ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា​ត្រូវ​ជួប​ថៃ​ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​២០២២ ​នេះ​

កម្ពុជា​ត្រូវ​ជួប​ថៃ​ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​២០២២ ​នេះ​

បាល់ទាត់៖ ពេលនេះក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាដឹងថា ​ក្រុមបាល់ទាត់​ក្នុង​តំបន់​ណាខ្លះ​ដែល​ខ្លួន​ត្រូវ​ជួប ក្រោយ​ការចាប់​ឆ្នោតការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup) ឆ្នាំ​២០២២ ធ្វើឡើង​នៅ​ថ្ងៃទី​៣០ ខែសីហា​ម្សិលមិញ។​

​លទ្ធផល​បង្ហាញថា កម្ពុជាស្ថិតក្នុង​ពូ​ល A ដោយ​ត្រូវ​ជួប​អ្នកការពារ​តំណែង​ជើងឯកថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និង​អ្នកឈ្នះ​ការប្រកួត​ជម្រុះ​រវាងជម្រើសជាតិ​ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​ដា​រ៉ូ​សា​ឡឹមដែល​ត្រូវ​ប្រកួត​ពីរ​ជើង​។​ ​ចំនែក​ពូ​ល B មាន​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី សហភាព​មី​យ៉ាន់​ម៉ា និង​ឡាវ​។ ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន ឯកឧត្តម ខៀវ សា​ម៉េ​ត លើកឡើងថា​ ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ានជា​សកម្មភាព​ដ៏​មាន​តម្លៃ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​យើង​រីករាយ​ដែល​ឃើញ​ព្រឹត្តិការណ៍​បាល់ទាត់​តំបន់​នេះ​ត្រឡប់មកវិញ​ឆ្នាំនេះ​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តំបន់​យើង​ជួប​ស្ថានភាព​តានតឹងដោយសារ​ជំងឺ​រា​ត្បា​ត​សកល ប៉ុន្តែ​យើង​មាន​មោទនភាព​ដែល​ដឹងថា យើង​កាន់តែខ្លាំង​ជាង​មុន ជំនះ​នូវ​ឧបសគ្គ​នេះ ហើយ​យើង​កាន់តែ​រួប​រួមគ្នា​ក្នុងនាម​សហគមន៍​បាល់ទាត់​។​

​កម្ពុជា​បើក​ការប្រកួត​ដោយ​ត្រូវ​ជួប​ហ្វីលីពីន​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២២ មុន​ជួប​ជាមួយ​ឥណ្ឌូនេស៊ី មុនជួបអ្នកឈ្នះ​វគ្គ​ជម្រុះ និង​ចុងក្រោយ​ត្រូវ​ជួប​ថៃថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៣​។ វគ្គ​ផ្តាច់ព្រ័ត្រ​ការប្រកួត​ជើងឯក​អាស៊ាន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១២ និង​ទី​១៥ ខែមករា ឆ្នាំ​២០២៣​។​ ​សូម​ជម្រាបជូន​ថា ​ការប្រកួត​ឆ្នាំ​២០២០ ដែល​លើក​មក​ប្រកួត​នៅ​ឆ្នាំ​២០២១ កម្ពុជា​ធ្វើ​មិនបាន​ល្អ​ទេក្នុង​ពូ​ល B ដោយ​ចាញ់​ម៉ាឡេស៊ី ១​ទល់នឹង​៣, ចាញ់​ឥណ្ឌូនេស៊ី ២​ទល់នឹង​៤, ឈ្នះ​ឡាវ ៣​ទល់នឹង​០ និង​ចាញ់​វៀតណាម ០​ទល់នឹង​៤៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |