ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Riyad Mahrez បន្ត​កិច្ចសន្យា​ជាមួយ Manchester City ពីរ​ឆ្នាំ​បន្ថែម

Riyad Mahrez បន្ត​កិច្ចសន្យា​ជាមួយ Manchester City ពីរ​ឆ្នាំ​បន្ថែម

​បាល់ទាត់៖ ​ខ្សែបម្រើ​ប្រយុទ្ធ​អាល់​ហ្ស៊េ​រី Riyad Mahrez បានសំរេច​បន្ត​កិច្ចសន្យា​ជាមួយ Manchester City ២ឆ្នាំ​បន្ថែម​ដែល​នឹង​រក្សា​រូបគេ​នៅ Etihad Stadium ដល់​ឆ្នាំ២០២៥​។

កិច្ចសន្យា​ចាស់​របស់​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ​គ្រោង​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ២០២៣ តែ​នៅពេលនេះ Mahrez បានសំរេច​ប្តេជ្ញាចិត្ត​នៅ​ជាមួយ​ក្រុម​ជើងឯក English Premier League មួយ​នេះ​បន្តទៀត​បន្ទាប់ពី​មកដល់ Manchester City កាលពី​ឆ្នាំ២០១៨ ផ្ទេរ​ពី Leicester City តម្លៃ ៦០លាន​ផោន​។ ​​Riyad Mahrez បានបង្ហាញ​ខ្លួន​សរុប ២៥៤ប្រកួត​ហើយ​នៅ English Premier League ឱ្យ Leicester City និង Manchester City ស៊ុត​បញ្ចូល​ទី​សរុប ៧៧គ្រាប់​។

​​Mahrez ធ្លាប់​ឈ្នះ​ពាន Premier League សរុប ៤លើក​ដែល​ក្នុងនោះ​មាន​មួយ​លើក​ជាមួយ Leicester City កាលពី​ឆ្នាំ២០១៦​។ ​​សំរាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ Manchester City បាន​នាំយក​ខ្សែប្រយុទ្ធ​ណ័​រវេ​យ Erling Haaland ពី Dortmund នាំយក​ខ្សែបម្រើអង់គ្លេស Kalvin Philipps ពី Leeds United និង​អ្នកចាំទី​អាល្លឺម៉ង់ Stefan Ortega​។ ​​តែ​ក៏មាន​កីឡាករ​ពីរ​នាក់​ចាកចេញ​ដែរ​រួមមាន​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Gabriel Jesus ទៅកាន់ Arsenal និង Raheem Sterling ទៅកាន់ Chelsea​។ ​Manchester City នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League នៅ​ទឹកដី West Ham ថ្ងៃទី៧ ខែសីហា​ខាងមុខ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |