ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធវេទិការអុំទុក មាត់ទន្លេស្ទឹងសង្កែ ក្រុងបាត់ដំបង

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធវេទិការអុំទុក មាត់ទន្លេស្ទឹងសង្កែ ក្រុងបាត់ដំបង

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធវេទិកាអុំទូក មាត់ទន្លេ ស្ទឹងសង្កែរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការអបអរសាទរ និងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង រួមទាំងក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការនីទាំងអស់ដែលបានដឹកនាំ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់វេទិកាអុំទូកនេះបានយ៉ាងលឿន ប្រកបដោយគុណភាព និងសោភ័ណ្ឌភាព។

សម្ដេច ស ខេង បានអះអាងថា តាមរយៈវេទិកាអុំទូកដ៏ប្រណិតនេះ និងតាមរយៈការៀបចំសោភ័ណ្ឌភាពស្ទឹងសង្កែ ព្រមទាំងស្ទឹងសង្កែសម្បូរទឹកផងនោះ ពិធីប្រណាំងទូកខេត្តបាត់ដំបងនៅឆ្នាំនេះ នឹងប្រារព្ធឡើងយ៉ាងរីករាយបង្កបង្កើតបានបរិយាកាសកាន់ តែអធិកអធមជូនដល់ប្រជាពលរដ្ឋបានចូលរួមកម្សាន្ដក្នុងពេលកូវីដ-១៩ មានភាពធូរស្រាល។

សម្ដេចបញ្ជាក់ថា កីឡាប្រណាំងទូក គឺជាកីឡាប្រពៃណី ជាកីឡាមហាជន ប៉ុន្តែកីឡានេះបានសម្ដែងឲ្យឃើញពីការរក្សាប្រពៃណីទំនៀមទំលាប់ ការរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏ជាការរួមចំណែកលើកម្ពស់វប្បធម៌ជាតិ ហើយរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានជំរុញលើកស្ទួយគ្រប់ប្រភេទកីឡាទាំងអស់។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនអង្គពិធីអំពីគម្រោងសាងសង់វិមានឯករាជ្យ ខេត្តបាត់ដំបង នាពេលខាងមុខនេះ។ សម្ដេចថា វិមានឯករាជ្យ រួមនឹងការរៀបចំសំណង់ និងសោភ័ណ្ឌភាពនានាទៀត ខេត្តបាត់ដំបង នឹងកាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។

សូមជម្រាបថា វេទិកាអុំទូកថ្មីមានបណ្តោយ ៣៦ម៉ែត្រ ទទឹង១៦ម៉ែត្រ និងកម្ពស់ ១៥,០៥ម៉ែត្រ ដោយបានចំណាយរយៈពេលសិក្សាប្លង់ចំនួន ៥ខែ និងរយៈពេលនៃការសាងសង់ចំនួន ៤ខែ បានក្រុងពាលីសាងសង់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយបានប្រើប្រាស់នូវសសរគ្រឹះចំនួន ៩៨ដើម និងបានប្រើប្រាស់នូវវិស្វករជំនាញចំនួន៥នាក់ និងកម្លាំងកម្មករជាមធ្យមចំនួន៨០នាក់ ដល់ខ្ពស់បំផុត១៣៤នាក់។

វេទិកាអុំទូកថ្មី ត្រូវបានរៀបចំឡើង តាមលំនាំនៃស្នាដៃស្ថាបត្យកម្មពីរចនាបទសំណង់វត្តអារាមបុរាណចាស់ៗ អគារសាលាខេត្តចាស់ និងអគារព្រះរាជដំណាក់ផែ ដែលមានលក្ខណៈពិសេសនោះ គឺមានដំបូលកាកបាទ សញ្ញាបូកបួនទិសធំៗ និងមានបង្ហាញនូវហោជាងយ៉ាងស្រស់ឆើតឆាយ។ ផ្នែកដំបូល ក្បឿងស្រកាលេញត្រូវបានសិក្សា និងយកមកប្រើនៅក្នុងគម្រោងវេទិកាអុំទូក ដោយក្បឿងស្រកាលេញ គឺជាក្បឿងខ្មែរដែលត្រូវបានប្រើប្រាស់នៅតាមដំបូលផ្ទះ ដំបូលកុដិ ដំបូលព្រះវិហារចំណាស់ៗជាដើម។

នៅចំកណ្តាលដំបូលមានស្លាកកសាងដ៏ស្រស់ស្អាត ដែលបានរចនាដោយមានជើងទម្រ និងស៊ុមយ៉ាងល្អប្រណិត ដោយមានឆ្លាក់ជាឆ្នាំកសាងនៅខាងក្នុងផងដែរ ម្យ៉ាងទៀតនៅខាងលើព្រំដំបូលវេទិកា មានរំលេចនូវបង្គោលខ្លីៗ ឈររកឹងតំរៀបគ្នាតាមបណ្តោយ និងទទឹងព្រំដំបូលដែលគេហៅថា នាងច្រាល ជាគ្រឿងសិល្បៈលម្អរបស់ខ្មែរ ដែលបានបំពាក់នៅតាមប្រាសាទ និងវត្តអារាមនានាដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយសម្រែ និងប្រាសាទបន្ទាយស្រីជាដើម និងខាងចុងដំបូលនីមួយៗមានបំពាក់ទៅដោយ ជហ្វា ផងដែរ។

ផ្នែកហោជាងខាងមុខ និងខាងក្រោយ ដំបូលមុខដាច់ដែលលយមកខាងមុខ ភ្ជាប់ជាមួយហោជាង និងមានរចនាស្លាបហោជាង ដោយបំពាក់ក្បាច់ភ្ងីទេសយ៉ាងស្រស់ស្អាត ជាការសិក្សាដោយយកទម្រង់តាមវត្តឥន្រ្ទាធិបតី ឬវត្តសង្កែ ហើយនៅខាងក្រោមហោជាងមានក្បាច់លម្អដែលហៅថា កញ្ចាំងទ្រអង្គ ដែលយកទម្រង់តាមវត្តពិភិទ្ធារាម។ ផ្នែកហោជាងសងខាង សម្រង់ចេញមកពីការសិក្សាទម្រង់វត្តសំរោង ដែលមានដំបូលហោជាង ហក់មកខាងមុខទ្រដោយសសរពីរដើម និងមានរំលេចនៅក្បាច់ភ្ងីទេស ដោយនៅខាងក្រោមហោជាងមានក្បាច់លម្អដែលហៅថា កញ្ចាំងទ្រអង្គ ដូចគ្នានឹងហោជាងខាងមុខ ខាងក្រោយផងដែរ។

ផ្នែកសសរ នៅខាងលើក្បាលសសរ ត្រូវបានបំពាក់ដោយទម្រទ្រេត ឬជន្ទល់ ដែលគេហៅថា ដៃស្នា។ ដោយឡែកនៅអមជាប់តាមបណ្តោយក្បាលសសរ ជុំវិញអគារត្រូវបានរចនា និងបំពាក់ដោយក្បាច់ទម្រជញ្ចាំង។ ផ្នែកបាំងសាចដោយសារអគារវេទិកាអុំទូកខេត្ត ត្រូវបានរចនាដោយបើកលំហទូលាយច្រើនដូចនេះ ក្រុមស្ថាបត្យករ បានបំពាក់បាំងសាចខាងក្រៅ លម្អដោយជ្រីកំណោងកោងដើម្បីកាត់បន្ថយកុំឱ្យមានទឹកភ្លៀងសាចចូលក្នុងអគារ។

ផ្នែកបង្កាន់ដៃ សម្រាប់បង្កាន់ដៃត្រូវបានរចនាឲ្យមាននៅជុំវិញអគារ ដែលជាបង្គោលបញ្ឈរត្រង់ៗ ដែលហៅថា ជើងទាន ដោយត្រូវបានសិក្សាទម្រង់តាមជើងទានអគារសាលាខេត្តចាស់ ដោយមានការបន្ថែមផ្នែកខាងលើ និងខាងក្រោមខ្លះដើម្បីឱ្យសមាមាត្រជាមួយអគារវេទិកា។ ផ្នែកខាងមុខ ច្រកចូលធំខាងមុខ មានរូបសំណាកតោធំៗចំនួន២ ធ្វើពីថ្មភ្នំធម្មជាតិអមសងខាង ដែលត្រូវបានសិក្សា និងយកលំនាំពីតោនៅមុខស្ពានថ្មចាស់ ដែលជាស្ពានបានសាងសង់តាំងពីឆ្នាំ១៩១៦ នៅខាងមុខអគារសាលាខេត្តចាស់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |