ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ការចូលនិវត្តន៍​រប​ស់ Roger Federer បន្សល់ទុក​ស្នាដៃ​ឈ្នះ​ពាន ATP សរុប ១០៣លើក​

ការចូលនិវត្តន៍​រប​ស់ Roger Federer បន្សល់ទុក​ស្នាដៃ​ឈ្នះ​ពាន ATP សរុប ១០៣លើក​

​វាយ​កូន​បាល់​៖ ​កីឡាករ Roger Federer បានចាប់ផ្តើម​អាជីព​វាយ​កូន​បាល់​ដំបូង​នៅ​ឆ្នាំ១៩៩៨ ក្នុង​វ័យ ១៦ឆ្នាំ​ហើយ​។ ​​រយៈពេល ៣ឆ្នាំ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុង​វ័យ ១៩ឆ្នាំ​នៅ​ឆ្នាំ២០០១ Roger Federer ក៏បាន​ឈ្នះ​ពាន​ដំបូង​ក្នុង​អាជីព​របស់ខ្លួន​នៅក្នុង​ក្របខណ្ឌ ATP Tour នៃ​កម្មវិធី Hopman Cup រឺ Hamburg Masters ក្រោយ​យកឈ្នះ​កីឡាករ​កំពូល​រុស្ស៊ី Marat Safin នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​​ជា​ពាន​ដំបូង​ និង​ជាការ​ចាប់ផ្តើម​នៃ​ភាពជោគជ័យ​របស់ខ្លួន និង​ពាន​បន្តបន្ទាប់​ទៀត​មកដល់​ថ្ងៃនេះ​សរុប ១០៣ពាន​។ ​ក្នុងចំណោម ១០៣ពាន​ក្នុង​អាជីព​រួមមាន Grand Slam ២០លើក​ (Australian Open ៦លើក, French Open ១លើក, Wimbledon ៨លើក និង US Open ៥លើក​) ក្នុងចំណោម​ការឈាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​សរុប ៣១លើក​។ ​នៅក្នុង​ក្របខណ្ឌ ATP 250 Federer ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៣៤លើក​ឈ្នះ​ពាន ២៥លើក​។​ ​ក្របខណ្ឌ ATP Tour 500 ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៣១លើក​ឈ្នះ​ពាន ២៤លើក​។ ​ក្របខណ្ឌ ATP Masters 1000 ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៥០លើក​ឈ្នះ​ពាន ២៨លើក​។ ​ព្រឹត្តិការណ៍​បញ្ចប់​ឆ្នាំ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ១០លើក​ឈ្នះ​ពាន ៦លើក​។

​សរុប​ពាន​ដែល​ឈ្នះ​សរុប ១០៣លើក តែ Federer បាន​ត្រឹម​ឈរ​លេខ២ ប៉ុណ្ណោះ​ក្នុង​កំណត់ត្រា​កីឡាករ​ដែល​ឈ្នះ​ពាន​ច្រើន​បំផុត​ក្នុង​អាជីព ​ពោលគឺ​នៅ​ពីក្រោម​កីឡាករ​អាមេរិក Jimmy Connors ដែល​ឈ្នះ​បាន​សរុប ១០៩លើក​។ ​កីឡាករ​ដែល​នៅ​បន្ត​អាជីព និង​ឈ្នះ​ពាន​ច្រើន​ក្នុង​អាជីព​នៅសល់ Rafael Nadal ឈ្នះ​ពាន​សរុប ៩២លើក និង Novak Djokovic ឈ្នះ​ពាន​សរុប ៨៨លើក​៕ា

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |