ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Cristiano Ronaldo ក្លាយជា​កីឡា​ករទី១ ស៊ុត​បញ្ចូល​ទី​នៅ ៥ព្រឹត្តិការណ៍ World Cup ផ្សេងគ្នា

Cristiano Ronaldo ក្លាយជា​កីឡា​ករទី១ ស៊ុត​បញ្ចូល​ទី​នៅ ៥ព្រឹត្តិការណ៍ World Cup ផ្សេងគ្នា

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ក្លាយជា​កីឡា​ករទី១ ដែល​ស៊ុត​បញ្ចូល​ទី​នៅ ៥ព្រឹត្តិការណ៍ World Cup ផ្សេងគ្នា​ស្របពេល​ដែល​ព័រទុយហ្កាល់​យកឈ្នះ​ហ្កា​ណា ៣-២ នៃ​ការប្រកួត​ដំបូង​ក្នុង​ពូ​ល H​។ ​​នេះ​ជាការ​ចូល​លេង​លើកដំបូង​សម្រាប់ Ronaldo បន្ទាប់ពី​មានរឿង​ចម្រូងចម្រាស​ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United តាមរយៈ​ការធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក Piers Morgan​។

​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​នាំមុខ​នៅ​នាទី​ទី៦៥ ដែលជា​បាល់​ពិន័យ ១១ម៉ែត្រ​បន្ទាប់ពី​ការប្រកួត​វគ្គ​ទី១ គ្មាន​ក្រុម​ណា​ស៊ុត​បញ្ចូល​ទី​។ ​​Andre Ayew ៨នាទី​ក្រោយមក​ក៏​តាម​ស្មើ​វិញ​ឱ្យ​ហ្កា​ណា​ តែ​ព័រទុយហ្កាល់​ក៏​នាំមុខ​សាជាថ្មី​ដោយ Joao Felix មុនពេល​ដែល Rafael Leao ស៊ុត​ធានា​ជ័យជំនះ​នៅ​នាទី​ទី៨០​។ ​ហ្កា​ណា​ក៏​តាម​បាន​មួយ​គ្រាប់​វិញ​ដែរ​នៅ​ចុង​ម៉ោង​នាទី​ទី៨៩ ដោយ Osman Bukari​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ព័រទុយហ្កាល់​ទទួលបាន​បី​ពិន្ទុ​ឈរលើ​គេ​ក្នុង​ពូ​ល H នេះ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |