ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងវប្បធម៌នឹងរៀបចំព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ នៅបរិវេណប្រាសាទបាយ័ន ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ក្រសួងវប្បធម៌នឹងរៀបចំព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ នៅបរិវេណប្រាសាទបាយ័ន ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ខួបលើកទី ៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍រាត្រីសមោសរ សប្បុរសធម៌ នៅបរិវេណប្រាសាទបាយ័ន ដើម្បីស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

កម្មវិធីនេះនឹងប្រារព្ធរៀបចំឡើងនៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ៦៖៣០ នាទីយប់។ នេះបើតាម លោកបណ្ឌិត ហ៉ី វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោកបញ្ជាក់ថា «នៅលើទឹកដីដ៏ពិសិដ្ឋ ទីតាំងដ៏ស្រស់ត្រកាលនាបរិវេណប្រាសាទបាយ័នដែលជាទីតាំងស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ មានព្រះកេសចំនួន៥៤ និងព្រះភ័ក្ត្រព្រហ្មចំនួនបួនតំណាងឱ្យព្រហ្មវិហារធម៌ដ៏ប្រពៃនោះ សូមអញ្ជើញពុកម៉ែបងប្អូនមកទទួលយកអារម្មណ៍ដ៏អស្ចារ្យ ពិសាអាហារដ៏មានឱជារស ទស្សនាសិល្បៈ វប្បធម៌បុរាណខ្មែរ ក្រោមបរិយាកាសបែបធម្មជាតិ ក្នុងទស្សនីយភាពបែបប្រពៃណីបុរាណខ្មែរយើង។ ជាពិសេសចំពោះថវិកាដែលប្រមូលក្នុងព្រឹត្តិការណ៍នេះ នឹងយកទៅជួយ​ដល់កុមារទាំងឡាយដែលកំពុងព្យាបាលនៅ​មន្ទីពេទ្យ​ គន្ធបុប្ផាផងដែរ»។

លោកបន្ថែមថា កម្មវិធីនេះ ក៏ឲ្យលោកអ្នកទទួលបានសុខទាំងកាយ សប្បាយអារម្មណ៍ សន្សំបុណ្យជាមួយកុមារកម្ពុជា ! សូមកុំបណ្តោយឱ្យឱកាសដ៏កម្រនេះ ក្លាយជាវេលាដែលរសាត់បាត់ទៅប្រៀបដូចជាផ្សែងរសាត់តាមខ្យល់ គ្មានអ្នកខ្វល់ គ្មានអ្នកនឹកនា ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |