ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចក្រឡាហោម ស ខេង ប្រាប់តំណាងUNថា កម្ពុជា​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួន​តាមអ្វីដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

សម្តេចក្រឡាហោម ស ខេង ប្រាប់តំណាងUNថា កម្ពុជា​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួន​តាមអ្វីដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រ​សួង​មហាផ្ទៃ​បាន​ប្រាប់​ដល់​លោក​សាស្ត្រាចារ្យ វិធិត ម៉ាន់តាផន អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (UNHCR) ប្រចាំកម្ពុជាថា កម្ពុជាតែង​អនុវ​ត្ត​យ៉ាងខ្ជាប់ខ្ជួន​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញរបស់ខ្លួន ក្នុងនោះជាចំណុចសំខាន់ គឺការបោះឆ្នោតយ៉ាងទៀងទាត់ រួមមាន​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជាតិ. ការបោះឆ្នោតជ្រើស​តាំង​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតព្រឹទ្ធសភាជាដើម។

ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង នេះគឺបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ​ បន្ទាប់ពីអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច ហើយបានសម្តែងនូវមន្ទិលសង្ស័យបញ្ហាមួយចំនួន ដូចជាបញ្ហាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, បញ្ហាប្រព័ន្ធនៃការរៀបចំគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ, ការ​ស្ដារ​នីតិសម្បទាអ្នកញៀនគ្រឿងញៀន, បញ្ហាការជួញដូរមនុស្ស ការជួញដូរពលកម្ម ដោយ​បង្ខំ និងការកេងប្រវ័ញ្ចលើពលកម្ម និងបញ្ហាកិច្ចសហប្រតិបត្តិការ និងជំនួយអាទិភាពផ្សេង២ របស់​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស ចំពោះវិស័យស្ថិតនៅក្រោមសមត្ថកិច្ច ក្រសួង​មហាផ្ទៃជាដើមនោះ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិប្រចាំនៅកម្ពុជារូបនេះថា កម្ពុជាពិតជាមានមោទនភាព ក្នុងនា​ម​ជា​ប្រទេស​មួយ​ដែល​ធ្លាប់ឆ្លងកាត់នូវសង្គ្រាមដ៏ជូរចត់ ហើយបានរក​ឃើញ​ផ្លូវ​មួយ​ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​ឱ្យទទួលបាននូវសុខសន្តិភាព និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ សម្តេចបញ្ជាក់ទៀតថា ជាការពិតនូវអ្វី​ដែល​កម្ពុ​ជា​ទទួល​បាន​មក​ដល់​បច្ចុប្បន្ន​នេះក្រៅ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់កម្ពុជាផ្ទាល់ ក៏មានការចូលរួមចំណែក និងការជួយ​ជ្រោម​ជ្រែង​ពី​បណ្ដា​មិត្តភក្តិ​របស់​កម្ពុជា រួមទាំងពីរអង្គការសហប្រជាជាតិផងដែរ។

សម្ដេចក្រឡាហោម បានប្រាប់ដល់ លោកវិធិត ម៉ាន់តាផនបន្តថា ការបោះឆ្នោត​មួយ​ទៅ​ការ​បោះឆ្នោ​ត​មួយកម្ពុជា កត់សម្គាល់ឃើញនូវវឌ្ឍនភាពស្ដែងតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេស គឺការបោះឆ្នោតនាពេលកន្លងទៅថ្មីៗនេះ ក៏ទទួលបាននូវការពេញចិត្ត ដោយហេតុថា គណបក្សនយោបាយ និងប្រជាពលរដ្ឋបានចូលរួមដោយសេរី ហើយការបោះ​ឆ្នោត​ក៏​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មានអំពើហិង្សា ឬការបង្កឡើងនូវរបួសស្នាម ឬក៏ការធ្វើឃាត​នយោបាយ​ណាមួ​យ​នោះដែ​រ ។

ចំពោះសិទ្ធិនយោបាយ សម្ដេចក្រឡាហោមក៏បានជម្រាបជូនថា បច្ចុប្បន្ននេះ មាន​គណបក្ស​នយោបាយ​ចំនួន៤៥គណបក្សបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងក៏មានអង្គការ​មិនមែ​ន​រដ្ឋាភិបាល អង្គការ NGOs ជាច្រើនបាននឹងកំពុងអនុវត្តសកម្មភាពរបស់ខ្លួន ដែល​អង្គការ​ទាំង​នោះ មានទាំងអង្គការដែលមានជំហរគាំទ្រ និងមិន​គាំទ្រ​រាជរដ្ឋាភិបាល​ដែល​ពួក​គេបំ​ពេញ​ការងារ​ទៅ​តាម​មុខងាររបស់គេរៀងៗខ្លួន។

ចំពោះបញ្ហាប្រព័ន្ធគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្ដេចក្រឡាហោម បាន​ជម្រាប​ជូន​ថា ជាការពិតណាស់កិច្ចការងារនេះ គឺ នៅមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ក្រសួង​កំពុង​តែ​ខិតខំ​ដោះ​ស្រាយ និងរៀបចំឲ្យបានល្អប្រសើរ និងថាបច្ចុប្បន្ន​ក្រសួង​មហាផ្ទៃ​កំពុង​យក​ចិត្ត​ទុក​ដាក់​កែ​លម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​នៃ​ភាព​ចង្អៀត​ណែនក្នុងពន្ធនាគារ។សម្ដេចបន្ថែមថា ទន្ទឹមនោះក្រសួងមហាផ្ទៃ ក៏កំពុង​សហការ​ជា​មួយ​នឹងក្រសួងយុត្តិធម៌ ដើម្បីអនុវត្តនូវវិធានការមួយចំនួនដូចជា ការដោះលែងក្រោមលក្ខខណ្ឌ និងការតាមដានរបស់តុលាការ និងមួយទៀត គឺការសិក្សា ទៅលើការ​អនុវ​ត្ត​នូវ​យន្ដការ​ទោស​សហគមន៍​ជំនួសឲ្យការឃុំឃាំង ដោយ កិច្ចការទាំងនេះ​ត្រូវ​តែ​អនុវត្ត​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បីធានាដល់ប្រសិទ្ធភាពយន្ដការ ក៏ដូចជារួមចំណែកកាត់បន្ថយនូវភាពមិនចង្អៀត ណែន​ក្នុង​ពន្ធនាគារផង។

ពាក់ព័ន្ធ​ទៅនឹងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សម្ដេចក្រឡាហោម បានជម្រាប​ជូន​លោក​សាស្ត្រា​ចារ្យថា ជាង ៥០ ភាគរយ នៃអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ គឺជាអ្នកដែល​ពាក់​ព័ន្ធ​ទៅ​នឹង បទ ល្មើសគ្រឿងញៀន ដោយក្រសួងមហាផ្ទៃកំពុងតែយកចិត្តទុក ដាក់ ដើម្បី បន្តដោះ​ស្រាយ​បញ្ហា​នេះ តាមរយៈការខិតខំពង្រីកមជ្ឈមណ្ឌលស្ដារនីតិសម្បទាគ្រឿងញៀន និងការ​លើក​ទឹក​ចិត្ត​ដល់រាជធានី ខេត្ត ក្នុងការបន្ត គាំទ្រដល់​ការ​បង្កើត​ឲ្យ​មាន​មជ្ឈ​មណ្ឌល​ស្ដារ​នីតិ​សម្បទា​នៅ​​ក្នុងរាជធានី -ខេត្តនីមួយៗ និងបន្តកៀរគររកការចូលរួមពីវិស័យឯកជន ដើម្បី គាំទ្រ​ដល់​កិច្ច​ការ​នេះ​។ យ៉ាង​ណាក៏​ដោយ​សម្ដេ​ច​សូម​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​ភ្នាក់ងារ​ពាក់​ព័ន្ធ​នៅ​ក្រោម​ឆត្រ​របស់អង្គការសហប្រជាជាតិ ព្រមទាំងដៃគូនានា នៅក្នុងកិច្ចការ​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ក៏ដូចជាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាផ្តល់នូវលទ្ធភាព ឲ្យកាន់តែច្រើនថែមទៀត ប្រកបដោយប្រសិទ្ធភាព​ក្នុង​ការ​ស្ដារ​នីតិ​សម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​នេះ​។

ដោយ​ឡែកបញ្ហាពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំ និង​ការ​កេង​ប្រវ័ញ្ច​លើពលកម្មនោះ សម្ដេចបាន ជម្រាបជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផនថា កម្ពុជា​ក៏​ជាប្រទេស ដែលរងគ្រោះដោយសារអំពើទាំងនេះ ដោយហេតុថា ពួក​ឧក្រិដ្ឋ​ជន​បាន​ឆ្លៀត​ការ​កេង​ចំណេញទៅលើចំណុចខ្សោយមួយចំនួន ហើយយកកម្ពុជា ជាកន្លែងដើម្បី​ធ្វើ​ការ​ឆបោក​ប្រព្រឹត្ត​អំពើ​ជួញដូររត់ពន្ធ មនុស្សនេះ។ ទោះជាយ៉ាងនេះក្តី សម្ដេចក្រឡាហោម ក៏បានជម្រាប​ជូន​លោក​សាស្ត្រាចារ្យអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួង​មហាផ្ទៃ​ក្នុង​ការ​ចាត់​វិធានការជាបន្តបន្ទាប់ ហើយ​បាន​ប​ង្ក្រាប​ក៏​ដូច​ជា​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​អស់​ជា​ច្រើន​នាក់​នៅ​ក្នុងរយៈពេលកន្លងមក និងក៏បានបន្តធ្វើកិច្ចការនេះជាប្រចាំផងដែរ។ សម្ដេចឱ្យដឹងថា នាពេលឆាប់ៗនេះ សម្ដេចនឹងបន្តដឹកនាំដើម្បីដាក់ចេញផែនការតស៊ូបង្ក្រាប និងប្រយុទ្ធ​ប្រឆាំង​បទ​ល្មើសនេះ ព្រមទាំងដើម្បី​កៀរគរ​ការ​ចូល​រួមចំ​ណែក​ផ្តល់​កិច្ច​សហការ​ពីបណ្ដាភាគី​ពាក់ព័ន្ធ​ឈាន​ទៅ​បង្ក្រាបមេខ្លោងប្រព្រឹត្តបទល្មើសនេះយកមកផ្ដន្ទាទោសតាមច្បាប់។

ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសផ្សេងៗវិញ សម្ដេចក្រឡាហោម បានជម្រាបជូនលោកសាស្ត្រាចារ្យថា សម្ដេចផ្ទាល់សូមថ្លែងអំណរគុណចំពោះលោកសាស្ដ្រាចារ្យ ដែលបានលើកឡើងនូវបញ្ហាជាមួយគ្នា ហើយសម្ដេចក៏​បន្តគាំទ្រ​លើ​ក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​បន្ថែមទៀត ពីសំណាក់តំណាងរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាមួយមន្ត្រីពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យជាក់ស្តែងទៅលើអ្វីដែលជាតម្រូវការ និង​អាចឱ្យភាគី ទាំងពីរធ្វើការសហការ និងគាំទ្រគ្នាទៅវិញទៅមកផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |