ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឧត្តមសេនីយ៍ឯក ស ថេត ណែនាំមន្ត្រីជំនាញបង្កើនការចុះណែនាំដល់អ្នកប្រកបមុខរបរលក់ប្រេង ទីតាំងលក់ និងបញ្ចូលហ្គាសឱ្យយល់ដឹងពីរបៀបបង្ការ និងទប់ស្កាត់ហានិភ័យ

ឧត្តមសេនីយ៍ឯក ស ថេត ណែនាំមន្ត្រីជំនាញបង្កើនការចុះណែនាំដល់អ្នកប្រកបមុខរបរលក់ប្រេង ទីតាំងលក់ និងបញ្ចូលហ្គាសឱ្យយល់ដឹងពីរបៀបបង្ការ និងទប់ស្កាត់ហានិភ័យ

(ភ្នំពេញ)៖ ឧត្តមសេនីយឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោកស្នងការរង, ការិយាល័យបង្ការអគ្គិភ័យ ត្រូវបង្កើនការចុះណែនាំអប់រំជាប្រចាំ ដល់អ្នកប្រកបមុខរបរដែលងាយរងគ្រោះដូចជាស្ថានីយ៍លក់ប្រេង ទីតាំងលក់ និងបញ្ចូលហ្គាស ជាពិសេសទីតាំងដែលងាយរងគ្រោះផ្សេងៗទៀត ហើយទាំងនោះគួរតែមានបំពង់ពន្លត់អគ្គិភ័យ ដើម្បីត្រៀមជួយសង្គ្រោះបឋម ក្នុងករណីដែលមានអគ្គិភ័យកើតឡើងជាយថាហេតុ។

ការណែនាំបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងវិធានការ ចុះអនុវត្តត្រួតពិនិត្យតាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ដើម្បីណែនាំ អប់រំ និងផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដើម្បីរៀបចំប្រែក្លាយ ទីកន្លែងទាំងនោះទៅជាភោជនីយ៍ដ្ឋានចូលរួមសហការគ្នា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

ការណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការ បានកើតឡើង ក្រោយមានហេតុការណ៍អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០ ដោយបានសម្លាប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។

ក្នុងឱកាសនោះដែរលោក លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ បានចូលរួមមតិយោបល់ ផ្តល់របាយការណ៍ ចាត់វិធានការចុះត្រួតពិនិត្យជាប្រចាំ តាមគ្រប់ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ដើម្បីឱ្យមានភាពច្បាស់កាស់ថា ក្លឹបទាំងនោះបើបើកដំណើរការត្រូវតែកែប្រែទៅជាភោជនីយ៍ដ្ឋាន ដោយគោរពតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ។

លោកស្នងការ បានផ្តល់មតិណែនាំជាច្រើនដល់បណ្តាអធិការខណ្ឌទាំងអស់ ត្រូវតែរៀបចំកម្លាំងចុះត្រួតពិនិត្យជាប្រចាំតាមគ្រប់ទីតាំក្លឹបកំសាន្ត ខារ៉ាអូខេ ចៀសវាងការលួចបើកដោយផ្ទុយនឹងសេចក្តីណែនាំ ដែលអាចបង្កឱ្យមានការឆ្លងរាលដាលវីរុសកូវីដ១៩។

ចំណែកឯករណីគ្រឿងញៀនវិញ លោកឧត្តមសេនីយ៍ឯក ស ថេត បានបន្តថា ទោះជាមួយរយៈពេលកន្លងមកនេះការិយាល័យជំនាញ បានស្រាវជ្រាវ និងបង្ក្រាបបានជាចច្រើនករណី និងជាច្រើនទីតាំង ដែលបានលួចលាក់ប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ លោកស្នងការ បានសង្កត់ធ្ងន់លើបញ្ហានេះដល់ការិយាល័យជំនាញ និងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវតាមដានស្រាវជ្រាវរកមុខសញ្ញា និងទីតាំងដែលជួញដូរគ្រឿងទាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ។

បន្ថែមពីនេះលោកស្នងការ ក៏បានណែនាំដល់ស្នងការរង និងអធិការទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានាដែលកើតមានឡើង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |