ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

«មន្ទីរសម្រាកព្យាបាលនិងសម្ភពចតុមុខ និងផ្សារទំនើប ហ៊្សូលីម៉ាត» រៀបចំ ពិធីសូត្រមន្តលើករាសីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ


«មន្ទីរសម្រាកព្យាបាលនិងសម្ភពចតុមុខ និងផ្សារទំនើប ហ៊្សូលីម៉ាត» រៀបចំ ពិធីសូត្រមន្តលើករាសីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ 

កណ្តាល៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារ នៃ«មន្ទីរសម្រាកព្យាបាលនិងសម្ភពចតុមុខ និងផ្សារទំនើប ហ៊្សូលីម៉ាត» បានរៀបចំពិធីសូត្រមន្តលើករាសីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ស្ថិតនៅតាមបណ្តោយផ្លូវ១១៥ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នាឱកាសនោះ គណៈគ្រប់គ្រងសូមបួងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តសិទ្ធិក្នុងលោក សូមប្រសិទ្ធិពរជ័យជូនដល់ ទ្រង់ សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសិរីមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អបរិបូរណ៍ និងរីកចំរើនរុងរឿងជាដ៏រាប និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបជូនថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ មានសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសំភារៈប្រើប្រាស់ទូទៅនៅក្នុងគ្លីនិកកផ្ទាល់ ដូចខាងក្រោម៖

✅ ទីតាំងធំទូលាយ ងាយស្រួលស្វែងរក

✅ ចំណតយានយន្តធំទូលាយ

✅ កន្លែងរង់ចាំមានផាសុខភាព និងអនាម័យខ្ពស់

✅ បុគ្គលិកទទួលភ្ញៀវរួសរាយរាក់ទាក់

✅ បន្ទប់ពិនិត្យពិគ្រោះ បន្ទប់អេកូ ថតកាំរស្មីអុិច មានផាសុខភាព

✅ បន្ទប់សម្រាកមានសេវាកម្មគ្រប់ផ្នែក និងរហ័សទាន់ចិត្ត

✅ បន្ទប់សម្រាកធំទូលាយ និងបំពាក់សំភារៈគ្រប់គ្រាន់

✅ មានជណ្តើរយន្តសម្រាប់ជូនអ្នកជំងឺ

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ 095 224 663/ 069 224 663 សូមអរគុណ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |