ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បង្ហាញការព្រួយបារម្ភពីស្ថានភាពគ្រឿងញៀន ដែលមានការវិវត្តន៍យ៉ាងខ្លាំងនៅក្នុងតំបន់ និងបានជះឥទ្ធិពលដល់កម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បង្ហាញការព្រួយបារម្ភពីស្ថានភាពគ្រឿងញៀន ដែលមានការវិវត្តន៍យ៉ាងខ្លាំងនៅក្នុងតំបន់ និងបានជះឥទ្ធិពលដល់កម្ពុជា

(ភ្នំពេញ)៖ លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការធិការប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគក្រសួងមហាផ្ទៃ បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ស្ថានភាពគ្រឿងញៀន ដែលមានការវិវត្តន៍យ៉ាងខ្លាំងនៅក្នុងតំបន់ ដែលបានជះឥទ្ធិពលដល់កម្ពុជា។

ការបង្ហាញពីក្តីព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន របស់លោក កៅ ខុនដារ៉ា បានធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យ និងការពង្រឹងយន្តការ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

លោក កៅ ខុន ដារ៉ា បានថ្លែងថា ជាមួយនឹងវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលបាននឹងកំពុងបន្តបង្កនូវផលលំបាកជាច្រើនដល់ផ្នែកសុខភាព និងសេដ្ឋកិច្ចសង្គមនេះ បទឧក្រិដ្ឋ និងបទល្មើសផលិត ចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងក្នុងតំបន់ និងក្នុងពិភពលោកទាំងមូលក៏មានការកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បរិមាណគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបានមានចំនួនកាន់តែច្រើនជារៀងរាល់ឆ្នាំ, ការកែច្នៃ ផលិតក្នុងរូបភាពទ្រង់ទ្រាយធំៗត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់, ប្រភេទគ្រឿងញៀន ដែលបានកែច្នៃ ផលិត និងប្រើប្រាស់ភាគច្រើន គឺជាប្រភេទ ICE មិនមែនប្រភេទគ្រាប់ដូចមុន ដែលការផ្លាស់ប្ដូរពីវត្តមានប្រភេទគ្រាប់ និងកើនឡើងនូវវត្តមានប្រភេទ ICE នេះ គឺជាសញ្ញាណនៃការបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរសម្រាប់អ្នកប្រើ»

ជាមួយគ្នាលោកបានរំឮកថា៖ «មុនឆ្នាំ២០១៥ អាចនិយាយបានថាកម្ពុជាគ្រាន់តែជាប្រទេសដែលទទូលរងនូវប៉ុន្តែបច្ចុប្បន្នបើយោងលើស្ថានភាពជាក់ស្ដែង លើលទ្ធផលបង្ក្រាបរបស់សមត្ថកិច្ច និងកំណើននៃការបង្កើតថ្មីនៃមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា កម្ពុជាបាននឹងកំពុងទទួលរងនូវផលប៉ះពាល់នៃបញ្ហាគ្រឿងញៀនដូចបណ្តាប្រទេសផ្សេងៗទៀត ផលប៉ះពាល់នៃគ្រឿងញៀនតិចតួចជាងគេ នៅក្នុងតំបន់ហើយបើស្ថានភាពបែបនេះនៅតែបន្ត កម្ពុជានឹងអាចក្លាយជាប្រទេសដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងបណ្តាប្រទេសនានា»។

បន្ថែមពីនេះ លោក កៅ ខុនដារ៉ា បានបញ្ជាក់ថា ការចរាចរ កែច្នៃ ផលិត និងជួញដូរ ករណីធំៗ ត្រូវបានសមត្ថកិច្ចអនុវត្តច្បាប់ថ្នាក់ជាតិ ធ្វើការបង្ក្រាបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ប៉ុន្តែករណីចែកចាយ លក់ដូរតូចតាច និងការប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់មួយចំនួន នៃរាជធានី-ខេត្ត នៅតែជាការរំខាន និងក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ និងអាណាព្យាបាលដែលត្រូវបន្តគិតគូរ និងចាត់វិធានការសមស្របបន្ថែមទៀត។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការផលិតគ្រឿងញៀនបែបសំយោគកាន់តែសកម្មនៅក្នុងតំបន់ត្រីកោណមាស កំពុងជះផលប៉ះពាល់ កាន់តែខ្លាំងទៅលើប្រទេសក្នុងតំបន់ ដែលក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។

លោកឧត្តមសេនីយ៍ បានបន្តថា រយៈពេលចុងក្រោយតំបន់ត្រីកោណមាស បានប្រែក្លាយពីការផលិតអាភៀន ឬគ្រឿងញៀន ពីការផលិតបែបធម្មជាតិ មកផលិតបែបគ្រឿងញៀនសំយោគយ៉ាងសកម្ម ដូច្នេះកម្ពុជាក៏បានទទួលរងយ៉ាងធំធេងដែរ ដោយពួកគេបានដឹកជញ្ជូនមកកម្ពុជា ហើយដឹកបន្តទៅកាន់ប្រទេសទី៣ តាមផ្លូវទឹក និងផ្លូវអាកាសជាដើម ខណៈក៏មានការប៉ុនប៉ង យកកម្ពុជាធ្វើជាទីកន្លែងកែច្នៃផលិតផងដែរ។

ឧត្តមសេនីយ៍ នាគ់ យុទ្ធា បានបន្ថែមថា បរិមាណគ្រឿងញៀនដែលចាប់បាននៅប្រទេសកម្ពុជាកើនឡើង ដែលទាំងនេះមិនមែនជាបញ្ហាដោយឡែក សម្រាប់តែកម្ពុជានោះទេ ប៉ុន្តែវាជាបញ្ហារួមរបស់តំបន់ ព្រោះប្រទេសក្នុងតំបន់ក៏មានកើនឡើងផងដែរ។

គួរបញ្ជាក់ថា បញ្ហាគ្រឿងញៀនកំពុងបង្កព្រួយបារម្ភយ៉ាងខ្លាំងនៅកម្ពុជា ជាពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនមានទាំងការជួញដូរ ការស្ដុកទុក និងការផលិតជាដើម ក្នុងចំនួនច្រើនតោន។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាទៅសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចុះពិនិត្យមើលតាមរោងចក្រ ដើម្បីឆែកមើលខ្លាចមានលួចបង្កប់ផលិតគ្រឿងញៀន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |