ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្ញើលិខិតអបអរសាទរជូន លោក ស៊ី ជិនពីង ដែលជាប់ឆ្នោតជា អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្ញើលិខិតអបអរសាទរជូន លោក ស៊ី ជិនពីង ដែលជាប់ឆ្នោតជា អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល បានផ្ញើសារលិខិតសម្តែងការអបអរសាទរជូន លោកប្រធានាធិបតី ស៊ី ជិនពីង ដែលបានជាប់ឆ្នោតជាថ្មី ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន។

ក្នុងសារលិខិតនេះ លោក ហ៊ុន ម៉ាណែត យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដោយ ឯកឧត្តម ត្រូវបានជាប់ឆ្នោតសារជាថ្មីម្តងទៀត ជា អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន (CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិនលើកទី ២០ កាលពីពេលថ្មីៗនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមឱ្យយុវជនថ្នាក់កណ្តាលគណបក្សប្រជា ជនកម្ពុជា (CYCPP) ខ្ញុំសូមសំដែងនូវការអបអរសាទរ និងជូនពរដោយស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម»

លោកបានបន្តថា «ខ្ញុំក៏សូមឆ្លៀតឱកាសនេះផងដែរ ដើម្បីអបអរការបិទបញ្ចប់ដោយជោគជ័យសមាជជាតិលើកទី២០ នៃ គណបក្សកុម្មុយនីស្តចិន។ សមិទ្ធផលរបស់សមាជជាតិជាប្រវត្តិសាស្ត្រនេះ នឹងពិតជារួមចំណែកដល់ការបន្ត កសាងរបស់ប្រទេសចិន ឆ្ពោះទៅរកភាពទំនើប និងពង្រឹងការកសាងសង្គមនិយមកាន់តែជឿនលឿនតាមចរិត លក្ខណៈពិសេសរបស់ចិន។

លោកបណ្ឌិត ជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន សហគមន៍អន្តរជាតិបានកោតសរសើរចំពោះ ជោគជ័យដ៏ធំធេងរបស់ប្រទេសចិន លើការកាត់បន្ថយភាពក្រីក្រ វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អព្ភូតវេហតុអភិវឌ្ឍន៍របស់ប្រទេសចិន ក៏បានជំរុញកំណើនសកល ជាពិសេសក្នុងប្រទេស កំពុងអភិវឌ្ឍន៍។

លោកបន្តថា លើសពីនោះទៅទៀត ភាពបុរសកម្មរបស់គណបក្សកុម្មុយនីស្តចិន ក្នុងការកសាង «សហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ» បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់មនុស្សជាតិទាំងមូល។

លោកមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងគតិបណ្ឌិត និងភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាព របស់ លោក ស៊ី ជិនពីង គណបក្សកុម្មុយនីស្តចិន នឹងបន្តកសាងសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមទៀតសម្រាប់ ប្រជាជនចិន និងពិភពលោកទាំងមូល។

ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនវិញ លោកបណ្ឌិតបញ្ជាក់ថា មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធគ្រប់ ជ្រុងជ្រោយរបស់ប្រទេសទាំងពីរបានវិវត្តកាន់តែរីកចម្រើន ដោយសារជំនឿទុកចិត្ត និងទំនាក់ទំនងដ៏ស្អិត រមួលរវាងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន។ ប៉ុន្មានឆ្នាំមកនេះ គណបក្ស នៃប្រទេសទាំងពីរ បានពង្រឹងមិត្តភាពដែកថែប ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្ន និងផល ប្រយោជន៍ទៅវិញទៅមក។ ជាការពិត មិត្តភាពនេះ បានក្លាយជាគម្រូមួយនៅក្នុងទំនាក់ទំនងអន្តរជាតិ។

ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត ប្តេជ្ញាយ៉ាងពេញលេញក្នុងការបន្តជម្រុញបន្ថែមនូវមិត្តភាពជាប្រពៃណី រវាងយុវជននៃគណបក្សប្រជាជនកម្ពុជា និងយុវជនរបស់គណបក្សកុម្មុយនីស្តចិន ដែលស្ថិតក្រោមការដឹកនាំផ្ទាល់របស់ប្រមុខគណបក្សទាំងពីរ កម្ពុជា-ចិន ព្រមទាំងបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |