ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋមន្ត្រីការពារជាតិចិន និងអាមេរិក ជួបមុខគ្នាហើយ នៅលើទឹកដីកម្ពុជា

រដ្ឋមន្ត្រីការពារជាតិចិន និងអាមេរិក ជួបមុខគ្នាហើយ នៅលើទឹកដីកម្ពុជា

(សៀមរាប)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានជួបជាមួយសមភាគីចិនរបស់លោក គឺលោក វ៉ី ហ្វឹងហឺ (Wei Fenghe) ហើយ នៅថ្ងៃអង្គារនេះ ក្នុងប្រទេសកម្ពុជា ខណៈភាគីទាំង២កំពុងព្យាយាមរក្សាភាពតានតឹងឱ្យស្ថិតនៅក្រោមការគ្រប់គ្រង។ នេះបើតាមភ្នាក់ងារអង្គភាពសារព័ត៌មាន Fresh News រាយការណ៍ចេញពីខេត្តសៀមរាប នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ជំនួបខាងលើធ្វើឡើងនាឱកាសដែលប្រមុខការពារជាតិទាំង២ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលរៀបចំឡើងនៅឯខេត្តសៀមរាប ហើយដែល នេះគឺជាជំនួបទល់មុខលើកដំបូងបំផុតរវាងលោក អូស្ទីន និងលោក ហ្វឹងហឺ ចាប់តាំងពីខែមិថុនា ពោលគឺនៅមុនប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដោយបង្កឱ្យចិនផ្ទុះកំហឹងជាខ្លាំង។

ប៉ុន្តែចាប់តាំងពីពេលនោះមកដែរ ចិន និងសហរដ្ឋអាមេរិក បានសាកល្បងបន្ធូរបន្ថយភាពតានតឹង តាមរយៈការរៀបចំជំនួបរវាងមន្ត្រីកំពូលៗរបស់ខ្លួន រហូតដល់មាន ការរៀបចំជំនួបទល់មុខរវាងលោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី ស៊ី ជិនពីង នៅកិច្ចប្រជុំកំពូល G20 នៅឥណ្ឌណេស៊ីកាលពីសប្ដាហ៍មុន ខណៈ លោក ស៊ី ជិនពីង ក៏បានជួបជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីសផងដែរនៅឯកិច្ចប្រជុំ APEC​ ក្នុងទីក្រុងបាងកកប្រទេសថៃ។

បើតាមមន្ត្រីសេតវិមានម្នាក់ លោកស្រី ហារីស បានបញ្ជូនសារបន្ថែមរបស់លោក ចូ បៃដិនថា ចិន និងសហរដ្ឋអាមេរិកត្រូវតែរក្សាការបើកចំហនូវការទាក់ទងគ្នា ដើម្បី គ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំង២ កុំឱ្យប្រែក្លាយជាទៅជាជម្លោះ។ ចំណែកឯ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏បានសង្កត់ធ្ងន់ដោយស្រង់សម្ដីលោក ស៊ី ជិនពីង ដែរថាជំនួបរវាងលោក ជាមួយលោក បៃដិន គឺប្រព្រឹត្តទៅដោយលក្ខណៈស្ថាបនា និងយុទ្ធសាស្ត្រដែលមានសារៈសំខាន់ចំពោះទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក នៅដំណាក់កាលបន្ទាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |