ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន៖ ដាំឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះនិងមានក្បួនខ្នាត

សម្តេចតេជោ ហ៊ុន សែន៖ ដាំឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះនិងមានក្បួនខ្នាត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីដកហូតពីវិស័យឯកជនត្រឡប់មកវិញ ពេលនេះតំបន់ភ្នំតាម៉ៅ កំពុងត្រូវបានឈូសឆាយ សម្អាតដី ដើម្បីដាំកូនឈើប្រណីតឡើងវិញ ហើយមិនមែនជាការដាំដើម្បីបង្ហោះហ្វេសបុកនោះទេ។ សម្តេចបានបញ្ជាក់ថា ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល នឹងត្រូវកំណត់ជាតំបន់អភិរក្ស

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការសម្រេចលុបចោលលិខិតបទដ្ឋាននានា ដែលអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅនេះ។ សម្តេចបានបញ្ជាក់ថា ពេលនេះសម្តេចបានបញ្ជាឱ្យ កងអង្គរក្សរបស់សម្តេចជាង១ពាន់នាក់ ដែលក្នុងនោះមានគ្រឿងចក្រ១១៣គ្រឿងផងដែរ ទៅរៀបចំដីឱ្យបានស្អាតល្អ ដើម្បីដាំកូនឈើឡើងវិញនៅតំបន់នេះ សម្រាប់បង្កើតជាឧទ្យាព្រៃឈើ ជារៀងរហូត។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «យើងមិនមែនដាំ ដើម្បី បង្ហោះហ្វេសប៊ុកឯណា ! សុទ្ធតែបេង ធ្នង់ នាងនួន សុទ្ធតែឈើប្រណីត អញ្ចឹងមិនមែនដាំហើយយកទៅបង្ហោះហ្វេសប៊ុកលេងឯណា ត្រូវដាំឱ្យវាត្រូវខ្នាតរបស់វា រួចហើយត្រូវតាមមើលការថែមទាំទៀត ដែលក្រុមហ៊ុនឈូសឆាយនឹងទទួលខុសត្រូវនៅពេលខាងមុខ សម្រាប់ការផ្តល់ឱ្យរដ្ឋបាលព្រៃឈើធ្វើការថែទាំងនៅពេលខាងមុខ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ពេលនេះភ្លៀងកំពុងតែធ្លាក់ ដែលការដាំដុះនឹងល្អប្រសើរហើយ។ សម្តេចបានរំលឹកអំពីការប ញ្ជារបស់សម្តេចឱ្យប្រែក្លាយតំបន់នេះ ទៅជាឧទ្យានព្រៃឈើ សួនដាំដើមឈើ ដែលមុននេះគ្រាន់តែជាព្រៃរបោះ មានធំខ្លះ មានវៀច ប៉ុន្តែមិនមែនជាឈើដែលទទួលផលទេ ប៉ុន្តែនៅពេលខាងមុខ តំបន់នេះក្លាយជាព្រៃឈើដែលមានតម្លៃ។

សម្តេចបានរំលឹកថា នៅពេលកន្លងទៅ បន្ទាប់ពីមានការអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍតំបន់នេះ មានទស្សនៈពីរផ្សេងគ្នា ដោយមួយក្រុមចង់ឱ្យអភិវឌ្ឍ ហើយមួយក្រុមទៀតចង់ឱ្យរក្សាទុក ខណៈប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជុំវិញមានការសប្បាយចិត្ត ដោយដីពួកគេបានឡើងថ្លៃ ហើយការសម្រេចលុបវិញនេះ ធ្វើឱ្យពួកគាត់ទាំងនោះមានការសោកស្តាយ។

«ប៉ុន្តែឥឡូវយើងសម្រេចចិត្តថា យើងទុកព្រៃហ្នឹងទាំងមូល និងដើម្បីធានាអះអាងថា នឹងមិនបាត់បង់នៅពេលក្រោយ ត្រូវដាក់ទាំងសួនសត្វតាម៉ៅ ព្រៃព័ទ្ធជុំវិញដែលដកហូតពីឯកជននេះ ឱ្យទៅជាតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដដែល មិនមែនស្ថិតនៅក្រោមក្រសួងបរិស្ថានទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។

សម្តេចបានបន្ថែមទៀតថា ពេលនេះកម្លាំងកងទ័ពដែលឈរជើងនៅទីនោះ កំពុងបំពេញការងារដាំដុះ ហើយទោះបីជាពេលនេះ កំពុងតែសម្អាតដីឱ្យបានស្អាត ប៉ុន្តែការដាំបានធ្វើឡើងជាបណ្តើរៗហើយ ដែលមានប្រមាណជិតមួយរយហិកតាទៅហើយ។ ដើម្បីធានាការលូតលាស់ ជាពិសេសឆ្លងកាត់រដូវប្រាំងនេះ សម្តេចបានបញ្ជាឱ្យក្រសួងកសិកម្ម សិក្សាអំពីប្រភពទឹក ដើម្បីទាញយកទៅស្រោចកូនឈើនៅរដូវប្រាំង ដែលសម្តេចជឿ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |