ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តបាត់ដំបង និងប៉ៃលិន ពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រវាងខេត្តទាំងពីរ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តបាត់ដំបង និងប៉ៃលិន ពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រវាងខេត្តទាំងពីរ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ មានសិទ្ធិស្របច្បាប់លើទីតាំងដែលកំពុងរស់នៅបច្ចុប្បន្ន។

ការបញ្ជាបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់។

សម្តេចតេជោ ហ៊ុន សែន បានណែនាំនាំយ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយតាមទូរស័ព្ទ ជាមួយនឹងអភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ថាត្រូវដោះស្រាយឱ្យចប់នូវតំបន់មួយគ្រាន់តែកែសម្រួលព្រំប្រទល់រដ្ឋបាល ធ្វើប៉ុន្មានជំនាន់ហើយធ្វើអត់ចេញ អញ្ចឹងទេម្សិលមិញ ខ្ញុំបានផ្ញើសារទៅ សុខ លូ បើសិន២អាទិត្យទៀត ធ្វើមិនចេញ ខ្ញុំចុះទៅតែម្តង ព្រោះវាមិនមែនកាត់ដីឱ្យបរទេសណា ភូមិហ្នឹងជាភូមិដែលបងប្អូន ធ្វើសមាហរកម្ម ដែលចេញមក […] ធ្វើប៉ុណ្ណឹងមិនចេញ ហើយខ្ញុំបានផ្ញើសំលេងទៅសម្តេចក្រឡាហោម ស ខេង ដើម្បីធ្វើការងារនេះឱ្យចប់ ប្រជាពលរដ្ឋបានអាហ្នឹង​ គាត់បានកម្មសិទ្ធិដីស្របច្បាប់ ឯកឧត្តម សុខ លូ និង បានស្រី មុំ ពីរនាក់ហ្នឹង បើធ្វើមិនទាន់ទេ ២អាទិត្យទៀត ខ្ញុំនឹងចុះទៅហ្នឹង»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកំណត់ព្រំដែនរដ្ឋបាលរវាងខេត្តទាំង២នេះ ឱ្យច្បាស់លាស់ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះឆ្នោត ជាពិសេស គឺផ្តល់ភាពស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅតំបន់នោះ។

សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា បញ្ហាដែលមិនអាចកំណត់ព្រំដែនរដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅក្នុងតំបន់នោះឱ្យបានជាក់លាក់ ដោយសារតែមានអ្នកធំមួយចំនួន មានដីនៅកន្លែងនោះ ទើបជាហេតុនាំឱ្យពួកគេទាំងនោះរារាំង រដ្ឋបាលខេត្តបាត់ដំបង កាត់ដីតំបន់នោះទៅឱ្យខេត្តប៉ៃលិន។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏សង្កត់ធ្ងន់ៗថា៖ «អាដីស្វាយលោកឯងអត់បាត់ទៅណាទេ កាត់ដីទៅបាត់ដំបង គងតែដីខ្មែរ ដីនៅប៉ៃលិន គង់តែដីខ្មែរ លោកឯងស៉ីផលដំណាំទៀតទៅ កុំចាំបាច់ទៅរារាំង គេអញ្ចឹង ខ្ញុំស៊ើបខ្ញុំដឹងតើស មូលហេតុអីបានរាប់ឆ្នាំដោះស្រាយវាមិនចេញ»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាពីចម្ងាយទៅដល់ចៅហ្វាយខេត្ត និងចៅហ្វាយស្រុកដែលពាក់ព័ន្ធនឹងករណីនេះ ត្រូវកែសម្រួលព្រំប្រទល់រដ្ឋបាល ដើម្បីឱ្យប្រជាពលើរដ្ឋដែលកំពុងរស់នៅតំបន់នោះទទួលបានកម្មសិទ្ធិស្របច្បាប់ ខណៈតំបន់នោះត្រូវបានធ្វើសមាហរកម្មជាង៣០ឆ្នាំមកហើយ ប៉ុន្តែ នៅតែមិនទាន់កំណត់ព្រំប្រទល់រដ្ឋបាលមិនទាន់ទៀត។

ជុំវិញករណីនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែតុលានេះ ថា នៅថ្ងៃនេះលោកបានណាត់ជួបពិភាក្សាជាមួយនឹងលោកស្រីអភិបាលខេត្តប៉ៃលិន ចុះពិនិត្យទីតាំងផ្ទៃដីនេះ ដើម្បីដោះស្រាយកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យបានឆាប់រហ័សតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។

លោកអភិបាលខេត្ត បានឱ្យដឹងថា តំបន់តែមិនទាន់កំណត់ព្រំប្រទល់រដ្ឋបាលនេះ សម្រាប់ខេត្តប៉ៃលិន មានចំនួន២ស្រុករួមមាន៖ ស្រុកកំរៀង ជាប់ជាមួយស្រុកសាលាក្រៅ របស់ខេត្តប៉ៃលិន និងស្រុកសំឡូត ជាប់ជាមួយក្រុងប៉ៃលិន សម្រាប់ទំហំផ្ទៃដីនៅតំបន់នោះ គឺមិនទាន់បញ្ជាក់ពីតួលេខច្បាស់នោះទេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |