ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តំបន់ភ្នំមួយចំនួន ក្នុងខេត្ត​បាត់​ដំបង ​មានអាយុកាលរាប់លានឆ្នាំ

តំបន់ភ្នំមួយចំនួន ក្នុងខេត្ត​បាត់​ដំបង ​មានអាយុកាលរាប់លានឆ្នាំ

———————————

តំបន់​ភ្នំ​១៥០​ គឺស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង ដែលនៅ​ជាប់​​ពី​អាង​កំពី​ងពួយ។ តំបន់ភ្នំ​នេះ​មាន​ភ្នំ​មួយ​ចំនួន​នៅ​ផ្តុំ​គ្នា​ ដូច​ជា​ភ្នំ​កំពីង​ពួយ(ភ្នំ​ព្រះ) ភ្នំ​កែវ​ និង​ភ្នំ​១៥០​​ ដែល​ជា​តំបន់​ភ្នំ​ថ្ម​កំបោរ មាន​ប្រវែង​ប្រមាណ​១០​គីឡូម៉ែត្រ។​ 

អំឡុងខែ​ឧសភា ឆ្នាំ​២០២២ កន្លងមកនេះ ​ក្រុមការងារ​សិក្សា​ផូស៊ីលនៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គសហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​ បាន​ចុះ​សិក្សា​ផូស៊ីល​បឋម​​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​ជា​ច្រើន​ទីតាំង​​​។​ ក្នុងនោះក្រុមអ្នកជំនាញ បានកំណត់ទីតាំងស្ថានីយ​ផូស៊ីល​សត្វសមុទ្រ​ នៅតំបន់ភ្នំ១៥០ នៅខេត្តបាត់​ដំបង​។ 

នៅទីតាំងកាយយកអាចម៍ដីនេះ ក្រុមអ្នកស្រាវជ្រាវ បាន​​​ប្រទះឃើញផូស៊ីល​ខ្យង​ ផូស៊ីល​ផ្កា​ថ្ម​សំបុក​ឃ្មុំ ​(រូបលេខ៥) ​នៅ​រាយប៉ាយ​។​ ចំណែក​នៅ​ទីតាំង​មួយ​ទៀត​នៅ​វត្ត​ភ្នំព្រះ​ ផូស៊ីល​ផ្កា​ថ្ម​សំបុក​ឃ្មុំ​ ដែល​មាន​ទំហំ​ប្រមាណ​៥០ស.ម​។​ 

តាមរយៈ​ផែន​ទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បង្ហាញថា​តំបន់ភ្នំមួយចំនួនក្នុងខេត្ត​បាត់​ដំបង ​គឺជាតំបន់ភ្នំមាន​ថ្ម​កំបោរ​ដែល​មាន​អាយុ​កាល​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក​ Paleozoic។

#សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា

#តំបន់ការពារធម្មជាតិ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |