ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំ ៤ចំណុចសំខាន់ៗ ដើម្បីជួយបង្កើននូវជំនឿទុកចិត្ត និងតម្លៃនៃវិជ្ជាជីវៈមេធាវីនៅក្នុងសង្គមកម្ពុជា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំ ៤ចំណុចសំខាន់ៗ ដើម្បីជួយបង្កើននូវជំនឿទុកចិត្ត និងតម្លៃនៃវិជ្ជាជីវៈមេធាវីនៅក្នុងសង្គមកម្ពុជា

(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតលើកទី២៧ នៃគណៈមេធាវីកម្ពុជា បានថ្លែងនូវការណែនាំ ចំនួន៤ចំណុចសំខាន់ៗ ដើម្បីជួយបង្កើននូវជំនឿទុកចិត្ត និងតម្លៃនៃវិជ្ជាជីវៈមេធាវី នៅក្នុងសង្គមកម្ពុជា។

ថ្លែងនៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោក កើត រិទ្ធ បានលើកឡើងថា ទន្ទឹមជាមួយនឹងការអបអរសាទរចំពោះសមិទ្ធផល ដែលគណៈមេធាវី ក្រោមការដឹកនាំរបស់លោក លី ច័ន្ទតុលា សម្រេចបាននាពេលកន្លងទៅនេះ និងដើម្បីបង្កើននូវជំនឿទុកចិត្ត និងតម្លៃនៃវិជ្ជាជីវៈមេធាវីនៅក្នុងសង្គមកម្ពុជា, ក្នុងនាមក្រសួងយុត្តិធម៌ និងក្នុងនាមខ្លួនលោកផ្ទាល់, លោកសូមផ្តាំផ្ញើដល់ប្រធានគណៈមេធាវី, សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងមេធាវីទាំងអស់ ដូចខាងក្រោម៖

១៖ ក្នុងពេលប្រកបវិជ្ជាជីវៈ, មេធាវីគ្រប់រូបសូមគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ដើម្បីជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូរ និងតម្លៃវិជ្ជាជីវៈមេធាវី។ លោកមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គណៈមេធាវីក្រោមការដឹកនាំរបស់ លោក លី ច័ន្ទតុលា និងក្រុមប្រឹក្សាគណៈមេធាវី នឹងបន្តខិតខំយកចិត្តទុកដាក់ពង្រឹងការត្រួតពិនិត្យការបំពេញវិជ្ជាជីវៈមេធាវីឱ្យបានត្រឹមត្រូវ ដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ដែលជាចក្ខុវិស័យ និងជាគោលការណ៍ការងាររបស់លោក លី ច័ន្ទតុលា។

២៖ លោកសូមគាំទ្រយ៉ាងពេញទំហឹងចំពោះសំណូមពររបស់ លោក លី ច័ន្ទតុលា និងសូមឱ្យគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បន្តយកចិត្តទុកដាក់លើការពង្រឹង និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់មេធាវី តាមរយៈការធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សារបស់សិស្សមេធាវី ក៏ដូចជាការបង្កើតកម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្ដូរបទពិសោធន៍ទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ សំដៅធ្វើឱ្យមេធាវីមានសមត្ថភាព ចំណេះដឹងគ្រប់គ្រាន់ និងរឹងមាំ ទាំងលើច្បាប់ជាតិ ទាំងលើច្បាប់អន្តរជាតិ ព្រមទាំងបច្ចេកវិទ្យា សម្រាប់ជាការត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងលើទីផ្សារការងារ និងក្នុងបរិបទនៃឌីជីថលភាវូបនីយកម្ម ក៏ដូចជាក្នុងបរិបទដែលប្រទេសកម្ពុជាបាននិងកំពុងធ្វើសមាហរណកម្មខ្លួនកាន់តែសកម្មចូលក្នុងឆាកអន្តរជាតិ ទាំងថ្នាក់តំបន់ និងសកលលោក ជាពិសេស ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការថ្នាក់អាស៊ាន។ ទន្ទឹមនេះ, លោកក៏សូមឱ្យលោក លោកស្រីមេធាវីទាំងអស់ យកចិត្តទុកដាក់លើការពង្រឹង និងបង្កើនសមត្ថភាពផ្ទាល់ខ្លួន ទាំងលើសមត្ថភាព បច្ចេកទេស ភាសា និងបច្ចេកវិទ្យា តាមរយៈការចូលរួមឱ្យបានផុលផុសក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងគណៈមេធាវី។

៣៖ មេធាវីគ្រប់រូបសូមបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួម អនុវត្តនូវកាតព្វកិច្ចតាមផ្លូវច្បាប់ផង និងជាការចូលរួមចំណែកជួយដល់ការងារសង្គម ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលផង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលខ្វះលទ្ធភាព។ ជាក់ស្ដែង មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះនឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរទាំងពីសំណាក់ប្រជាពលរដ្ឋក្រីក្រ ទាំងពីប្រជាជនទូទៅ ហើយដែលនេះគឺជាកក្តាដ៏សំខាន់ក្នុងការពង្រឹងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

៤៖ ដើម្បីធានាបាននូវភាពសុខដុមរិមនាក្នុងសង្គម ក្រៅពីការការពារក្តីនៅតុលាការ និងក្នុងករណីដែលច្បាប់អនុញ្ញាត, មេធាវីគ្រប់រូប សូមប្រកាន់យកនូវស្មារតីសន្តិភាពនិយម តាមរយៈការព្យាយាមដើរតួនាទីជាអ្នកផ្សះផ្សារ ឬសម្រុះសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ ជាពិសេសករណីវិវាទគ្រួសារ វិវាទដីធ្លី វិវាទផ្នែករដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្ម។ ការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ ត្រូវបានចាត់ទុកជាការងារអាទិភាពដ៏សំខាន់មួយក្នុងការងារកែទម្រង់វិស័យយុត្តិធម៌ស្របតាមអនុសាសន៍ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់វិវាទដែលអាចសម្រុះសម្រួលគ្នាបាន ដើម្បីធានានូវស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នា ដែលជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស។ ទន្ទឹមនេះ, ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនត្រឹមតែអាចជួយដល់គូភាគីវិវាទអាចបញ្ចប់ទំនាស់ដោយឆាប់រហ័ស ដោយផ្អែកតាមគោលការណ៍ឈ្នះ-ឈ្នះ ទាំងអស់គ្នានោះទេ ប៉ុន្តែអាចជួយកាត់បន្ថយការកកស្ទះសំណុំរឿងរដ្ឋប្បវេណីនៅតាមសាលាជម្រះក្តីផងដែរ។ បច្ចុប្បន្ន ក្រសួងយុត្តិធម៌កំពុងរៀបចំក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើឱ្យយន្តការនេះ គឺ សន្ធានការី ដែលជាអ្នកសម្របសម្រួលអាជីពក្នុងការផ្សះផ្សាទំនាស់ដែលច្បាប់អនុញ្ញាត ហើយមេធាវីក៏អាចនឹងក្លាយទៅជាតួអង្គដ៏មានសារៈសំខាន់សម្រាប់វិជ្ជាជីវៈនេះផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |