ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

West Ham ទិញ​បាន​ខ្សែបម្រើ​ប្រេ​ស៊ី​ល Lucas Paqueta តម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ក្លិប

West Ham ទិញ​បាន​ខ្សែបម្រើ​ប្រេ​ស៊ី​ល Lucas Paqueta តម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ក្លិប

បាល់ទាត់៖ ​ក្លិប​​ញញួរ​ធំ West Ham បានប្រកាស​ពី​ការមកដល់​របស់​ខ្សែបម្រើ​ប្រេ​ស៊ី​ល Lucas Paqueta ដែល​ផ្ទេរ​មកពី​ក្លិប​បារាំង Olympique Lyon ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ក្លិប​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​ផ្ទេរ​មកកាន់ West Ham ក្នុងតម្លៃ ៣៦.៥លាន​ផោនបូក​នឹង​ប្រាក់​បន្ថែម​ផ្សេងៗ​អាច​នឹង​កើន​ដល់ ៥០លាន​ផោន ដែល​តម្លៃ​នេះ​បាន​បំបែក​កំណត់ត្រា​ការចំណាយ​កន្លងមក​ដែល​ធ្លាប់​ទិញ Sebastian Haller ពី Eintracht Frankfurt តម្លៃ ៤៥លាន​ផោន​កាលពី​ឆ្នាំ២០១៩​។

​​Lucas Paqueta បាន​ស៊ុត​បញ្ចូល​ទី ៩គ្រាប់​បញ្ជូន ៦ ក្នុងការ​បង្ហាញខ្លួន ៣៥ប្រកួត​នៅ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល​មុន​។ ​​លោក David Moyes បានបញ្ជាក់​ពី​ការចាប់អារម្មណ៍​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ តាមរយៈ​ស្ថិតិ​កន្លងមក​ដែល​ក្រុមការងារ​បាន​អង្កេត​។ Lucas Paqueta ដែល​ស៊ុត​បញ្ចូល​ទី​បាន ៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៣ប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នោះគឺជា​សមាជិក​របស់ Lyon នៅពេល​ជួប West Ham រដូវ​កាល​មុន​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Europa League ដែល West Ham យកឈ្នះ​ទាំងពីរ​ជើង ៤-១​។

​សរុប​ស្ថិតិ​ជាមួយ Lyon, Lucas Paqueta បង្ហាញខ្លួន​សរុប ៨០ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ២១គ្រាប់​បញ្ជូន ១៤ តាំងពី​ផ្លាស់​ពី AC Milan ២ឆ្នាំមុន​។ West Ham ថ្មីៗ​នេះ​ទើបតែ​ទិញ​បាន​ខ្សែការពារ​ប្រេ​ស៊ី​ល Emerson Palmieri ផងដែរ​ពី Chelsea​។ ​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League ក្រុម​ញញួរ​ធំ West Ham ទើប​រកបាន ៣ពិន្ទុ​ដំបូង​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Aston Villa៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |