ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារមួយចំនួនជាមួយប្រធានាធិបតីទីម័រខាងកើត

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារមួយចំនួនជាមួយប្រធានាធិបតីទីម័រខាងកើត

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការ​កងទ័ពជើងគោក នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារ​មួយ​ចំនួន​ជាមួយ ឯកឧត្តម Jose Ramos Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ​ខាងកើត ក្នុងឱកាសដែល ឯកឧត្តម ប្រធានាធិបតី កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវ​ការស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះ​ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២ ​របស់ឯកឧត្តម ប្រធានាធិបតី Jose Ramos Horta មកកាន់ព្រះរាជាណាចក្រកម្ពុជា ​ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល និងប្រជាជនទាំងពីរ កម្ពុជា-ទីម័រខាងកើត។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម Jose Ramos Horta ដែល​ទទួលបានជោគជ័យដ៏ត្រចះត្រចង់​ក្នុងការបោះឆ្នោត​ប្រធានាធិបតីនៅ​ប្រទេសទីម័រ​ខាងកើត ​កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ ដែលជាការចូលកាន់តំណែង​ប្រមុខរដ្ឋលើកទីពីរ របស់ ឯកឧត្តម Jose Ramos Horta។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម ប្រធានាធិបតីទីម័រខាងកើត បានសម្តែងនូវការពេញចិត្ត​ចំពោះ​ឱកាសដ៏មានអត្ថន័យសម្រាប់ជំនួបសំណេះសំណាលជាមួយ ​លោក ហ៊ុន ម៉ាណែត និង​បានរំឭកអំពីភាពជាអ្នកដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងកិច្ចខិតខំ​ប្រឹងប្រែងចូលរួមដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសមនោសញ្ចេតនាស្រឡាញ់រាប់​អាន​ដ៏ស្មោះស្ម័គ្រ ដែលសម្តេចតេជោ មានចំពោះប្រទេស និងប្រជាជនទីម័រខាងកើត។ ជាមួយគ្នានេះ ឯកឧត្តម ប្រធានាធិបតី បានកត់សម្គាល់អំពីស្ថានភាពនៃការអភិវឌ្ឍរីកចម្រើន​ដ៏ឆាប់​រហ័សរបស់ប្រទេសកម្ពុជា ​នៅក្រោយការបញ្ចប់ទាំងស្រុងនៃជម្លោះរុំារ៉ៃរាប់ទសវត្សរ៍ ​ដោយ ឯកឧត្តម ​បានវាយតម្លៃថា ជាការអភិវឌ្ឍដែលមានលក្ខណៈជាក់ស្តែង​ និងប្រាកដនិយម។

ក្រៅពីនេះ ​ឯកឧត្តម ប្រធានាធិបតី ​និងលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ក៏បានផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​អំពីទំនាក់ទំនងប្រកប​ដោយ​សក្តានុពល​រវាងប្រទេសទាំងពីរ ជាពិសេសអំពីទស្សនវិស័យ​នៃ​កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនជាអាទិ៍ ​វិស័យវិនិយោគពាណិជ្ជកម្មនាំចេញ-នាំចូល ​កសិកម្ម អប់រំ ថាមពល ​និងការបើកជើងហោះហើរត្រង់ជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |