ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក វ៉ាង យី ប្រាប់អាមេរិកឲ្យលែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន លើបញ្ហាតៃវ៉ាន់

លោក វ៉ាង យី ប្រាប់អាមេរិកឲ្យលែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន លើបញ្ហាតៃវ៉ាន់

(ភ្នំពេញ)៖ ក្នុងសន្និសីទកាសែតចេញពីប្រទេសកម្ពុជា លោក វ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រាប់ទៅអាមេរិក ឲ្យលែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន លើបញ្ហាតៃវ៉ាន់។

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្រោយពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ លោក វ៉ាង យី បានធ្វើសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញ ។ ក្នុងសន្និសីទ សារព័ត៌មាន លោក វ៉ាង យី បានថ្លែងថា គោលជំហររបស់ចិន គឺសំដៅទៅលើការគាំពារប្រជាជនចិនយ៉ាងមុតមាំ និងទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ ចំពោះការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការយកតៃវ៉ាន់ជាលេស ទប់ស្កាត់ប្រទេសចិន ។

លោក វ៉ាង យី គូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ពឹងលើតៃវ៉ាន់ទប់ស្កាត់ប្រទេសចិនគ្រាន់តែជាការគិតស្រម៉ៃទទេទេ វាមិនអាចរារាំងការវិលត្រឡប់មកមាតុប្រទេសចិនវិញរបស់តៃវ៉ាន់ ហើយកាន់តែរារាំងមិនបាននូវបុព្វហេតុស្តារភាពរុងរឿងឡើងវិញនៃប្រទេសចិនទៀតផង ។

លោក វ៉ាង យី បានថ្លែងទៀតថា លោក Newt Gingrich ធ្លាប់ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ នេះជាកំហុសដ៏ធ្ងន់ធ្ងរ។ រដ្ឋាភិបាលចិន ប្រឆាំងយ៉ាងខ្លាំងចំពោះរឿងនេះ ។

លោកបន្តថា «អាមេរិកមិនអាចយកកំហុសកាលពីមុនធ្វើជាលេសដែលបន្តធ្វើខុសនាពេលបច្ចុប្បន្នបានទេ នេះមិនមែនជាមូលហេតុទេ ។ ថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងជាចំហថា សង្ឃឹមថាគ្រប់ភាគីនានាគោរពបទបញ្ញត្តិ គាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ។ បើអាមេរិកចង់កែកំហុសនោះ ត្រូវតែគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីចិន លែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន លើបញ្ហាតៃវ៉ាន់»

លោកថ្លែងទៀតថា «តាមខ្ញុំដឹង អាមេរិកកំពុងប៉ុនប៉ងបង្កើនសកម្មភាពយោធានៅកោះតៃវ៉ាន់ ។ ខ្ញុំសូមរំលឹកថា សូមអាមេរិកកុំបង្កវិបត្តិកាន់តែធំ»

លោក វ៉ាង យី យល់ឃើញថា កម្ពុជាធ្វើបានល្អ ដោយបានរួមចំណែកយ៉ាងវិជ្ជមាន ក្នុងកិច្ចសហប្រតិបត្តិការអាស៉ី-បូព៌ា ។ លោកសូមកោតសរសើរសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។

«យើងនឹងបន្តគាំទ្រប្រទេសកម្ពុជាយ៉ាងម៉ឺងម៉ាត់។ ខ្ញុំជឿជាក់ថា ប្រទេសកម្ពុជាមុខជានឹងបំពេញកាតព្វកិច្ចជាប្រទេសប្រធានប្ដូរវេននៃអាស៊ានឱ្យបានល្អ ហើយនឹងជំរុញឱ្យទំនាក់ទំនងរវាងចិន និងអាស៊ានឈានដល់កម្រិតថ្មីមួយទៀត» ។ នេះជាការថ្លែងរបស់លោក វ៉ាង យី ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |