ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទអនុញ្ញាតឲ្យអនុព័ន្ធយោធាប៉ាគីស្ថានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទអនុញ្ញាតឲ្យអនុព័ន្ធយោធាប៉ាគីស្ថានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ វរសេនីយ៍ឯក Muhammad Tayyab អនុព័ន្ធយោធាប៉ាគីស្ថាន ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ វរសេនីយ៍ឯក Muhammad Tayyab បានលើកឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងប៉ាគីស្ថានដែលមានតាំងពីឆ្នាំ១៩៥២ ហើយដែលមកដល់បច្ចុប្បន្ននេះប្រទេសទាំងពីរនៅតែមានទំនាក់ទំនងល្អជាមួយគ្នា។

វរសេនីយ៍ឯក Muhammad Tayyab ក៏បានលើកឡើងពីការចូលរួមចំណែកសហការនៅក្នុងវិស័យការពារជាតិជាមួយកម្ពុជា ក៏ដូចជាការចូលរួមជាមួយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំការបោះឆ្នោតនៅកម្ពុជា។

វរសេនីយ៍ឯក Muhammad Tayyab បញ្ជាក់ថា ដោយកងទ័ពប៉ាគីស្ថាន ជាកងទ័ពមួយដ៏សកម្មនៅក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប៉ាគីស្ថានចង់ចែករំលែកបទពិសោធន៍មួយចំនួនដល់កងយោធពលខេមរភូមិន្ទ ក្នុងនោះមានទាំងមុខជំនាញប្រឆាំងភេរវកម្ម ចារកម្ម និងមុខជំនាញនៃបណ្ដាប្រភេទទ័ពផងដែរ ។

លោក វរសេនីយ៍ឯក អនុព័ន្ធយោធាប៉ាគីស្ថាន បានអះអាងថា ប៉ាគីស្ថាន មានជំហរច្បាស់លាស់នៅក្នុងកិច្ចសហការទ្វេភាគីជាមួយប្រទេសកម្ពុជា ដោយកម្ពុជាគឺជាប្រទេសដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ាន សម្រាប់កិច្ចសហការថែរក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់ ដែលជាកត្តាសំខាន់សម្រាប់ពិភពលោក។

វរសេនីយ៍ឯក Muhammad Tayyab ក៏បានសុំអញ្ជើញនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ក៏ដូចជាស្នើសុំឱ្យមានការិយាល័យអនុព័ន្ធយោធាកម្ពុជានៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អថែមទៀត។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់ប្រទេសប៉ាគីស្ថាន ដែលកន្លងមកបានជួយកម្ពុជានៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការជួយជ្រោមជ្រែងឧបត្ថម្ភជាច្រើនទៀត ដែលផ្ដល់សារៈសំខាន់សម្រាប់ផលប្រយោជន៍ប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានលើកឡើងពីស្ថានភាពនៅកម្ពុជា ដែលមកដល់បច្ចុប្បន្នកម្ពុជាគ្រប់គ្រងបានល្អនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងការដាក់ចេញយុទ្ធសាស្ត្រច្បាស់លាស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានធ្វើការកត់សម្គាល់ដោយពេញចិត្ត ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះឱ្យមានកម្រិតឈានឡើង ស្របនឹងខួប៧០ឆ្នាំនៃទំនាក់ទំនង កម្ពុជា-ប៉ាគីស្ថាន ។

ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើសុំឲ្យប៉ាគីស្ថានបន្តជួយការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទទាំងផ្នែកកងទ័ពជើងគោក ជើងទឹក ជើងអាកាស កម្លាំងទ័ពពិសេស និងការផ្លាស់ប្ដូរនូវលំហាត់ពីគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលយកដោយរីករាយចំពោះការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន និងបានធ្វើការពិចារណាចំពោះការស្នើសុំគោលការណ៍សម្រេចពីក្រសួងការពារជាតិ ក្នុងការបង្កើតឱ្យមានការិយាល័យអនុព័ន្ធយោធាកម្ពុជា នៅក្នុងប្រទេសប៉ាគីស្ថាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |