ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុមមេដឹកនាំ G20 អនុម័តសេចក្តីថ្លែងការណ៍រួម ដែលថ្កោលទោសសង្រ្គាមនៅអ៊ុយក្រែន និងទាមទារឱ្យរុស្ស៉ីដកទ័ពចេញ

ក្រុមមេដឹកនាំ G20 អនុម័តសេចក្តីថ្លែងការណ៍រួម ដែលថ្កោលទោសសង្រ្គាមនៅអ៊ុយក្រែន និងទាមទារឱ្យរុស្ស៉ីដកទ័ពចេញ

(បាលី)៖ នៅថ្ងៃពុធនេះ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ ក្រុមមេដឹកនាំនៃប្រទេស G20 បានអនុម័តលើសេចក្តីថ្លែងការណ៍រួមមួយ ដែលថ្កោលទោសក្នុងន័យធ្ងន់ៗបំផុត ចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ព្រមទាំងទាមទារឱ្យរុស្ស៉ីដកកងកម្លាំង ដោយឥតលក្ខខណ្ឌអ្វីទាំងអស់ ចេញពីអ៊ុយក្រែនវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍រួមរបស់ G20 បានលើកឡើងដូច្នេះថា «សមាជិកភាគច្រើន ថ្កោលទៅជាខ្លាំងចំពោះសង្រ្គាមនៅអ៊ុយក្រែន»។ ពាក្យពេចន៍បែបនេះ ជាសញ្ញាបង្ហាញថា រុស្ស៉ីដែលជាសមាជិក G20 ដែរនោះ គឺទំនងជាបានជំទាស់នឹងខ្លឹមសារថ្កោលទោសធ្ងន់ៗនេះ។ ចំណែកឯចិននិងឥណ្ឌា ដែលបានបោះឆ្នោតអនុបវាទ លើសេចក្តីសម្រេចស្រដៀងគ្នាមួយ របស់អង្គការសហប្រជាជាតិ (UN) កាលពី​ខែមីនា គឺមិនច្បាស់ថា បានប្រកាន់ជំហរបែបនេះ ចំពោះសេចក្តីថ្លែងការណ៍រួមរបស់ G20 ឡើយ។

ខ្លឹមសាររបស់សេចក្តីថ្លែងការណ៍រួមខាងលើ បានបន្តទៀតថា «ការប្រើប្រាស់ ឬមួយក៏ការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាទង្វើមិនអាចទទួលយកបានដាច់ខាត។ ការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិនិងប្រព័ន្ធពហុភាគីនិយម គឺមានសារៈសំខាន់បំផុត ដើម្បីរក្សាការពារសន្តិភាពនិងស្ថិរភាព។ ក្នុងនោះរួមមានទាំង ការការពារគោលបំណងនិងគោលារណ៍ទាំងអស់ ដែលតម្កល់ទុកនៅក្នុងធម្មនុញ្ញរបស់ UN ហើយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ»

គួរបញ្ជាក់ថា សមាជិក G20 រួមមានសហភាពអឺរ៉ុប (EU) និងប្រទេស១៩ទៀតដូចជា អាហ្សង់ទីន អូស្ត្រាលី ប្រេស៉ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៉ី អ៉ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៉ិក រុស្ស៉ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |