ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញឯកសារសេចក្តីសម្រេចរបស់ក្រសួងអប់រំ ដែលទទួលស្គាល់លោកជាសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញឯកសារសេចក្តីសម្រេចរបស់ក្រសួងអប់រំ ដែលទទួលស្គាល់លោកជាសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈ Facebook ផ្លូវការ បានបង្ហាញនូវឯកសារដែលទើបទទួលបាន ពីមិត្តក្នុងបណ្តាញសង្គម Facebook ដែលជាឯកសារក្រសួងអប់រំ ទទួលស្គាល់លោកជាប់ ចំណាត់ថ្នាក់លេខ១ ជាសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា ក្នុងឆ្នាំសិក្សា១៩៩២-១៩៩៣។

ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ការទទួលបានចំណាត់ថ្នាក់លេខ១ ជាសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យានេះ ក្រសួងអប់រំក៏បានផ្តល់នូវប្រាក់ខែចំនួន ៥០០រៀលក្នុងមួយខែ សម្រាប់សិស្សពូកែផងដែរ ហើយនោះក៏ជាប្រាក់ខែដំបូងបង្អស់ ក្នុងជីវិតរបស់លោក។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងទៀតថា តាមរយៈឯកសារដែលទើបទទួលបាននេះ លោកអាចបង្អួតកូនៗ និងទុកបង្អួតចៅៗរបស់លោក បាននៅថ្ងៃអនាគត។

ឯកឧត្តមបណ្ឌិតបានបង្ហោះឯកសារចំនួន២សន្លឹក អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ទើបបានទទួលឯកសារមួយទៀត ពីមិត្តតាមបណ្តាញសង្គម Facebook ដែលខ្ញុំអាចបង្អួតកូនៗ និងទុកបង្អួតចៅៗរបស់ខ្ញុំ បាននៅថ្ងៃអនាគត។ ឯកសារមួយនេះ គឺសេចក្តីសម្រេចរបស់ក្រសួងអប់រំ ស្តីពីការទទួលស្គាល់សិស្ស និងក្រុមសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ និង គណិតវិទ្យា នៃមធ្យមសិក្សាកំរឹត២ សម្រាប់ឆ្នាំសិក្សា១៩៩២ – ១៩៩៣ ដែលពេលនោះខ្ញុំបានទទួលចំណាត់ថ្នាក់លេខ១ ជាសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា។

ឯកសារនេះ ក៏បានបង្ហាញពីប្រាក់ខែដំបូងបង្អស់ នៅក្នុងជីវិតរបស់ខ្ញុំ (ចំនួន៥០០រៀល ក្នុងមួយខែ) ដែលជាប្រាក់រង្វាន់ សម្រាប់សិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនៅពេលនោះ។ ខ្ញុំសូមអរគុណដល់លោក Norak Renon ដែលបានផ្ញើឯកសារនេះ អោយខ្ញុំតាមបណ្តាញសង្គម Facebook ឆ្លើយតបតាមសំណូមពររបស់ខ្ញុំ កាលពីពីរថ្ងៃមុន»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |