ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អតីត​កីឡាករ Chelsea និង​នី​ហ្សេ​រី​យ៉ា John Obi Mikel ប្រកាស​ចូលនិវត្តន៍​ក្នុង​វ័យ ៣៥ឆ្នាំ​

អតីត​កីឡាករ Chelsea និង​នី​ហ្សេ​រី​យ៉ា John Obi Mikel ប្រកាស​ចូលនិវត្តន៍​ក្នុង​វ័យ ៣៥ឆ្នាំ​

បាល់ទាត់៖ ​អតីត​កីឡាករ​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា John Obi Mikel បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ​នៅក្នុង​វ័យ ៣៥ឆ្នាំ​។ ​​ក្នុង​រយៈពេល ១៨ឆ្នាំនៃ​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន John Obi Mikel និយាយថា ពេញចិត្ត​នៃ​អ្វីដែល​បាន​ឆ្លងកាត់ និង​សមិទ្ធផល​នៃ​អាជីព​របស់ខ្លួន​។

​​ខ្សែបម្រើ​ដែល​ធ្លាប់​លើក​ពាន UEFA Champions League ជាមួយ Chelsea កាលពី​ឆ្នាំ២០១២ ធ្លាប់​លេង​ឱ្យ​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា ៨៩លើក​ឈ្នះ​ពាន Africa Cup of Nations នៅ​ឆ្នាំ២០១៣ មុនពេល​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ២០១៩​។ ​​ជោគជ័យ​នៃ​អាជីព​របស់ Mikel គឺ​រយៈពេល ១១ឆ្នាំ​នៅ​តោ​ខៀវ Chelsea ទោះបី​ត្រូវ​រង់ចាំ​ដល់​ប្រកួត​ទី១៨៥ ទើប​អាច​រកបាន​គ្រាប់​បាល់​ដំបូង​ក៏ដោយ​។ ​​សរុប​ជារួម Obi Mikel បង្ហាញខ្លួន​សរុប ២៤៩លើក​នៅ Premier League ជាមួយ Chelsea ដែល​បូក​ទាំង​ការ​ឈ្នះ​ពាន Europa League និង English Premier League ពីរលើក FA Cup បួន​លើក និង League Cup ពីរលើក​។

​​បន្ទាប់ពី​ចាកចេញ​ពី Chelsea នៅ​ឆ្នាំ២០១៧ Obi Mikel បាន​ទៅ​ប្រកប​អាជីព​នៅ​ទឹកដី​ចិន​ជាមួយ​ក្លិប​ Tianjin TEDA មុនពេល​ត្រលប់​មកកាន់​អង់គ្លេស​វិញ​នៅ​ឆ្នាំ​២០១៩ ផ្ទេរ​មកកាន់ Middlesbrough​។ ​​បន្ត​មក Obi Mikel ផ្លាស់​ទៅកាន់​ក្លិប​ទួ​ក​គី Trabzonspor លេង​បាន​មួយ​រដូវ​កាល មុន​ត្រលប់​មកកាន់​អង់គ្លេស​ម្តងទៀត​លេង​ឱ្យ Stoke City​។ ​​ចុងក្រោយ​បំផុត Obi Mikel បាន​ផ្លាស់​ទៅកាន់​ក្លិប​គុយ​វ៉ែត Kuwait SC តែ​ក៏​សម្រេចចិត្ត​រំលាយ​កិច្ចសន្យា​វិញ​រយៈពេល ៤ខែ​បន្ទាប់​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |