ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Manchester United ចាញ់​ តែ Arsenal និង West Ham ឈ្នះ​រៀងខ្លួន​នៅ​ក្របខណ្ឌ​អឺរ៉ុប

Manchester United ចាញ់​ តែ Arsenal និង West Ham ឈ្នះ​រៀងខ្លួន​នៅ​ក្របខណ្ឌ​អឺរ៉ុប

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​រង​បរាជ័យ​ជាថ្មី​ក្រោយ​ឈ្នះ ៤ប្រកួត​ជាប់​គ្នា​ក្នុង​លី​គ ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ​អេ​ស្ប៉ា​ញ Real Sociedad ១-០ ក្នុង​ទឹកដី​ខ្លួនឯង​ប្រកួត​ទី១ ក្នុង​ពូ​ល E នៃ​ក្របខណ្ឌ UEFA Europa League​។

​​ការប្រកួត​នេះ​អាច​ដំណើរការ​ទៅបាន បន្ទាប់ពី​មានការ​ជជែក​ពិភាក្សា​រវាង FA និង UEFA ស្របពេល​អង់គ្លេស​កំពុង​កាន់ទុក្ខ​នៃ​ការយាង​សោយ​ព្រះ​ពិរាល័យ​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II​។ ​​មិនមាន​ភ្លេង​ចាក់​ក្នុង​កីឡដ្ឋាន Old Trafford ឡើយ ​ខណៈ​កីឡាករ​សុទ្ធតែ​ពាក់​ខ្សែ​ខ្មៅ​កាន់ទុក្ខ និង​ស្ងៀមស្ងាត់​មួយ​នាទី​មុន​ការប្រកួត​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធផងដែរ​។ ​Cristiano Ronaldo ចាប់ផ្តើម ១១នាក់​ដំបូង​ការប្រកួត​នេះ​តែ​ខកខាន​ឱកាស​ជាច្រើន ​ខណៈ Real Sociedad រកបាន​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៥៩ ដោយ​បាល់ ១១ម៉ែត្រ​របស់ Brais Mendez​។ ​​ប្រកួត​បន្ទាប់​របស់ Manchester United នៅ UEL ត្រូវ​ទៅ​ទឹកដី​ម៉ុ​ល​ដូ​វ៉ា​របស់ Sheriif Tiraspol សប្តាហ៍​ក្រោយ​។

ងាក​មក​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​ក្របខណ្ឌ Europa League ដែរ​បាន​យកឈ្នះ​នៅ​ទឹកដី​ស្វ៊ី​សរ​បស់ Zurich ២-១​។

​គ្រាប់​បាល់​នាំមុខ​របស់ Arsenal រកបាន​ដោយ Marquinhos មុនពេល​ដែល Zurich តាម​ស្មើ​វិញ​មុន​ចប់​វគ្គ​ទី១ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Mirlind Kryeziu ខណៈ​គ្រាប់​ជ័យជំនះ​របស់ Arsenal ត្រូវ​រង់ចាំ​ដល់​នាទី​ទី៦២ ធ្វើបាន​ដោយ Eddie Nketiah​។ ​ប្រកួត​បន្ទាប់ Arsenal ត្រូវ​ជួប​ក្រុម​ហូ​ឡង់ PSV Eindhoven សប្តាហ៍​ក្រោយ​។ ងាក​មក​ក្របខណ្ឌ​ទី៣ UEFA Europa Conference League ក្រុម​ញញួរ​ធំ West Ham បាន​យកឈ្នះ​ក្រុម​រ៉ូ​ម៉ា​នី FCSB ៣-១៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |