ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាជាតិគ្រូបង្រៀន ០៥ តុលា ២០២២

កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាជាតិគ្រូបង្រៀន ០៥ តុលា ២០២២

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីអបអរសាទរទិវាជាតិគ្រូបង្រៀន ០៥ តុលា ២០២២ ដែលជា​ខួបលើកទី២៥ ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» ដើម្បីបំផុសឡើងវិញនូវវ​ប្បធម៌ និង​ប្រពៃណីនៃ​ការរំលឹកគុណូបការៈដ៏ថ្លៃថ្លាចំពោះគ្រូបង្រៀននៅទូទាំងប្រទេស និងឱ្យសាធារណជនទូទៅបានយល់ច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន និងអត្ថន័យនៃទិវានេះ។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចា្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សានានា ក្រោមកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា តាមប្រព័ន្ធអន​ឡាញ និងដោយផ្ទាល់​ នៅវិទ្យាស្ថាន​គរុកោសល្យរាជធានីភ្នំពេញ។

ជាមួយគ្នានោះ ដើម្បីអបអរសាទរទិវាជាតិគ្រូបង្រៀន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំកម្មវិធីស្មូតកំណាព្យ ពិធីប្រគល់ទង់ជ័យលាភី​ជូនដល់គណៈគ្រប់គ្រង​វិទ្យាល័យ ០៥ រូប និងបំពាក់គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទជូនបុគ្គលិកអប់រំចំនួន ១១ រូប ដោយមានការចូលរួមពីសិស្សានុ​សិស្ស​ទូទាំងរាជធានីខេត្ត ដើម្បីបំផុសស្មារតី នឹករំលឹកគុណលោកគ្រូ អ្នកគ្រូ និងលើកកម្ពស់វិស័យអប់រំគ្រប់កម្រិត។

ថ្លែងនាឱកាសនោះ លោកបណ្ឌិតសភាចា្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិថ្ងៃនេះ គឺស្របពេលដែលពិភពលោក ក៏ដូចជាព្រះរាជា
ណាចក្រកម្ពុជា បាននិងកំពុងប្តេជ្ញាចិត្ត ដើម្បីធ្វើបរិវត្តកម្មការអប់រំ និងដោះស្រាយនូវឧបសគ្គចម្បងៗ ដើម្បីជួយគាំទ្រដល់គ្រូបង្រៀនលើគ្រប់ទិដ្ឋភាព ក្នុងដំណើរការ​នៃការផ្លាស់ប្តូរដែលប្រកបដោយភាពស្មុគ្រស្មាញ ក្នុងបរិការណ៍នាពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងអំឡុងពេលនៃការស្តារវិស័យអប់រំចេញពីវិបត្តិកូវីដ-១៩ តាមទស្សនាទាន «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»

លោក ហង់ជួន ណារ៉ុន បានបន្ថែមថា វិបត្តិកូវីដ-១៩ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គ្រូបង្រៀនគឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ។ តួនាទីនិងប្រសិទ្ធភាពនៃការបំពេញការងាររបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាឱ្យសិស្សានុសិស្ស និងនិស្សិតទទួលបាននូវការអប់រំ នៅគ្រប់កាលៈទេសៈ ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព។

គ្រូបង្រៀនក៏មានតួនាទីសំខាន់ក្នុងការស្តារវិស័យអប់រំឡើងវិញចេញពីវិបត្តិកូវីដ-១៩ និងដើម្បីកំណត់អនាគតរបស់អ្នកសិក្សាគ្រប់រូប។ ដូច្នេះយើងទាំងអស់គ្នា​ត្រូវលើក​កម្ពស់គ្រូបង្រៀន, លើកកម្ពស់ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីឈានទៅសម្រេចអនាគតដ៏ប្រសើររបស់កុមារ និងយុវជនកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងអំឡុងពេលកូវីដ-១៩ ក៏មានការបាត់បង់គ្រូបង្រៀន ដែលបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសិក្សារអាក់រអួលដោយអន្លើ ការបាត់បង់​ការសិក្សា ជាពិសេសនៅតំបន់ជួបការលំបាក។ ប៉ុន្តែកម្ពុជាពិតជាមានមោទនភាព ដោយសារគ្រូបង្រៀនបានខិតខំស្វះស្វែងរៀនសូត្រនូវបំណិនថ្មីៗ ដូចជា ការបង្រៀនតាមអនឡាញជាដើម។

លោករដ្ឋមន្ត្រី បានអះអាងទៀតថា ឆ្លើយតបនឹងបញ្ហាប្រឈមនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ និងកំពុង​បង្កើនល្បឿនក្នុងការអនុវត្ត​នូវវិធាន​ការដ៏មានប្រសិទ្ធភាព និងទន់ភ្លន់ ដើម្បីធានានូវនិរន្តរភាពនៃការសិក្សា និងដំណើរការឡើងវិញ​គ្រឹះស្ថានសិក្សា ​តាមរយៈការ​បើកដំណើរការ​ឡើងវិញជាជំហានៗ និងប្រុងប្រយ័ត្ន ជាពិសេសការផ្តោតលើគូបង្រៀន មានដូចជា៖

អាទិភាពទី១៖ ធានាឱ្យការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ការស្ដារឡើងវិញនូវការរៀនសូត្រ និងការបន្តការសិក្សា ទទួលបានលទ្ធផលល្អប្រសើរ ។ ការអប់រំនៅក្នុង «គន្លងប្រក្រតីភាពថ្មី» ត្រូវតែធានានូវសុវត្ថិភាពសុខភាព រួមទាំងសុខភាពផ្លូវចិត្តសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។

អាទិភាពទី២៖ កំណែទម្រង់សាលារៀន ដែលផ្ដោតលើគណនេយ្យភាព, ស្វ័យភាព, ការវាយតម្លៃ និងការចូលរួមពីមាតាបិតា និងអ្នកពាក់ព័ន្ធ។

អាទិភាពទី៣៖ ការអភិវឌ្ឍគ្រូបង្រៀនឱ្យមានគុណភាពខ្ពស់ តាមរយៈកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយកែលម្អការបណ្តុះបណ្តាលគ្រូបង្រៀន ការធ្វើវិក្រឹតការគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ក៏ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងសម្ភារៈបង្រៀន។

អាទិភាពទី៤៖ ការអប់រំឌីជីថល ផ្តោតលើការអភិវឌ្ឍវេទិកាឌីជីថល, ការផលិតវីដេអូបង្រៀន ការបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀន និងការរៀន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

អាទិភាពទី៥៖ ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដើម្បីឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤.០ តាមរយៈការវិនិយោគលើសាលារៀនជំនាន់ថ្មី គ្រូបង្រៀនស្ទែម, វិធីសាស្ត្របង្រៀនស្ទែម និងជំនាញសតវត្សទី២១។

អាទិភាពទី៦៖ ការអភិវឌ្ឍជំនាញសត្សវត្សទី២១ សម្រាប់យុវជន ផ្ដោតលើ៖ (១) ជំនាញរឹង និងជំនាញទន់ ដែលផ្តោតលើបំណិនសតវត្សទី២១ ដូចជាការត្រិះរិះ
ពិចារណា, ការដោះស្រាយបញ្ហា, ការប្រាស្រ័យទាក់ទង, ការធ្វើការងារជាក្រុម, និងភាពជាអ្នកដឹកនាំ (២) កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្សារភ្ជាប់ទៅនឹង​ឱកាសការងារ, ផលិតភាព និងការប្រកួតប្រជែង (៣) ការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

អាទិភាពទី៧៖ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅកម្រិតឧត្តមសិក្សា តាមរយៈការពង្រឹងអភិបាលកិច្ចរបស់គ្រឹះស្ថានឧត្តមសិក្សា, ការបង្កើនគុណវុឌ្ឍ​របស់សាស្ត្រាចារ្យ, ការស្រាវជ្រាវនិងនវានុវត្តន៍, ការបង្កើតសាកលវិទ្យាល័យសាយប៊័រ, និងការផ្សារភ្ជាប់ទីផ្សារការងារ។

អាទិភាពទី៨៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធអប់រំ ដើម្បីប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាពសម្រាប់កំណែទម្រង់ និងកែលម្អប្រព័ន្ធ​អប់រំ​ឱ្យមានភាពធន់សម្រាប់ទប់ទល់នឹងជំងឺរាតត្បាតនាពេលអនាគត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |