ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្លិប​នៅ Premier League ព្រមព្រៀង​ច្បាប់​ដាក់​បម្រាម​លើ​ទង្វើ​ខុសឆ្គង​របស់​អ្នកគាំទ្រ​

ក្លិប​នៅ Premier League ព្រមព្រៀង​ច្បាប់​ដាក់​បម្រាម​លើ​ទង្វើ​ខុសឆ្គង​របស់​អ្នកគាំទ្រ​

​បាល់ទាត់៖ ​អ្នកគាំទ្រ​ណា​ដែលមាន​អាកប្បកិរិយា​មិន​សមរម្យ និង​រើសអើង​ជាដើម​នឹង​ត្រូវដាក់​បម្រាម​យ៉ាងហោច​ណាស់​មួយឆ្នាំ​។ ​ក្លិប​បាល់ទាត់​នៅ Premier League ទាំងអស់​បាន​យល់ព្រម​ច្បាប់​នេះ រួមជាមួយ​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស English Football League ដែល​បាន​លើក​យកមក​ពិភាក្សា​តាំងពី​ខែកក្កដា​។

បន្ទាប់ពី​មានការ​កិច្ចប្រជុំ​គ្រប់ភាគី​ពាក់ព័ន្ធ បូករួម​ទាំង​ម្ចាស់​ភាគហ៊ុន​នៃ​ក្លិប​ទាំងអស់​នៅ Premier League បានសំរេច​ដាក់​ច្បាប់​នេះ​ឱ្យ​អនុវត្ត​ជា​ធរមាន​ទាំង​ការប្រកួត​ក្នុង ​និង​ក្រៅ​ដី ពោលគឺ​អ្នកគាំទ្រ​ណា​ម្នាក់​ដែលមាន​កំហុស​ នឹងត្រូវ​ហាមឃាត់​មិនឱ្យ​ចូល​ទស្សនា​បាល់ទាត់​ពេញ​មួយឆ្នាំ​។ ​ខ្សែ​ការពារ Spurs, Eric Dier បាន​ប្រាប់​សារព័ត៌មាន BBC ថា បញ្ហា​របស់​អ្នកគាំទ្រ​នឹង​អាក្រក់​ទៅៗ ប្រសិនណាបើ​មិនមាន​ការចាត់វិធានកា​រណា​មួយ​។

​​កីឡាករ​វ័យ ២៨ឆ្នាំ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​និយាយថា រូបគេ ​និង​ក្រុមគ្រួសារ​តែងតែ​មានការ​ព្រួយបារម្ភ​រាល់​ការប្រកួត​នៅក្រៅ​ទឹកដី​។ ​រំលឹក​ដែរ​ថា អ្នកចាំទី Aston Villa, Robin Olsen ត្រូវបាន​គេ​បំពាន​នៅ​ការប្រកួត​ចុងក្រោយ​បិទ​រដូវ​កាល​មុន​នៅ​ទឹកដី Manchester City ស្រប​ពេលដែល​អ្នកគាំទ្រ Nottingham Forest ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​បន្ទាប់​ពី​ប្រើ​ក្បាល​ជល់​កីឡាករ​របស់ Sheffield United, Billy Sharp នៅ​ការប្រកួត Play-Off រវាង​ក្រុម​ទាំងពីរ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |