ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សមាគមគ្រឿងសម្អាង CCA គ្រោងបើកវគ្គសិក្ខាសាលានៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ខាងមុខនេះ

រាជធានីភ្នំពេញ៖យោងសេចក្តីជូនដំណឹងលេខ ០១២/២៣ ស.ជ.ណ ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៣

របស់សមាគមគ្រឿងសម្អាងCCA បានអោយដឹងថា នៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ខាងមុខនេះ សមាគមមាន

វគ្គសិក្ខាសាលាមួយក្រោមប្រធានបទថា៖ ការគ្រប់គ្រងអាជីវកម្ម និង ជំរុញទីផ្សារតាមអនឡាញជំនាន់ថ្មី លើវិស័យគ្រឿងសម្អាង

វគ្គសិក្ខាសាលានេះគេសង្កេតឃើញមាន វាគ្មិន ល្បីៗដូចជា លោកសាស្រ្តាចារ្យ ចាន់ សេរី , លោក ឃីម ដានី និង លោក អ៊ឹង ឆាយគ័ងដែលជាប្រធានសមាគម នឹងឡើងមកចែករំលែកចំណេះដឹង និង បទពិសោធន៍ផងដែរ។

លិខិតជូនដំណឹងខាងលើនេះបានបន្តទៀតថា    វគ្គសិក្ខាសាលានេះ ផ្តោតលើចំណុចសំខាន់ៗរួមមាន ៖      

ទី១.ជំនាញលក់ផលិតផល 

ទី២.ជំនាញគ្រប់គ្រងអាជីវកម្ម 

ទី៣.ជំនាញទីផ្សារលក់តាមអនឡាញ 

និង ទី៤.យល់ដឹងអំពីបញ្ហាផ្លូវច្បាប់នានា ជាពិសេស ការដំណើរការរបស់ក្រុមហ៊ុនឱ្យបាន ស្របតាមច្បាប់។ 

នេះជាឱកាសដ៏អាស្ចារ្យ   សម្រាប់ ម្ចាស់អាជីវករចាស់ ថ្មី និង អ្នកកំពុងចង់បើករកស៊ីអាជីវកម្ម លើវិស័យគ្រឿងសម្អាង 

មកទទួល ចំណេះដឹង  ជំនាញ និងបទពិសោធន៍ល្អៗពី វាគ្មិន យើង ។

គួរំលឹកផងដែរថា កន្លងមកសមាគមគ្រឿងសម្អាង CCA បានបើកវគ្គបណ្តុះបណ្តាល ,ពិធីសំណេះសំណាល និង សិក្ខាសាលាជាច្រើនទាក់ទងនិង ផ្លូវច្បាប់ នានា ជាពិសេសហានិភ័យ ដំណោះស្រាយ និង វិធីការពារផ្សេងៗក្នុងវិស័យគ្រឿងសម្អាងសំដៅអោយសមាជិករបស់ខ្លួនទទួលបានចំណេះដឹង វិធីដោះស្រាយ និង វិធីការពារពេលមានហានិភ័យកើតឡើង ។

តើអ្នករស៊ីវិស័យគ្រឿងសម្អាងណាខ្លះគួចូលរៀវវគ្គនេះ? ពិតណាស់វិស័យគ្រឿងសម្អាងមានជាច្រើនដូចជា សាប៊ូកក់សក់,សាប៊ូដុះខ្លួន, ឡេលាបខ្លួន អាហារបំប៉ន ថ្នាំចាក់ជាដើមសុទ្ធសឹងជាប្រភេទគ្រឿងសម្អាងដែលកំពុងពេញនិយមនៅព្រះរាជាណាចក្រកម្ពុជាយើង។ ហើយជាងនេះទៅទៀតនោះគឺ អ្នករកស៊ីវិស័យគ្រឿងសម្អាងនាំចូល លក់បោះដុំ តំណាងចែកចាយ ទាំងតូចទាំងធំគួមានចំណេះដឹងខ្លះអំពីវិស័យនេះ ជាពិសេសគឺ កាគ្រប់គ្រងអាជីវកម្មនិងចាត់ចែងដើម្បីអោយមុខរបររបស់ខ្លួនមួយនេះទទួលបានផលចំណេញ និង ចេះវិធីការពារខ្លួននៅពេលមានបញ្ហាម្តងៗ។

គេសង្កេតឃើញមានអ្នករកស៊ីវិស័យគ្រឿងសម្អាងនានា ដូចជាដេប៉ូចែកចាយ ឬ តំណាងលក់មួយចំនួនតែងតែជួបបញ្ហាជារើយៗដូចជា សម្ថកិច្ចចុះបង្ក្រាប ដកហូត ឬ បិតសៀល ទំនិញរបស់ខ្លួនតែម្តងដោយតម្រូវអោយខ្លួនជាអ្នកបង់ប្រាក់ផាកពិន័យ និង យកច្បាប់ប្រវេទនានារបស់ផលិតផលទៅបង្ហាញសមត្ថកិច្ចជាដើម្ប។ល។

មហាជនតែងមានការងឿងឆ្លល់ថា ពួគគាត់គ្រាន់តែជាតំណាងចែកចាយ ឬ ជាដេប៉ូ  លក់ប៉ុណ្ណោះហេតុអីមកត្រូវទទួលខុសត្រូវ ឬ រ៉ាប់រង ផ្លូវច្បាប់ដ៍ធ្ងន់ធ្ងបែបនេះ មានពេលខ្លះជួបរឿងផ្ទួនៗពេកស្ទើបាក់ទឹកចិត្តម្តងៗ ទាំងដែលខ្លួនពុំដឹងថា ការទទួលខុសត្រូវផ្លូវច្បាប់ទាំងនេះ ជាបន្ទុករបស់ម្ចាស់ប្រេន ឬ អ្នកនាំចូលឡើង។ ទាំងនេះជាស្នៀតពិសេសពិសេសដែលមានការចែករំលែកនៅក្នុងវគ្គសិក្ខា សាលារបស់សមាគមគ្រឿងសម្អាង CCA  ហើយមហាជនតែងរំពឹងទុកថា វគ្គសិក្ខាសាលាលើកនេះ និង លើកយកដំណោះស្រាយ វិធីការពារនានាពេលតំណាងចែកចាយ ជួបបញ្ហាមកចែករំលែកដល់ម្ចាស់អាជីវកម្ម និង តំណាងចែកចាយនានាអោយគ្នាបានចេះ និង ប្រើប្រាស់ដើម្បីជា យ័ន្ត ការពារមុខរបរដ៍តូចតាចរបស់ខ្លួនគ្រាន់បានចិញ្ចឹងជីវភាពគ្រួសារជាដើម។

តើសិក្ខាសាលានេះ អ្នកចូលរួមអាចចោទសួរនូវសំនួររបស់ខ្លួន និង ក្តីបារម្មណ៍បានឬទេ? ហើយតើពេលមានបញ្ហាផ្លូវច្បាប់តើសមាជិកអាចរកពឹងខាងសមាគមនេះអោយជួយខ្លួនបានឬទេ?

សំនួរទាំងនេះអង្គភាពយើងខ្ញុំនិងធ្វើបទសម្ភាសថ្នាក់ដឹកនាំសមាគជាបន្តនៅវគ្គក្រោយ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |