ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនជំនាន់រាមច្បងគឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយ ព្រោះជាជំនាន់មួយដែលពោរពេញទៅដោយក្តីសង្ឃឹម ចក្ខុវិស័យ និងការតស៊ូព្យាយាម

ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនជំនាន់រាមច្បងគឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយ ព្រោះជាជំនាន់មួយដែលពោរពេញទៅដោយក្តីសង្ឃឹម ចក្ខុវិស័យ និងការតស៊ូព្យាយាម

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលអនាគត បានលើកឡើងថា យុវជនជំនាន់រាមច្បងគឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយ ព្រោះជាជំនាន់មួយដែលពោរពេញទៅដោយក្តីសង្ឃឹម ចក្ខុវិស័យ និងការតស៊ូព្យាយាម។

តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការកោតសរសើរស្ញប់ស្ញែងជាខ្លាំងចំពោះការតស៊ូ ការលះបង់ ភាពអង់អាចក្លាហាន និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់មេដឹកនាំខ្មែរ ដែលជាយុវជនក្នុងសម័យតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ព្រោះតែមានចក្ខុវិស័យច្បាស់លាសនេះហើយ ទើបយុវជនជំនាន់មុន អាចរំដោះជាតិ ទប់ការវិលត្រឡប់របស់ខ្មែរក្រហម និងកសាងប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ប្រវត្តិសាស្ត្ររបស់កម្ពុជា បានបង្ហាញថា ក្រោមកងកម្លាំងរណសិរស្សសាមគ្គីសង្គ្រោះជាតិ ក្រោមការជួយគាំទ្រពីកងទ័ពវៀតណាម បានវាយផ្តួលរបបខ្មែរក្រហម រំដោះប្រទេសមកវិញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយវាយបានប្រទេសហើយនោះ កងទ័ពខ្មែរក្រហមនៅតែបន្តតស៊ូដណ្តើមការគ្រប់គ្រងប្រទេស ដែលជាពេលវេលាដ៏លំបាកនៃរបបរដ្ឋកម្ពុជា ខណៈជំនាញការវៀតណាមជាច្រើនកំពុងកាន់ការងារនៅកម្ពុជា។

ដំណាក់កាលនោះជាពេលវេលាដ៏លំបាករបស់មេដឹកនាំខ្មែរជំនាន់នោះ ដោយដៃម្ខាងត្រូវទប់ទល់ការវិលត្រឡប់របស់ខ្មែរក្រហម ដៃម្ខាងប្រឹងប្រែងកសាងសង្គមជាតិ និងធានាការរស់រានរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានគូសរំលេចទៀតថា បើយុវជនជំនាន់នោះគ្មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយទេនោះ ខ្មែរក្រហមអាចវ៉ៃយកប្រទេសវិញ ឬអាចវៀតណាម ដឹកនាំកម្ពុជា ព្រោះពេលនោះជំនាញការទាំងឡាយសុទ្ធតែជាវៀតណាម ព្រោះកម្ពុជាត្រូវបាត់បង់អស់អ្នកមានចំណេះក្នុងរបបខ្មែរក្រហម។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «មកដល់ម៉ោងនេះនៅវៀតណាមដឹកនាំគ្រប់ស្ថាប័នរួចទៅហើយ ព្រោះយើងអត់មានចក្ខុវិស័យកសាងកម្លាំងរបស់យើង គ្មានចក្ខុវិស័យដែលយើងពង្រឹងសមត្ថភាពប្រទេស ដើម្បីក្លាយទៅជាប្រទេសឯករាជ្យ»

សម្រាប់ឯកឧត្តម ហ៊ុន ម៉ាណែត យុវជនជំនាន់ក្នុងសម័យតស៊ូ គឺជាយុវជនដ៏គំរូសម្រាប់យុវជនជំនាន់នេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |