ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រតិភូ និង​អត្ត​ព​លិ​ក​ជនពិការ ១៧៩​នាក់​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី​ចូលរួម​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម

ប្រតិភូ និង​អត្ត​ព​លិ​ក​ជនពិការ ១៧៩​នាក់​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី​ចូលរួម​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម

អាស៊ាន​ប៉ា​រ៉ាហ្គេម៖ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា​សរុប​ចំនួន ១៧៩​នាក់​ដែលបាន​ចេញ​ដំណើរ​តាម​ជើង​យន្តហោះ​ពិសេស​ដោយ​ឥតគិតថ្លៃ ដើម្បី​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ ឆ្នាំ​២០២២ បាន​មក​ដល់​ទី​ក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ីដោយ​សុវត្ថិភាព បន្ទាប់ពី​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្កដា ដោយមាន​ការ​អញ្ជើញ​ជូន​ដំណើរ​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា។​

​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​បាន​បញ្ជាក់​ថា ការ​ជូន​ដំណើរ​ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បង្ហាញ​នូវ​សេចក្ដី​រីករាយ និង​កក់ក្ដៅ​ប្រកបដោយ​មោទនភាព​ធ្វើ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ជនពិការ​កម្ពុជា​ បង្ហាញ​នូវ​ភាព​ជឿជាក់ក្នុង​ការ​បំពេញបេសកកម្ម​មួយ​នេះ។ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បាន​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ចំពោះ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដោយ​សម្ដេច​តេ​ជោ​បាន​ផ្តល់​យន្ដហោះ​ពិសេស (Charter Flight) ដើម្បី​ដឹកជញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា​ហោះ​ហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​សូ​ឡូដើម្បី​ធានា​សុវត្ថិភាពទាំង​ទៅ ទាំង​មក ក្នុង​ការ​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ទៀត​ផង ជាពិសេស​ឧបត្ថម្ភ​ប្រាក់​ហោ​ប៉ាវ និង​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ផង​ដែរ។ ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​នេះ ឯកឧត្តម​អគ្គលេខាធិការ និង​អត្ត​ព​លិ​ក​ទាំងអស់​ប្តេជ្ញា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដណ្តើម​មេដាយ​មាស​ជូន​ជាតិ សម្តេច​តេ​ជោ ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ជាង ១៧​លាន​នាក់​ឲ្យ​បាន។

​ឯកឧត្តម យី វាសនា ក៏បាន​ផ្ដាំផ្ញើ​ដល់​អត្ត​ព​លិ​ក គ្រូបង្វឹក គ្រូ​ជំនួយ និង​អ្នកបច្ចេកទេស​ឲ្យ​យក​បេះ​ដូង​គិត​ពី​តម្លៃ​របស់​ខ្លួន​តំណាង​ឲ្យ​ជាតិ​ទាំងមូល និង​ប្រជាពលរដ្ឋ​ជាង ​១៧​លាន​នាក់ ដូច្នេះ​យើង​ត្រូវ​ធ្វើ​យ៉ាងណា​ដណ្តើម​មេដាយ​មាស​ឲ្យ​បាន ដើម្បី​បង្ហូត​ទង់​ជាតិ​លើ​វេហា​បង្ហាញ​ពី​មោទកភាព និង​កិត្តិសព្ទ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ ជាពិសេស​ជា​ការ​ត្រៀមខ្លួន​ប្រកបដោយ​សក្ដានុពល សម្រាប់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​ដោយ​ជោគជ័យ ទាំង​ការរៀបចំ និង​ការប្រកួតប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នា​ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ នៅ​ឥណ្ឌូនេស៊ី​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា​ដល់​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២២ ក្នុង​នោះ​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​សរុប​ចំនួន ១១៥​នាក់​លើ ១១​ប្រភេទ​កីឡា​ចូលរួម​គឺ​មាន​កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជនពិការ​ភ្នែក បាល់ទាត់ ​៧​ម្ខាង (​ចលករ​ខួរក្បាល​) វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​ប៊ូ​ស្យា​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |