ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម សាយ សំអាល់​៖«ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង គឺជាឧបករណ៍ដ៏ពិសិដ្ឋ ជំនួយដល់ការសម្រេចចិត្តអោយបានត្រឹមត្រូវ និងរៀបចំគោលនយោបាយ ប្រកបដោយភាពជាក់ស្តែង ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ សម្បត្តិធម្មជាតិ និង ការរស់នៅដោយចីរភាព»

ឯកឧត្តម សាយ សំអាល់​៖«ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង គឺជាឧបករណ៍ដ៏ពិសិដ្ឋ ជំនួយដល់ការសម្រេចចិត្តអោយបានត្រឹមត្រូវ និងរៀបចំគោលនយោបាយ ប្រកបដោយភាពជាក់ស្តែង ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ សម្បត្តិធម្មជាតិ និង ការរស់នៅដោយចីរភាព» 

—————————————

លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីដាក់អោយដំណើរការជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង» នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពី លោកស្រី Allisar Chaker នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា  លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា តំណាងស្ថានទូត នានាប្រចាំព្រះរាណាចក្រកម្ពុជា ដៃគូរអភិវឌ្ឍន៍ មន្ទីរបរិស្ថាន២៥រាជធានីខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលយ៉ាងច្រើនកុះករ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា គោលបំណងសំខាន់នៃការបង្កើត ប្រព័ន្ធទិន្នន័យបរិស្ថានស្រុកយើង (CEMIS) គឺដើម្បីចែករំលែក រក្សាទុក គ្រប់គ្រង និងវិភាគទិន្នន័យ សំដៅជួយពង្រឹងដល់ការរៀបចំផែនការ ការសម្រេចចិត្ត ការតាមដាន និងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ នៅកម្ពុជា។ប្រព័ន្ធនេះនឹងគាំទ្រដល់ការអនុវត្តគោលនយោបាយ និងទស្សនៈវិស័យរបស់ក្រសួងបរិស្ថាន ក៏ដូចជា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា  ក៏ដូចជាគាំទ្រដល់គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងអាទិភាពការងាររបស់ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ក្នុងកិច្ចដំណើរការការពារ គ្រប់គ្រង ធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ ការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅ និង អភិវឌ្ឍដោយចីរភាព។

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថា បានមានប្រសាសន៍ថា នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានទទួលនូវការគាំទ្រតាមរយៈ គម្រោង «និរន្តរភាពតំបន់ ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» (CSLEP) ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក រួមជាមួយនឹង ការគាំទ្របច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានពង្រីកសក្តានុពល និងវិសាលភាពក្នុង ការគ្រប់គ្រងទិន្នន័យដោយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យ ព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថានដែលហៅថា ប្រព័ន្ធទិន្នន័យបរិស្ថានស្រុកយើង (CEMIS) គឺជាថ្នាលឌីជីថលគ្រប់គ្រង ទិន្នន័យផ្លូវការមួយរបស់ក្រសួងបរិស្ថាន មានវិសាលភាពអនុវត្តន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយ មាន ៤ ផ្នែកសំខាន់ៗគឺ៖

១) ផ្នែកទិន្នន័យ គឺថ្នាលឌីជីថល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាសរក្សាទុក ទាញយក ទិន្នន័យ ផ្សេងៗ មកធ្វើការវិភាគ និងផលិតផែនទីតាមតម្រូវការ។

២) ផ្នែកគាំទ្រសេចក្តីសម្រេចចិត្ត មានដូចជា GIS Zonation Model សម្រាប់គាំទ្រ និង ពន្លឿន ការកំណត់និងការបែងចែកតំបន់គ្រប់គ្រង   ប្រព័ន្ធតាមដានធនធានព្រៃឈើ និង ភ្លើងឆេះ ព្រៃ និង ប្រព័ន្ធផ្សេងៗ។

៣) ការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការគ្រប់គ្រង ប្រើប្រាស់ ប្រមូល វិភាគ និងចែករំលែកទិន្នន័យ ក្នុងប្រព័ន្ធទិន្នន័យបរិស្ថានស្រុកយើង

៤) ការចូលរួម និងកិច្ចសហប្រតិបត្តិរវាង ក្រសួង ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ស្ថាប័នអប់រំ និងស្រាវជ្រាវ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |