ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តើអ្វីទៅជាផលិតផលវិស័យគ្រឿងសំអាង? ហើយកំរិតគុណភាពស្តង់ដារយ៉ាងដូចម្ដេច ដើម្បីកុំឲ្យបង្កមានផលប៉ះពាល់បញ្ហា សុខភាពនិងសម្រស់ដល់អ្នកប្រើប្រាស់?

វិស័យគ្រឿងសម្អាងគឺជាផលិតផល ត្រូវបានរៀបចំដើម្បីថែរក្សានឹងយកមកអនុវត្តប្រើប្រាស់លើសរីរាង្គ  , រាងកាយ ពីចុងសក់រហូតដល់ចុងជើង ដើម្បីកែលម្អផ្លាស់ប្ដូរព័ណ៌សម្បុរស្បែក រូបរាងដងខ្លួននិងផ្ទៃមុខ និងផ្សេងៗជាច្រើនទៀត ឱ្យមានភាពស្រស់ស្អាត គួរឲ្យទាក់ទាញ របស់អ្នកផង ពិសេសធ្វើឱ្យមានជំនឿជឿជាក់លើខ្លួនឯងក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ និងមនុស្សដទៃដែលនៅជុំវិញខ្លួនយើង។ ហើយការជ្រើសរើសយកប្រភេទផលិតផលវិស័យគ្រឿងសំអាងយកមកប្រើប្រាស់ជាប្រចាំនោះ គឺអាស្រ័យទៅតាមអ្វីដែលជា ការពេញនិយម រឺចំណង់ចំណូលចិត្តរបស់បុគ្គលផ្ទាល់។ ដូច្នេះកំរិតនិងគុណភាពស្តង់ដារ គឺជាចំណុចមួយដែលមានសារៈសំខាន់ ដែលអ្នកប្រើប្រាស់ប្រុសស្រីគ្រប់រូប គ្រប់វ័យ គួរតែគប្បីយល់ដឹងឲ្យបានច្បាស់ ពីគុណភាពកំរិតស្តង់ដារបស់ផលិតផលទាំងនោះ ដើម្បីជៀសផុតអំពីបញ្ហាទាំងឡាយណាដែលបង្ករឲ្យប៉ះពាល់ដល់សុខភាពនិងសម្រស់នាពេលបច្ចុប្បន្នកំពុងប្រើ រឺនៅពេលអនាគត។

ដើម្បីជាការជៀសវាងនៅបញ្ហាដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពនិងសម្រស់ ទៅលើអ្នកប្រើប្រាស់នេះបាន សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសំអាងស៊ីស៊ីអេ បានសហការជាមួយ ដៃគូអន្តរជាតិ ប្រទេសកូរ៉េតំណាងខេត្តឃ្យុងប៊ុក GBC រៀបចំបើកសិក្ខាសាលា ស្ដីពីការយល់ដឹង អំពី ផលិតផលគ្រឿងសំអាងកូរ៉េ” understanding about product Korea cosmetic . ដែលមានការសហការចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុនពិភាក្សាយោបល់ លើការចុះបញ្ជីនិងរៀបចំអាជីវកម្មឲ្យស្របតាមច្បាប់សារពើពន្ធនៃអគ្គនាយកដ្ឋានពន្ធដារ NAVYLEE CONSULTING , ក្រុមហ៊ុនអចលនទ្រព្យចាន់ណាលេន ក្រុមហ៊ុន BIYO Japan skincare, App Unisalon , ការិយាល័យមេធាវី BT

ដែលបានប្រព្រឹត្ត រយៈពេលមួយព្រឹក នាថ្ងៃទី 19 សីហាឆ្នាំ 2023 នៅអគារមជ្ឈមណ្ឌល វប្បធម៌ទេសចរណ៍និងពាណិជ្ជកម្មភ្នំពេញឃ្យុងប៊ុក ជិតរង្វង់មូលសម្ដេចសង្ឃជួនណាត ខណ្ឌចំការមនរាជធានីភ្នំពេញ។

ក្នុងសិក្ខាសាលានេះយើងបានសង្កេតឃើញថា មានវាគ្មិន តំណាងភាគីរោងចក្រមកពីប្រទេសកូរ៉េចំនួនពីរក្រុមហ៊ុនធំៗគឺ Trade Trek (ត្រេដ តុីក) តំណាងដោយលោកហាន់ស៊ុនហូរ (Han Sunho) និង ក្រុមហ៊ុន EPI-GURU តំណាងដោយលោក ចុងយន់កាន (Jongyun Kang) និង វាគ្មិនកម្ពុជាចំនួន បួននាក់ រួមទាំងភ្ញៀវកិត្តិយសដែលជាម្ចាស់អាជីវកម្មវ័ស័យគ្រឿងសំអាងនិងវិស័យផ្សេងៗប្រមាណជា 70 នាក់ បានចូលរួម

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |