ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រមុខការពារជាតិអាមេរិក​នឹងមកទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំ ADMM

ប្រមុខការពារជាតិអាមេរិក​នឹងមកទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំ ADMM

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡត អូស្ទីន (Lioyd Austuin) នឹង​មក​បំពេញ​ទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីចូលរួម​កិច្ចប្រជុំ​កំពូល​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន(ADMM) និងកិច្ចប្រជុំក្រៅផ្លូវការផ្សេងទៀត ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​ចាប់​ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅខេត្តសៀមរាបអង្គរ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​ឯកអគ្គរដ្ឋ​ទូត​អាមេរិកប្រចាំនៅកម្ពុជា លោកPatrick Murphy ដែលបាន​ជំរាប​ជូន​សម្តេច​ពិជ័យ​សេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា កាល​ពី​កិច្ច​ជំនួប​នា​រសៀល​ថ្ងៃ​ទី​១៤ ខែ វិច្ឆិកា កាលពីម្សិលមិញនេះ។

លោកឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើងថា ដូចអ្វីដែលសម្តេចមានប្រសាសន៍ហើយថា កិច្ច​ការ​អាស៊ាន​នៅមិនទាន់បានបញ្ចប់នៅឡើយទេ គឺនៅពេល​ខាង​មុខ​នេះ​នឹង​មាន​កិច្ច​ប្រជុំ​កំពូល​រដ្ឋ​មន្ត្រី​ការពារជាតិអាស៊ាន និងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការទៀត ដូច្នេះ​លោក​ឯក​អគ្គរដ្ឋទូត ក៏សូមយកឱកាសនេះ ជម្រាបជូនដល់សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជាតែម្ដងថា នៅ​ពេល​ខាង​មុខ​នេះ​តប​តាម​ការ​អញ្ជើញ​របស់​ក្រសួងការពារជាតិកម្ពុជា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ឡត អូស្ទីន លោកនឹង​អញ្ជើញម​កកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ ADMMនេះ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ក្រៅ​ផ្លូវការ​ផ្សេង​ទៀតនៅទីក្រុងសៀមរាបអង្គរប្រទេសកម្ពុជា។

ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​ផ្សេងទៀត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅ​ខេត្ត​សៀមរាប។ បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា បានថ្លែងថា ភាគីកម្ពុជា​បាន​រៀបចំរួចជាស្រេច នៅក្រុមការងារសម្របសម្រួលរៀបចំទទួលស្វាគមន៍ និង​បដិសណ្ឋារកិច្ច​ដល់​ប្រមុខដឹកនាំកំពូលការពារជាតិអាស៊ាន និងថ្នាក់​ដឹកនាំ​កំពូល​កិច្ច​ប្រជុំ​ក្រៅផ្លូវ​ការ​សម្រាប់​ការចូលរួមកិច្ចដំណើរ នៃកិច្ចប្រជុំខាងលើនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងផងដែរថា កិច្ចប្រជុំ ADMM ដែលកម្ពុជានឹ​ង​រៀបចំ​នា​ពេលសប្តាហ៍ក្រោយនេះ នឹងមានកិច្ចជំនួបរវាងប្រមុខការពារជាតិអាស៊ានជាមួយ រដ្ឋមន្ត្រី​ការពារជាតិអាមេរិក រុស្សី និង​ឥណ្ឌាផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ នេះដែរ ឯកអគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy ក៏បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ដោយ​ស្មោះអស់​ពី​ដួង​ចិត្ត​ជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំកំពូលអាស៊ាន និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ ខណៈកិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ដោយ​ទម្រង់​ផ្ទាល់ ជាលើកទី៣ នៅកម្ពុជា បានដំណើរការ​ទៅ​យ៉ាង​រលូន​ប្រកប​ដោយ​សន្តិសុខ​សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជានោះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |