ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

មីយ៉ាន់ម៉ា ដាក់កំហិតលើគណបក្សនយោបាយទាំងអស់ ក្នុងការទាក់ទងជាមួយបរទេស

មីយ៉ាន់ម៉ា ដាក់កំហិតលើគណបក្សនយោបាយទាំងអស់ ក្នុងការទាក់ទងជាមួយបរទេស

(បាងកក)៖ របបដឹកនាំយោធាមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះបានសម្រេចដាក់កំហិតលើគណបក្សនយោបាយទាំងអស់នៅក្នុងប្រទេស ក្នុងការជួបជាមួយជនបរទេស ឬក៏អង្គការស្ថាប័នអន្តរជាតិណាមួយឡើយ នៅមុនការបោះឆ្នោតសកលដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ។ នេះបើតាម ការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។

ការសម្រេចចិត្តខាងលើធ្វើឡើងដោយគណៈកម្មាការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជាមួយការសង្កត់ធ្ងន់ថា គណបក្សទាំង៩២ ដែលបានចុះបញ្ជី នឹងត្រូវសុំការអនុញ្ញាតជាមុនសិន មុននឹងចង់ជួបជាមួយជនបរទេស ឬអង្គការស្ថាប័នអន្តរជាតិណាមួយ។ «គណបក្សនយោបាយទាំងអស់ចាំបាច់ត្រូវតែគោរពច្បាប់។ ប្រសិនបើពួកគេបំពានច្បាប់ នោះគណបក្សរបស់ពួកគេដែលបានចុះបញ្ជីនឹងត្រូវបាន រំលាយចោល»។ នេះជាការបញ្ជាក់របស់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចលនយោបាយ សេដ្ឋកិច្ច និងអំពើហិង្សា ចាប់តាំងពីមានរដ្ឋប្រហារយោធាបណ្ដេញរដ្ឋាភិបាល ស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី ពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |