ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ណែនាំសមត្ថកិច្ចបង្ក្រាបល្បែង ត្រូវរកឲ្យឃើញមេខ្លោងធំ និងសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត

សម្តេចតេជោ ហ៊ុន សែន ណែនាំសមត្ថកិច្ចបង្ក្រាបល្បែង ត្រូវរកឲ្យឃើញមេខ្លោងធំ និងសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានណែនាំដល់សមត្ថកិច្ច ចុះបង្ក្រាបល្បែងត្រូវរកឲ្យឃើញនូវមេខ្លោងធំ ព្រោះនេះ ទើបជាគោលដៅពិតប្រាកដ និងសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់់យ៉ាងដូច្នេះថា «ផ្នែកខាងសមត្ថកិច្ចរបស់យើង ត្រូវយកចិត្តទុកដាក់ វ៉ៃឲ្យចំមេខ្លោងកន្ទុយលេខ។ កន្ទុយលេខ បើយោងតាមអ្វីដែលចំណាំ មានអ្នកដើរកត់លក់ ប៉ុន្ដែមេធំនៅក្រោយ មេធំនេះហើយ ទើបជាគោលដៅពិតប្រាកដ»

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត ទុកលុយឲ្យកូនទៅរៀន និងទុកលុយទិញសៀវភៅឲ្យកូន ឬក៏ត្រូវបំប៉នសុខភាព ព្រោះថា ល្បែងមិននាំមកនូវជោគជ័យណាមួយ សម្រាប់ជីវិតផ្ទាល់ខ្លួន និងជីវិតក្រុមគ្រួសារនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងផងដែរថា តាមរបាយការណ៍ គ្រាន់តែរាជធានីភ្នំពេញ និងខេត្តកណ្ដាល ជាង២ពាន់ទីតាំង ដែលត្រូវបានបិទ ហើយទីតាំងដែលត្រូវបានបិទនោះ សូមឲ្យបិទជាស្ថាពរកុំបើកឡើងវិញ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមឲ្យបន្ដចុះបង្ក្រាបទីតាំងល្បែង ឲ្យដូចភ្លៀងរលឹម ហើយបើនិយាយពីគោលដៅ ដែលត្រូវចុះបង្ក្រាបនោះ ក៏វាមិនច្រើននោះទេ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមានចំពោះក្រុមហ៊ុន ដែលមានឆ្នោតស្របច្បាប់ទាំងឡាយ ប្រសិនបើបង្កើតក្រុមឡូតូ ឬបង្កើតឲ្យមានកន្ទុយលេខ គឺប្រទះនឹងការបិទចោលទាំងស្រុង ព្រោះវាគ្មានចំណូលអ្វីប៉ុន្មានទេ សម្រាប់ចំណូលជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «សូមផ្ដាំទៅក្រុមហ៊ុន ដែលបើកឆ្នោតទាំងប៉ុន្មាន បើសិនជាឆ្នោតរបស់ខ្លួនត្រូវបានលេង ជាល្បែងកាត់កង គឺប្រឈមនឹងការបិទ ហើយការបិទលើកនេះ គឺបិទចោទទាំងអស់តែម្ដង»

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅដល់អាជ្ញាធរ កងកម្លាំងគ្រប់ជាន់ថ្នាក់ត្រូវចូលរួមបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងនៅទូទាំងប្រទេស ដោយចាប់ពីពេលនេះតទៅ នៅមូលដ្ឋានភូមិឃុំ/សង្កាត់ ក្រុង/ស្រុកទាំងអស់ មិនត្រូវឲ្យមានល្បែងស៊ីសងខុសច្បាប់នោះទេ។

ប្រសិនបើមូលដ្ឋានណា បណ្តែតបណ្តោយឲ្យមានល្បែងស៊ីសងខុសច្បាប់ មូលដ្ឋាននោះជាអ្នកទទួលខុសត្រូវ ពោលគឺប្រឈមនឹងការដកហូតមុខតំណែងតែម្តង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |