ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចតេជោ ហ៊ុន សែន ដាស់តឿនអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវដោះស្រាយបញ្ហាផ្លូវខូច ខណៈអភិបាលក្រុងតាខ្មៅ ត្រូវបានដកតំណែងដោយសារមិនយកចិត្តទុកលើរឿងនេះ

សម្ដេចតេជោ ហ៊ុន សែន ដាស់តឿនអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវដោះស្រាយបញ្ហាផ្លូវខូច ខណៈអភិបាលក្រុងតាខ្មៅ ត្រូវបានដកតំណែងដោយសារមិនយកចិត្តទុកលើរឿងនេះ

(ភ្នំពេញ)៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាល ឬប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវខិតខំយកចិត្តទុកដាក់ ឬដោះស្រាយបញ្ហាផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនដែលរងនូវការខូចខាតដោយអន្លើរ កុំចាំរុញការងារនេះមកដល់ថ្នាក់ក្រសួង។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង៤៦លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយរឿងមួយថា អភិបាលក្រុងតាខ្មៅ ត្រូវបានដកតំណែងក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដោយសារមិនយកចិត្តទុកដាក់លើការងារនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «សុំអភិបាលខណ្ឌ អភិបាលរងរាជធានី និងអភិបាលរាជធានី ពិសេសផ្នែកសាធារណការ ខ្ញុំរំលឹកដាស់តឿនឲ្យមើលផ្លូវ។ ថ្ងៃមុនដកចៅហ្វាយក្រុងតាខ្មៅមួយ ដោយសារមិនមើលផ្លូវ ត្រឹមតែមួយថ្ងៃទេ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ដោយមើលពីការងារច្រើននៅថ្នាក់មូលដ្ឋាន និងក្រោយរាជរដ្ឋាភិបាលផ្ទេរការងារមួយចំនួនឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិហើយនោះ រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់បង្កើនអាសនៈឲ្យថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដូច្នេះមូលដ្ឋានត្រូវចេះមើលការខុសត្រូវការងារនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមើលផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន កន្លែងណាដែលមានការខូចខាតត្រូវជួសជុលឡើងវិញកុំរុញដាក់គ្នា ឬកុំចាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូនចុះទៅធ្វើនោះទេ។ សម្ដេចអះអាងថា ផ្លូវកាន់តែច្រើន តម្រូវការជួសជុលកាន់តែច្រើន ផ្លូវកាន់តែវែង តម្រូវការជួសជុលកាន់តែច្រើន ដូច្នេះត្រូវមានការទទួលខុសត្រូវ។

ត្រង់បញ្ហាខូចផ្លូវនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យហាមឃាត់ជាដាច់ខាត ចំពោះការដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ ដែលត្រូវតែអនុវត្តតាមច្បាប់ ព្រោះការដឹកជញ្ជូនលើសទម្ងន់នេះ ជាកត្តារួមចំណែកនាំឲ្យខូចផ្លូវ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |