ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក អ៊ុង បញ្ញាភក្ដី កូនមន្រ្តីប៉ូលីសក្រសួងមហាផ្ទៃម្នាក់ត្រូវម្ចាស់បំណុល៥រូបចេញលិខិតជូនដំណឹងឲ្យចូលខ្លួនដោះស្រាយរឿងជំពាក់លុយ!

(ភ្នំពេញ)៖យោងលិខិតជូនដំណឹងចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មានម្ចាស់បំណុល៥នាក់ បានធ្វើការចេញលិខិតជូនដំណឹងរួមគ្នាមួយជម្រាបជូនចំពោះលោក អ៊ុង បញ្ញាភក្ដី មានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ១១១ ផ្លូវ៧សេ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យចូលខ្លូនមកដោះស្រាយ និងទូទាត់ប្រាក់ជំពាក់សរុបចំនួន ២៧,៣៥០$(ពីរម៉ឺនប្រាំពីពាន់បីរយហាសិបដុល្លារ)ដោយទុកពេលឲ្យ(បីសប្ដាហ៍) ក្រោយពីថ្ងៃជូនដំណឹងតទៅ បើសិនជាបុគ្គលរូបនោះមិនព្រមចូលខ្លួនមកដោះស្រាយទេនិងចាត់ការតាមផ្លូវច្បាប់។

បើយោងតាមលិខិតជូនដំណឹងនោះបានឲ្យដឹង, លោក អ៊ុង បញ្ញាភក្ដី ជំពាក់ប្រាក់ម្ចាស់បំណុលទាំង៥នាក់ចាប់តាំងពីឆ្នាំ២០១៨ និងឆ្នាំ២០១៩មកម្លេះពុំដែលបានទូទាត់អ្វីឡើយ ហើយតែងតែមានហេតុផលលេសគ្រប់យ៉ាងរហូតមក ក្រោយពីឃើញថាជាជនឆបោក និងចេតនាទុច្ចរិតដូច្នេះ ទើបនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ម្ចាស់បំណុលទាំង៥នាក់ និង លោក អ៊ុង បញ្ញាភក្ដី បានព្រមព្រៀងស្ម័គ្រចិត្តធ្វើកិច្ចសន្យាទទួលស្គាល់បំណុល និងសន្យាសងប្រាក់ជំពាក់ចំនួន២៧,៣៥០$(ពីរម៉ឺនប្រាំពីពាន់បីរយហាសិបដុល្លារ)តាមការកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ទៅឲ្យម្ចាស់បំណុលទាំង៥នាក់វិញ។

សូមជម្រាបថា,ក្នុងកិច្ចសន្យាទទួលស្គាល់បំណុល និងសន្យាសងប្រាក់ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នោះ លោក អ៊ុង បញ្ញាភក្ដី បានធ្វើការទទួលស្គាល់បំណុលចំនួនចំនួន២៧,៣៥០$(ពីរម៉ឺនប្រាំពីពាន់បីរយហាសិបដុល្លារ) ហើយបានបញ្ជាក់យ៉ាងច្បាស់ថាករណីរូបលោកមិនគោរពនិងអនុវត្តកាតព្វកិច្ច មានចេតនាគេចវេសដោយទុច្ចរិតណាមួយសន្យាសង១×២(មួយគុណនិងពីរ)នៃប្រាក់ដែលជំពាក់និងទទួលខុសត្រូវចំពោះមុខច្បាប់។

ទោះបីយ៉ាងណាក្រោយពីបានចុះកិច្ចសន្យារួច រហូតមកដល់បច្ចុប្បន្ននេះមានរយពេលជិត១ឆ្នាំហើយ លោក អ៊ុង បញ្ញាភក្ដី មិនបានអនុវត្តកាតព្វកិច្ចឡើយ ដោយម្ចាស់បំណុលបានព្យាយាមទំនាក់ទំនងទៅរូបលោកច្រើនលើកច្រើនសារឲ្យចូលខ្លួនមកដោះស្រាយ ប៉ុន្តែមិនអាចទំនាក់ទំនងបានហៅទូរសព្ទ័មិនទទួល ផ្ញើសារតាមឆាត(Chat)ឬតេលេក្រាម(Telegram)មិនចូលមើល ដែលទង្វើនេះហាក់បីមានចេតនាទុច្ចរិតគេចវេសមិនចង់ទូទាត់ប្រាក់មកឲ្យម្ចាស់បំណុល ដែលជាហេតុធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ជុំវិញករណីនេះអង្គភាពយើងខ្ញំពុំអាចទំនាក់ទំនង លោក អ៊ុង បញ្ញាភក្ដីដើម្បីសម្ភាសន៍បានឡើយ ដោយហៅទូរសព្ទ័ទៅមិនទទួល ផ្ញើសារមិនមានការឆ្លើយតបឡើយ ៕

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |