ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តុលាការធម្មនុញ្ញថៃនឹងសម្រេច ជោគវាសនាជានាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ ចាន់អូចា នៅចុងខែកញ្ញានេះ

តុលាការធម្មនុញ្ញថៃនឹងសម្រេច ជោគវាសនាជានាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ ចាន់អូចា នៅចុងខែកញ្ញានេះ

(បាងកក)៖ នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញនៃប្រទេសថៃ បានកំណត់យកថ្ងៃទី៣០ ខែកញ្ញា ធ្វើជាកាលបរិច្ឆេទសម្រាប់ប្រកាស សេចក្តីសម្រេចរបស់ខ្លួន ជុំវិញអាណត្តិកាន់អំណាចរបស់លោក ប្រាយុទ្ធ ចាន់អូចា ខណៈតំណែងនាយករដ្ឋមន្រ្តីរបស់លោក កំពុងស្ថិតក្រោមការព្យួរជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។

តុលាការធម្មនុញ្ញថៃកំពុងតែពិចារណាលើ សំណុំរឿងដែលស្នើឡើងដោយ គណបក្សប្រឆាំង ភឿថៃ (Pheu Thai) ដែលបានអះអាងថា អាណត្តិនាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ គឺគួរតែបានផុតកំណត់តាំងតែពីខែសីហាកន្លងទៅម្ល៉េះ។ ស្របពេលដែលតំណែងជា ប្រមុខរដ្ឋាភិបាលត្រូវបានព្យួរ លោក ប្រាយុទ្ធ កំពុងនៅបន្តកាន់តួនាទីជា រដ្ឋមន្រ្តីការពារជាតិ ហើយអាចនឹងត្រឡប់មកជា នាយករដ្ឋមន្រ្តីដូចដើមវិញ ប្រសិនបើតុលាការសម្រេចថា អាណត្តិលោកមិនទាន់ដល់៨ឆ្នាំ ដែលត្រូវបានកំណត់នៅឡើយទេ។

លោក ប្រាយុទ្ធ វ័យ៦៨ឆ្នាំ បាននិយាយថា រូបលោកនឹងគោរពតាមការសម្រេចរបស់តុលាការធម្មនុញ្ញ ខណៈឧបនាយករដ្ឋមន្រ្តី លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) កំពុងកាន់តំណែងជា នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន។ តុលាការនឹងត្រូវសម្រេចថា តើអាណត្តិរយៈពេល៨ឆ្នាំ គួរតែរាប់បញ្ចូលពេលវេលាដែលលោក ប្រាយុទ្ធ នៅជាប្រមុខរដ្ឋាភិបាលយោធា ក្រោយការធ្វើរដ្ឋប្រហារឆ្នាំ២០១៤ ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា បើតាមការលើកឡើងរបស់ក្រុមអ្នកគាំទ្រលោក ប្រាយុទ្ធ វិញ រយៈពេល៨ឆ្នាំនោះ គឺគួរតែរាប់ចាប់ត្រឹមពីឆ្នាំ២០១៧ នៅពេលដែលរដ្ឋធម្មនុញ្ញថ្មី ចូលជាធរមាន ឬមួយចាប់ពីឆ្នាំ២០១៩ នៅពេលការបោះឆ្នោតសកល ត្រូវបានប្រារព្ធឡើង៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |