ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អភិបាលរាជធានីភ្នំពេញ និងឯកអគ្គរាជទូតជប៉ុន អញ្ជើញដាំកូនឈើ ៨,០០០ដើម នៅបរិវេណផ្សារទំនើបអ៉ីអន៣

អភិបាលរាជធានីភ្នំពេញ និងឯកអគ្គរាជទូតជប៉ុន អញ្ជើញដាំកូនឈើ ៨,០០០ដើម នៅបរិវេណផ្សារទំនើបអ៉ីអន៣

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោក មីកាមិ ម៉ាសាហីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដាំកូនឈើ ចំនួន៨០០០ដើម នៅបរិវេណផ្សារទំនើបអ៊ីអន ម៉ល មានជ័យ (អ៉ីអន៣) ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានសម្តែងការអបអរសាទរ ចំពោះវឌ្ឍនភាព នៃការសាងសង់ផ្សារទំនើបអ៉ីអនម៉ល គំរូទី៣ របស់ក្រុមហ៊ុនអ៉ីអនម៉ល ខូអិលធីឌី ដែលបានដំណើរការជាតិប្រក្រតី និងសម្រេចបានតាមផែនការដែលបានគ្រោងទុក ទោះបីក្រៅពីបើកការដ្ឋានជាពិសេសនៅឆ្នាំ២០២១កន្លងទៅ ប្រទេសកម្ពុជានិយាយជារួម និងនិយាយដោយឡែក រាជធានីភ្នំពេញ ក្រៅប្រឈមនឹងវិបត្តិជាសកលបង្ករឡើងដោយជំងឺកូវីដ-១៩ យ៉ាងណាក្ដី។ នេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាទោះបី ដៃម្ខាងរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាជរដានៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ប៉ុន្តែដៃម្ខាងទៀតយើងបានបន្តសហការគ្នាលើគ្រប់វិស័យរួមទាំងការវិនិយោគ។

សម្រាប់ក្របខណ្ឌអភិវឌ្ឍន៍រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ បានតម្រង់ទិសការអភិវឌ្ឍន៍ទាំងផ្នែករដ្ឋ និងផ្នែកឯកជន ដោយមិនគ្រាន់តែផ្ដោតលើការអភិវឌ្ឍន៍ផ្នែករឹង ដូចជាផ្លូវថ្នល់ ស្ពានអាកាស សំណង់បុរី អាគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងសំណង់អគារគ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានគិតគូរផងដែរ ពីសមត្ថភាពស្ថាប័ន ដោយយើងបានយកចិត្តទុកដាក់ចំពោះការវិវត្តន៍ នៃស្ថានភាពជីវភាពរបៀបរបបនៃការរស់នៅ និងតម្រូវការសេវាសាធារណៈដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។

អាកាសធាតុ និងបញ្ហាប្រឈមផ្នែកអនាម័យ បរិស្ថាន ក្នុងទីក្រុង មានលក្ខណៈជាអន្តរវិស័យ និងជាបញ្ហាសាកល ដែលទាមទារឲ្យមានការសម្របសម្រួល និងចូលរួមគ្នាដោះស្រាយ រវាងវិស័យសាធារណៈ វិស័យឯកជន ប្រជាពលរដ្ឋ យុវជន និងគ្រប់តួអង្គ ក្នុងសង្គមជាតិយើងទាំងមូល។

លោកបន្ដថា ការដាំឈើមឈើ ផ្កានៅពេលនេះ មិនត្រឹមតែបង្ហាញឲ្យឃើញពីការផ្ដល់តម្លៃរបស់យើង ចំពោះបញ្ហាបរិស្ថានក្នុងទីក្រុង និងការផ្សាភ្ជាប់គម្រោងវិនិយោគឯកជន ទៅនឹងធម្មជាតិប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតីយកចិត្តទុកដាក់ និងការចូលរួមចំណែកយ៉ាងខ្លាំងៗ រវាងវិស័យសាធារណៈ និងវិស័យឯកជន និងកម្លាំងមហាជន អាកាសធាតុ បង្កើតគម្រប់បៃតងក្នុងទីក្រុង និងកែលម្អសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រង និងស៊ីវិល័យបន្ថែមទៀត។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ផ្សារទំនើបរបស់ក្រុមហ៊ុន aeon mall បានយកចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន ដោយគិតមកដល់ពេលនេះ ដាំដើមឈើបានចំនួន២២,០០០ដើម ហើយថ្ងៃនេះកំពុងដាំដើមឈើចំនួន៨ពាន់ដើមថែមទៀត។ ដើមឈើដែលបានដាំកន្លងមក និងដាំរួមគ្នានៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃសាមគ្គីភាព ផ្សាភ្ជាប់យ៉ាងស្អិតរវាងវិស័យសាធារណៈវិស័យឯកជន និងកម្លាំងមហាជន ក្នុងការលើកកម្ពស់អនាម័យបរិស្ថានក្នុងទីក្រុងឲ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ឲ្យកាន់តែមានភាពរឹងមាំថតថេរជានិរន្តរ៍។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហីរ៉ូ បានលើកឡើងថា ផ្សារទំនើប អ៉ីអន ម៉ល មានជ័យ នឹងក្លាយជាផ្សារធំជាងគេនៅអាស៊ី ក្រោយពេលសាងសង់រួច បើកឲ្យដំណើរការ ហើយតាមរយៈផ្សារទំនើបនេះ នឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង ពិសេសធ្វើឲ្យផ្លាស់ប្តូរសេដ្ឋកិច្ចជាតិ នៃប្រទេសទាំង២ កម្ពុជា-ជប៉ុន កាន់តែប្រសើរឡើង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |