ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សមាគមគ្រឿងសម្អាងCCAចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ណាវីលី

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៣ មានកម្មវិធីចុះអនុស្សរណៈយោគយល់គ្នាមួយរវាង សមាគមគ្រឿងសម្អាង CCA តំណាងដោយ លោកស្រី ភួន ដាវី  និង ក្រុមហ៊ុនសេវាកម្ម គណនេយ្យ និង កាប្រកាស់ពន្ធ ណាវីលីតំណាងដោយលោកស្រី ចាន់ ណាវី មូលហេតុដែលនាំអោយមានកាចុះMOUនេះដោយសារតែសមាគមត្រូវការដៃគូដែលមានជំនាញជាច្រើនក្នុងការចែករំលែកក្នុងការជួយសមាជិកខ្លួនលើវិស័យនានាដូចជាគណនេយ្យ បិតបញ្ជី និង ប្រកាស់ពន្ធជាដើម ហេតុនេះសមាគមមួយនេះជ្រើសយកដៃគូផ្នែកពន្ធគឺក្រុមហ៊ុន ណាវីលីមួយនេះ។

ពិតណាស់ក្នុងវិស័យគ្រឿងសម្អាង ទាំងអ្នករកស៊ីនាំចូល អ្នក ផលិត ជាដើម។ល។ ទាំង ប្រភេទ លាប លេប និង ចាក់ គឺនៅមានបញ្ហាមួយចំនួនថ្មីៗនេះគឺ លើកិច្ចការពន្ធ និង បិទបញ្ជីគណនេយ្យជាដើមផងដែរ។

នៅក្នុងអនុស្សរណៈនោះ គេសង្កេតឃើញភាគីសាមាគម បានយល់ព្រមដូចជា 

រួមគ្នាបើកសិក្ខាសាលា និង បទបង្ហាញនានា រួមគ្នាដើម្បីចែករំលែកចំណេះដឹងដល់សមាជិកនានារបស់សមាគម និង អ្នករស៊ីវិស័យគ្រឿងសម្អាងនានាអោយយល់ដឹងអំពីបញ្ហាបញ្ជីស្នាម គណនេយ្យ និង ការប្រកាស់ពន្ធជាដើម។ល។

សមាគមជួយណែនាំ ដៃគូសហការលើជំនាញនានាអោយទៅសមាជិកសមាគមបានទទួលសេវាកម្មល្អៗផងដែរ។

ហើយជាពិសេសផងដែរ ភាគីក្រុមហ៊ុនណាវីលី គ្រោងជួយសមាគម ក៍ដូចជាសមាជិកនានាអោយយល់ដឹងអំពីបញ្ហានានាលើវិស័យពន្ធដារ និង ការបិតបញ្ជីនានា ជាពិសេសជួយប្រឹក្សាយោបល់នានាដល់សមាជិកសមាគមផងដែរ។

តើសមាគមគ្រឿងសម្អាងCCA មានគោលបំណង បេសកម្ម និង ទស្សនៈវិស័យយ៉ាងដូចម្តេចដែរ?

ពិតណាស់សមាគមមានគោលបំណងដូចជា 

  ចូលរួមសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ និងទប់ស្កាត់គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់។

  គាំទ្រដល់ផលិតផល ដែលនាំចូលដោយមានការចុះបញ្ជីត្រឹមត្រូវ និងទទួលស្គាល់ដោយមន្ទីរពាក់ព័ន្ធរបស់ប្រទេសកម្ពុជា។ 

  រកទីផ្សារ កន្លែងតាំងពិព័រណ៌ និងបង្កើតទីផ្សារ សម្រាប់ដាក់តាំងលក់ផលិតផលគ្រឿងសម្អាងក្នុងស្រុក និងបរទេស។

  ជួយគាំពារ និងលើកកម្ពស់ដល់អាជីវករដែលជាម្ចាស់ផលិតផលគ្រឿងសម្អាងក្នុងស្រុក ឲ្យមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នពាក់ព័ន្ធ ដែលជាសក្តានុពល ឆ្ពោះទៅរកការប្រកួតប្រជែងផលិតផលគ្រឿងសម្អាងកម្ពុជានៅលើទីផ្សារអន្តរជាតិ។

 សមាគមមានទស្សនវិស័យ

ព្រមទាំងទស្សនៈវិស័យគឺ

ចង់ឃើញវិស័យគ្រឿងសម្អាងនៅកម្ពុជាមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ មានការទទួលស្គាល់

ពីមន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព ឈានឆ្ពោះទៅទីផ្សារអន្តរជាតិ។

និង បេសកកម្ម

  គាំទ្រខ្សែសង្វាក់ផលិតកម្មគ្រឿងសម្អាងក្នុងស្រុក ដែលមានការទទួលស្គាល់ពីមន្ទីរពិសោធន៍ជាតិលើការផលិតតាមបច្ចេកទេសត្រឹមត្រូវតាមស្តង់ដារក្រសួងពាក់ព័ន្ធ។

  លើកស្ទួយនូវផលិតផលក្នុងស្រុកចំពោះម្ចាស់កម្មសិទ្ធិករ ដែលបានចុះបញ្ជីការទទួលស្គាល់គ្រប់ស្ថាប័ន ពាក់ព័ន្ធក្នុងការស្វែងរកទីផ្សារ ជៀសវៀងការផលិត ឬវេចខ្ចប់ផលិតផលគ្រឿងសម្អាងក្លែងក្លាយ។

  ផ្តល់ការប្រឹក្សាផ្លូវច្បាប់ ដោះស្រាយវិវាទដែលជាហានិភ័យរបស់ម្ចាស់អាជីវកម្មគ្រឿងសម្អាងស្របច្បាប់នៅកម្ពុជា។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |