ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រមុខរដ្ឋស្តីទីកម្ពុជាជួបពិភាក្សាការងារមួយចំនួនជាមួយឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា

ប្រមុខរដ្ឋស្តីទីកម្ពុជាជួបពិភាក្សាការងារមួយចំនួនជាមួយឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានព្រឹទ្ធសភា។

ថ្លែងនៅក្នុងកិច្ចជំនួបនោះលោកស្រីឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់​ចំពោះ​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ ​លើវិស័យនយោបាយ ពាណិជ្ជកម្ម ​ការវិនិយោគ​ និងវិស័យអប់រំ។

លោកស្រីបន្តថា​ សភាតួកគីបានបង្កើតក្រុមមិត្តភាពរវាងប្រទេសទាំងពីរ ហើយនឹងមានការ​ផ្លាស់ប្តូរ​គណៈប្រតិភូកម្រិតខ្ពស់រវាងសភានៃប្រទេសទាំងពីរ ​ដើម្បីជំរុញការយល់​ដឹងរួមគ្នា និងបង្កើន​នូវ​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាមួយគ្នានេះ លោកជំទាវ​បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់របស់​ប្រទេសកម្ពុជា​នៅ​ក្នុងតំបន់​អាស៊ី។

ជាមួយគ្នានោះដែរ​លោកស្រី ឯកអគ្គរដ្ឋទូត​ ក៏បាន​សម្តែង​នូវការអបអរសាទរចំពោះ​ប្រទេស​កម្ពុជា​ក្នុងតួនាទីជាប្រធានអាស៊ាន ប្តូរវេន​ ដែលជាដំណាក់ដ៏លំបាកក្នុងការដោះស្រាយ​បញ្ហា​ក្នុងតំបន់ ​និងលើសកលលោក។ ​ទោះបីជាយ៉ាងនេះក្តី ក៏ប្រទេសកម្ពុជាបានដើរតួនាទីដ៏សំខាន់​នេះប្រកបដោយទទួលបានជោគជ័យ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ​សម្តេចប្រមុខរដ្ឋស្តីទី​ បានលើកឡើងថា​ ក្នុងនាមប្រជាជនកម្ពុជា និង​ក្នុងនាមសម្តេចផ្ទាល់ សម្តេច បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​តួកគី​ដែល​បាន​រួមចំណែក​ដ៏​ថ្លៃថ្លាជួយអភិវឌ្ឍលើគ្របើវិស័យ ​ដែល​ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា​មានការរីកចម្រើន​ខាងសង្គម-សេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។

សម្តេច បានថ្លែងអំណរគុណ​ចំពោះរដ្ឋាភិបាលតួកគីដែល​បានគាំទ្រ​កម្ពុជា​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ានប្តូរវេន ​និង​បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំត្រីភាគី(កម្ពុជា-តួកគី​ និងលេខាធិការដ្ឋានអាស៊ាន) អាស៊ាន-តួកគីលើកទី៤ ​នៅទីក្រុងភ្នំពេញ​ ក្នុង​ឱកាស​កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស អាស៊ាន​លើក​ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី០៣ ​ដល់ថ្ងៃទី០៥ ​ខែសីហា ឆ្នាំ២០២២​ កន្លងទៅនេះ។

សម្តេច ប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ​ព្រឹទ្ធសភា រដ្ឋសភា​ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ​នៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួន​ជានិច្ច ​ដើម្បី​ធ្វើកិច្ចសហប្រតិបត្តិការដ៏​ជិតស្និទ្ធ​ជាមួយ​នឹង​លោកស្រីក៏ដូចជាស្ថានទូតតួកគី​ ដើម្បីរួម​ចំណែក​ពង្រឹងពង្រីក​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នាំមកនូវផល​ប្រយោជន៍ទៅវិញទៅមកជូនប្រជាជន ​និងប្រទេសទាំងពីរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |