ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

PSG ចាប់ផ្តើម Pre-Season នៅ​ជប៉ុន​យកឈ្នះ Kawasaki Frontale ២-១

PSG ចាប់ផ្តើម Pre-Season នៅ​ជប៉ុន​យកឈ្នះ Kawasaki Frontale ២-១

​បាល់ទាត់៖ ​ក្រុម​ជើងឯក​បារាំង Paris Saint Germain បានចាប់ផ្តើម​ការប្រកួត​កំដៅ​សាច់ដុំ​ត្រៀម​រដូវ​កាល​ថ្មី​ហើយ​នៅលើ​ទឹកដី​ជប៉ុន ដោយ​ប្រកួត​ដំបូង​នេះ​យកឈ្នះ​ក្រុម​ជើងឯក​ជប៉ុន​ឆ្នាំមុន Kawasaki Frontale ២-១​។ ​​Super Star របស់ PSG សុទ្ធ​តែមាន​វត្ត​មាននៅ​លើ​ទីលាន​ប្រកួត​រួមមាន Lionel Messi, Kylian Mbappe និង Neymar​។

PSG រកបាន​គ្រាប់​នាំមុខ​មុន​ពីរ​គ្រាប់​ដោយ Lionel Messi និង Arnaud Kalimuendo ខណៈ​ក្រុម​ម្ចាស់ផ្ទះ Kawasaki ក៏​តប​បាន​មួយ​គ្រាប់​ដែរ​នៅ​ចុង​ម៉ោង​នាទី​ទី ៨៤ ដោយ Kazuya Yamamura​។ ​​PSG មានការ​ប្រកួត​ចំនួន ៣ ប្រកួត​នៅ​ទឹកដី​ជប៉ុន​នេះ​ក្នុង​រយៈពេល ១០ថ្ងៃ​ដែល​រួមមាន​ជួប​ជាមួយ​ក្លិប​នៅ​ក្របខណ្ឌ J-League រួមមាន​បន្ទាប់ពី Kawasaki Frontale នេះ​នឹងត្រូវ​ជួប Urawa Reds និង Gamba Osaka​។​ ​​នេះ​ជាការ​មកកាន់​ទឹកដី​ជប៉ុន​លើកដំបូង​របស់ PSG តាំងពី​ក្លិប​បារាំង​មួយ​នេះ​ចាប់ផ្តើម​វិនិយោគ​ដោយ​កាតា​នៅ​ឆ្នាំ២០១១ និង​ជា​ប្រទេស​អាស៊ី​ទី ៣ បន្ទាប់ពី​ចិន​នៅ​ឆ្នាំ ២០១៨ និង​សិង្ហ​បុរី​នៅ​ឆ្នាំ២០១៩​។

​​បន្ទាប់ពី​ជប៉ុន PSG នឹង​បន្តដំណើរ​ទៅ​ទឹកដី​អ៊ីស្រាអែល​ដើម្បី​ធ្វើការ​ប្រកួត French Super Cup ជួប​ជាមួយ Nantes នៅ​ថ្ងៃទី៣១ ខែកក្កដា​នេះ​នាទី​ក្រុង Tel Aviv​។ ​​PSG នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ក្របខណ្ឌ​បារាំង Ligue 1 ជួប​ជាមួយ​ម្ចាស់ផ្ទះ Clement នៅ​ថ្ងៃទី៧ ខែសីហា​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |