ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

UEFA Super Cup យប់​នេះ​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ចាប់ Off-Side

UEFA Super Cup យប់​នេះ​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ចាប់ Off-Side

​បាល់ទាត់៖ បច្ចេកវិទ្យា​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ក្នុងការ​ចាប់​បាល់​ជំហរ​ក្រៅ​ល្បែង Off-Side នឹងត្រូវ​យកមកប្រើ​ប្រាស់​ក្នុងការ​ប្រកួត UEFA Super Cup រាត្រី​នេះ​រវាង Real Madrid និង Frankfurt នៅ​ទីក្រុង Helsinki ប្រទេស​ហ្វាំ​ង​ឡង់​។​

​​នេះ​ជា​ជំនួប​រវាង​ក្រុម​ជើងឯក UEFA Champions League រដូវ​កាល​មុន Real Madrid និង​ជើងឯក Europa League, Frankfurt​។ ​​បច្ចេកវិទ្យា​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ក្នុងការ​ចាប់​បាល់​ជំហរ​ក្រៅ​ល្បែង Off-Side ធ្លាប់​ត្រូវបាន​យកមកប្រើ​ប្រាស់​រួចមក​ហើយ​អំឡុង​ការប្រកួត Arab Cup និង FIFA Club World Cup​។ ​​ក្រោយ​ការប្រើប្រាស់​សាកល្បង​ទទួលបាន​ជោគជ័យតាមរយៈ​សុក្រឹត្យភាព​ខ្ពស់​នោះ បច្ចេកវិទ្យា​នេះ​ក៏​នឹង​ត្រូវយកមកប្រើប្រាស់​ផងដែរ​នៅ World Cup 2022 ប្រទេស​កាតា​ឆ្នាំនេះ​។

​​ប្រព័ន្ធ​ចាប់​បាល់​ជំហរ​ក្រៅ​ល្បែង​ស្វ័យប្រវត្តិ​ហៅថា Semi-Automated Offside ត្រូវបាន​ដំណើរការ​ដោយ​កាមេរ៉ា ចន្លោះ​ពី ១០ ទៅ ១២គ្រៀង​ដើម្បី​ប្រមូលយក​ទិន្នន័យ ២៩ភាគ​នៃ​រាងកាយ​កីឡាករ​ម្នាក់ៗ​។​ ប្រសិនបើ​ប្រព័ន្ធ​ចាប់បានថា ​បាល់ Offside វា​នឹង​បញ្ជូន​សញ្ញា​មកកាន់​អាជ្ញាកណ្តាល​ដើម្បី​សំរេច​ចុងក្រោយ​ដូច VAR ដែរ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |