ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចិន​ព្រមាន​ពី​វិធានការដោយ​ប្រើ​កម្លាំង បើ​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ធ្វើ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់​

ចិន​ព្រមាន​ពី​វិធានការដោយ​ប្រើ​កម្លាំង បើ​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ធ្វើ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់​

ចិន៖ រដ្ឋាភិបាល​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ចាត់វិធានការ​ដោយ​ប្រើ​កម្លាំង ប្រសិនបើ​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ធ្វើ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់ បន្ទាប់ពី​សារព័ត៌មាន Financial Times បាន​និយាយ​ថា ​លោកស្រី​នឹង​ទៅកាន់​កោះ​នេះ​នៅ​ខែក្រោយ​។​

កាសែត​នេះ​បាន​បន្ថែម​ដោយ​ដកស្រង់​សម្ដី​ពី​មនុស្ស​ដែល​ដឹង​ពី​បញ្ហា​នេះ​ថា លោកស្រី Pelosi និង​គណៈប្រតិភូ​របស់​លោកស្រី​ក៏​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី និង​សិង្ហ​បុរី​ផង​ដែរ ហើយ​ចំណាយពេល​នៅ​កោះ​ហា​វ៉ៃ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​នៃ​ទីបញ្ជាការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​សហរ​ដ្ឋ​អាមេរិក​។ ​ការិយាល័យ​របស់​លោក​ស្រី និង​ក្រសួងការបរទេស​អាមេរិក​មិនបាន​ឆ្លើយតប​ភ្លាមៗ​ ចំពោះ​សំណើ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters សម្រាប់​ការធ្វើ​អត្ថាធិប្បាយ​ទេ​។ ក្រសួងការបរទេស​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ខ្លួន​មិនបាន​ទទួល​ព័ត៌មាន​ពាក់​ព័ន្ធ​ដំណើរ​ទស្សនកិច្ច​ណាមួយ​ឡើយ​។​

​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​ ទៅកាន់​តៃវ៉ាន់​ត្រូវ​បាន​ពន្យារ​ពី​ខែ​មេសា​បន្ទាប់ពី​លោកស្រី​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស COVID-19​។ នៅ​ពេល​នោះ​ចិន​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​បែបនេះ​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់ទំនង​ចិន​-​អាមេរិក​។ ​ថ្លែង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​ណាមួយ​របស់​លោកស្រី Pelosi នឹង​ធ្វើ​ឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ចិន​។ ​សហរដ្ឋអាមេរិក​ត្រូវតែ​ទទួលខុសត្រូវ​ទាំងស្រុង ​ចំពោះ​ផលវិបាក​ទាំងអស់​ដែល​បង្កឡើង​ដោយសារតែ​បញ្ហា​នេះ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |