ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រធាន គ.ជ.ប អំពាវនាវឱ្យពលរដ្ឋគ្រប់អាយុ ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត និងអ្នកធ្លាប់បានចុះឈ្មោះ

ប្រធាន គ.ជ.ប អំពាវនាវឱ្យពលរដ្ឋគ្រប់អាយុ ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត និងអ្នកធ្លាប់បានចុះឈ្មោះ

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នា ដែលមានអាយុគ្រប់១៨ឆ្នាំ ទៅចូលរួមចុះឈ្មោះបោះឆ្នោត និងអ្នកដែលធ្លាប់ចុះឈ្មោះហើយ ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមឃុំសង្កាត់របស់ខ្លួន ដើម្បីប្រាកដថាមានឈ្មោះបោះឆ្នោត ឬមានភាពមិនប្រក្រតីណាមួយ ដែលអាចធ្វើការកែរសម្រួលបានទាន់ពេលវេលា។

លោក ប្រាជ្ញ ចន្ទ បានថ្លែងអំពាវនាវដូចនេះ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាថ្ងៃដាក់ឱ្យដំណើរការការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

លោក ប្រាជ្ញ ចន្ទ បានលើកឡើងដូចនេះថា «ទាក់ទងនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ឆ្នាំនេះយើងរៀបចំបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៣ រយៈពេល ៥០ថ្ងៃ ដូចនេះសូមអំពាវនាវឱ្យប្រជាពលរដ្ឋបងប្អូនខ្មែរទាំងអស់ ដែលគ្រប់អាយុ ១៨ឆ្នាំឡើង​ ដែលមានសិទ្ធបោះឆ្នោត ប៉ុន្តែដើម្បីបោះឆ្នោតបានទាល់តែមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ចឹងទាល់តែទៅចុះឈ្មោះបោះឆ្នោត ហើយអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតហើយ ក៏ត្រូវតែទៅពិនិត្យឡើងវិញផ្ទៀងផ្ទាត់ក្រែងមានបញ្ហាទាក់ទងនឹងរឿងប្រែប្រួលដូចជា មានបញ្ហាបានអត្តសញ្ញាណបណ្ណថ្មីមកមានបញ្ហាអី យើងត្រូវធ្វើការកែរប្រែឱ្យបានត្រឹមត្រូវ»

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ទៀតថា មកដល់ពេលនេះក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួន ក៏មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនមានសុពលភាព ដោយសារតែកត្តាមួយចំនួន ដូចនេះដើម្បីបានបោះឆ្នោត គឺត្រូវតែទៅធ្វើការទាក់ទងជាមួយនឹងឃុំ សង្កាត់ ដើម្បីធ្វើឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីបានចុះឈ្មោះបោះឆ្នោត។

បើតាមលោក ប្រាជ្ញ ចន្ទ ថ្ងៃនេះគ្រប់ឃុំសង្កាត់ទាំងអស់ទូទាំងប្រទេស ដំណើរការចុះឈ្មោះបោះឆ្នោត ដែលការចុះឈ្មោះ និងពិនិត្យបញ្ជីរឈ្មោះបោះឆ្នោតនេះមានរយៈពេល ៥០ថ្ងៃ ដែលក្នុងនោះ១៥ថ្ងៃធ្វើឡើងនៅសាលាឃុំ សង្កាត់, ២៥ថ្ងៃ ចុះតាមទីតាំងប្រជុំជននៅតាមភូមិដែលជិតកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ហើយចុងក្រោយ ១០ថ្ងៃ គឺវិលត្រឡប់មកវិញនៅសាលាឃុំ សង្កាត់ ដើម្បីបញ្ចប់ការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីរឈ្មោះបោះឆ្នោតនេះ។

លោក ប្រាជ្ញ ចន្ទ បានបន្ថែមទៀតថា ដើម្បីប្តូរព័ត៌មានក៏ដូចជាការប្តូរទីទាំងបោះឆ្នោត ដោយសារមានការប្តូរទៅកន្លែងរស់នៅផ្សេង ប្រជាពលរដ្ឋអាចទៅជួយនឹងមន្ត្រីចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់នោះ ដោយយកទៅជាមួយនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ ហើយក៏ត្រូវភ្ជាប់ជាមួយនូវឯកសារ ដែលបានបញ្ជាក់ទីលំនៅបច្ចុប្បន្នផងដែរ ដើម្បីឱ្យមន្ត្រីបានរៀបចំត្រឹមត្រូវ។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់អ្នកចុះឈ្មោះថ្មី ចាំបាច់ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារបញ្ជាក់ទីលំនៅ ដើម្បីបង្ហាញដល់សាលាឃុំសង្កាត់ ដើម្បីឱ្យជំនាញបានរៀបចំឯកសារ និងថតរូបបញ្ជាក់ នឹងត្រូវទៅចុះឈ្មោះផ្ទាល់ខ្លួនទើបអាចធ្វើបាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |