ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ប្រាប់មន្ត្រីជាន់ខ្ពស់បក្សកុម្មុនិស្តវៀតណាមថា ការពង្រឹងកិច្ចសហប្រតិបត្តិការខេត្តជាប់ព្រំដែន ជាកិច្ចការអាទិភាព

សម្តេចតេជោ ហ៊ុន សែន ប្រាប់មន្ត្រីជាន់ខ្ពស់បក្សកុម្មុនិស្តវៀតណាមថា ការពង្រឹងកិច្ចសហប្រតិបត្តិការខេត្តជាប់ព្រំដែន ជាកិច្ចការអាទិភាព

(ភ្នំពេញ)៖ ក្នុងនាមជាប្រមុខបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាមថា ការជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនរវាងកម្ពុជា និងវៀតណាម គឺជាកិច្ចការមួយអាទិភាព។ ជាពិសេសបញ្ហាសន្តិសុខ ដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ មានដូចជាការជួញដូរខុសច្បាប់ រត់ពន្ធគ្រឿងញៀន និងរត់ពន្ធមនុស្សជាដើម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការរបស់សម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនវ លោក វ៉ូ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំវៀតណាម ជូនសម្តេចតេជោ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍន៍របស់កម្ពុជា។

លោក វ៉ូ បានបញ្ជាក់ថា ដំណើរមកកាន់កម្ពុជារបស់លោក និងគណៈប្រតិភូនាពេលនេះ គឺចំខួប ៥៥ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម និងខួប ៤៥ឆ្នាំនៃដំណើរឆ្ពោះទៅការវាយផ្តួលរំលំរបបប្រល័យពូជសាស្ត្រប៉ុលពត។

លោក វ៉ូ បានជម្រាបសម្តេចតេជោផងដែរថា ទិសដៅសំខាន់របស់លោក និងគណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ គឺជំរុញពង្រីក និងពង្រឹងទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង។

លោក វ៉ូ ក៏បានលើកឡើងនូវបញ្ហាអាទិភាពមួយចំនួន ដែលលោកចង់ឱ្យយកចិត្តទុកដាក់ទាំងក្នុងក្របខណ្ឌបក្ស និងរវាងរដ្ឋាភិបាលទាំងពីរ។ បញ្ហាដែលមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម ចង់ឱ្យយកចិត្តទុកដាក់នោះរួមមាន៖ ជំរុញទំនាក់ទំនងរវាងបក្ស និងបក្សឱ្យកាន់តែស៊ីជម្រៅ និងមានភាពជាក់ស្តែង, ជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំបក្សទាំងពីរ, ជំរុញទំនាក់ទំនងរាជធានីភ្នំពេញ និងរដ្ឋធានីរបស់វៀតណាម ក៏ដូចជារវាងខេត្ត និងខេត្តប្រទេសទាំងពីរ, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានគាំទ្រទៅលើសំណើរបស់លោក វ៉ូ ដែលបានលើកឡើងខាងលើនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |