ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សមាគម អ្នកប្រឹក្សាយោបល់គ្រឿងសំអាង CCA បានចុះអនុស្សណៈយោគយល់គ្នា MOU ដែលជាទំនាក់ទំនង ទីផ្សារសេដ្ឋកិច្ច អន្តរជាតិ ស្ដីអំពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មគ្រឿងសំអាងកម្ពុជា-កូរ៉េ

(ភ្នំពេញ) នាព្រឹកថ្ងៃទី 12 ខែសីហា ឆ្នាំ2023 វេលាម៉ោង 10:00នាទី មានការចុះអនុស្សណៈ នៃការយោគយល់គ្នា MOU ទំនាក់ទំនងពាណិជ្ជកម្ម លើកិច្ចសហប្រតិបត្តិការគ្រឿងសំអាងកម្ពុជាកូរ៉េ។ ដែលប្រព្រឹត្តនៅទីតាំងមជ្ឈមណ្ឌល វប្បធម៌ទេសចរណ៍និងពាណិជ្ជកម្មភ្នំពេញឃ្យុងបុក, ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោមអធិបតីភាព លោកស្រី ភួន ដាវី ប្រធានក្រុមប្រឹក្សាភិបាលនិងលោក អ៉ឹង ឆាយគ័ង ដែលជាប្រធានសមាគម សិក្សាយោបល់ គ្រឿងសំអាង CCA ជាមួយភាគី លោក គីម ហ្យ៉ានក្យូរ (Mr. Kim Hyun Kyu) នាយកប្រតិបត្តិការ ឃ្យុងបុក និងថ្នាក់ដឹកនាំជនជាតិកូរ៉េជាច្រើន រួមទាំងភ្ញៀវកិត្តិយស ដែលជាម្ចាស់អាជីវកម្មគ្រប់វិស័យធំតូច ក្នុងព្រះរាជាណាចក្រកម្ពុជា មកចូលរួម យ៉ាងច្រើនកុះករក្នុងកម្មវិធីដ៏មានអត្ថន័យថ្លៃថ្លាជ្រាលជ្រៅ រវាងប្រទេសដែលជាដៃគូពាណិជ្ជកម្មអន្តជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជំនួបពាណិជ្ជកម្មអន្តរជាតិទ្វេភាគីនេះ គឺជាការទំនាក់ទំនងផ្សារភ្ជាប់សេដ្ឋកិច្ចសហប្រតិបត្តិការគ្នា ក្នុងគោលបំណងជួយផ្សព្វផ្សាយផលិតផលរបស់ប្រទេសកូរ៉េ ទៅឲ្យ សមាជិកនៃសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសំអាង CCA ទទួលបានចំណេះដឹងនិងវិធីសាស្ត្រប្រើប្រាស់គ្រឿងសំអាងប្រទេសកូរ៉េដែលមានគុណភាពកំរិតស្តង់ដារនិងតាមស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។តាមរយៈការបណ្ដុះបណ្ដាលសិក្ខាសាលា និងសហប្រតិបត្តិការនាំសមាជិកសមាគម ដោយមានដំណើរទស្សនៈកិច្ចរោងចក្រគ្រឿងសំអាងនៅប្រទេសកូរ៉េផ្ទាល់តែម្តង។

លើសពីនោះទៅទៀតសមាគម សហការនិងចូលរួម ណែនាំឲ្យសមាជិកសមាគមធ្វើការជាមួយនឹងគ្រឿងសំអាងភាគីកូរ៉េផ្ទាល់ដោយមិនចាំបាច់ឆ្លងកាត់ពីសមាសគម ដូចជាបញ្ហាតម្លៃ គ្រឿងសំអាង គឺសមាគមមិនមានការ រក្សាទុកភាគរយពីខាងភាគីកូរ៉េនោះទេ។ ផ្ទុយទៅវិញសមាគមគឺមានជួយជ្រោមជ្រែងសិក្សាអំពីតម្លៃ និង និងយុទ្ធសាស្ត្រទីផ្សារកម្ពុជា។

សូមរំលឹកផងដែរកន្លងមក សមាគមន៍មួយនេះគឺតែងតែដឹកនាំសមាជិកទៅចូលរួម កិច្ចការសង្គមនិងការងារសង្គមកិច្ចជាច្រើនដូចជាដឹកនាំសមាជិក សមាជិកាពាំនាំសម្ភារៈ មួយចំនួនឧបត្ថម្ភទៅមន្ទីរពេទ្យ, ចូលរួមបរិច្ចាគផ្តល់ឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម, និងមានការអំពាវនាវដល់សមាជិកសមាជិកាដែលមានទឹកចិត្តសទ្ធាជ្រះថ្លាចូលរួមថវិកាក្នុងការកសាងផ្លូវថ្នល់, សាលារៀន និងទីវត្តអារាមនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |