ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា និង​ឥណ្ឌូនេស៊ី​បានកំណត់​ពេលវេលាដើម្បី​ផ្លាស់ប្ដូរ​ការហ្វឹកហាត់​កីឡា​គុន​ល្បុក្កតោ និង​បញ្ច​សិលា

កម្ពុជា និង​ឥណ្ឌូនេស៊ី​បានកំណត់​ពេលវេលាដើម្បី​ផ្លាស់ប្ដូរ​ការហ្វឹកហាត់​កីឡា​គុន​ល្បុក្កតោ និង​បញ្ច​សិលា

គុន​ល្បុក្កតោ៖ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) និង​សមាគម​កីឡា​បញ្ច​សិលា​ឥណ្ឌូនេស៊ីបានកំណត់​ពេលវេលាដើម្បី​ប​ញ្ចូ​ន​កីឡាករ​-​កីឡាការិនី ក៏ដូចជា​គ្រូបង្វឹកធ្វើការ​ផ្លាស់ប្ដូរ​ការហ្វឹកហាត់​គ្នារវាង​កីឡា​គុន​ល្បុក្កតោ និង​កីឡា​បញ្ច​សិលា​រួចហើយ ដោយ​គ្រោង​នឹង​ចាប់ផ្ដើម​នា​ខែសីហា ឆ្នាំ​២០២២ ខាងមុខ។​

នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បន្ទាប់ពី​ឯកឧត្តម​បាន​ជួយ​ពិភាក្សា និង​ចុះហត្ថលេខា​ជាមួយ​តំណាង​សមាគម​កីឡា​បញ្ច​សិលា​ឥណ្ឌូណេស៊ី និង​តំណាង​ស្ថានទូត​ឥណ្ឌូណេស៊ី លើ​កំណត់ត្រា​នៃ​ដំណើរការ​ផ្លាស់ប្តូរ​គ្នា​រវាង​ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា និង​កីឡា​បញ្ច​សិលា​របស់​ឥណ្ឌូណេស៊ី នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កីឡា​គុន​ល្បុក្កតោ និង​កីឡា​បញ្ច​សិលានឹងត្រូវ​រៀបចំ​ការប្រកួត​ក្នុង​ចង្កោម​នៃ​កីឡា​យុទ្ធ​គុន សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ ដូច្នេះភាគី​ទាំងពីរបាន​ឯកភាពគ្នាក្នុងការ​ចាប់ផ្ដើម​ការ​ផ្លាស់ប្ដូរ​ ការហ្វឹកហាត់​រវាង​កីឡា​ទាំងពីរនា​ដើមខែ​សីហា​ខាងមុខ ដោយ​កម្ពុជានឹង​បញ្ជូន​ក្រុមកីឡា​បញ្ច​សិលា ៣០​នាក់​ទៅ​ហ្វឹកហាត់​នៅ​ឥណ្ឌូនេស៊ីរហូតដល់​ស៊ី​ហ្គេម​តែម្ដង។ ទន្ទឹម​ជាមួយគ្នា កម្ពុជា​ក៏​នឹង​រៀបចំ​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​របស់​កម្ពុជា ទៅ​បង្ហា​ត់ដល់​កីឡាករ​-​កីឡាការិនី​ឥណ្ឌូនេស៊ី ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​ផងដែរ។​

​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ដដែល​បន្ដថា នេះ​គឺជា​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា ក្នុងការ​បញ្ជ្រាប​ក្បាច់គុន​ព្រលឹង​ជាតិ​មួយ​នេះទៅកាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​លើ​ឆាក​អន្ដរជាតិ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ពិសេស​ប្រទេស​ឥណ្ឌូនេស៊ីដែល​កាលពី​ថ្មីៗ សម្ដេច​បានប្រកាស​គាំទ្រ​លើ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា ​រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាជាមួយ​ឯកឧត្តម ប្រា​ប៊ូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន​តូ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បញ្ច​សិលា​អន្តរជាតិ លើ​ការផ្តល់​ការបង្ហាត់បង្រៀន​ក្បាច់គុន​ល្បុក្កតោ និង​កីឡា​បញ្ច​សិលាឲ្យ​គ្នា​ទៅវិញទៅមក​ទៀតផង។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ថែមថា ភាគី​ទាំងពីរបាន​ពិភាក្សាគ្នា​យ៉ាង​លម្អិត និង​បាន​ឯកភាពគ្នាក្នុងការ​ត្រៀម​រៀបចំ​ការហ្វឹកហាត់​រប​ស់​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា អំឡុងពេល​ហ្វឹកហាត់​នៅ​ឥណ្ឌូណេស៊ី​។ នេះ​ជា​លទ្ធផល​ផ្លែផ្កាដើម្បី​គាំទ្រ​ដល់​ដំណើរការ​ហ្វឹកហាត់​ឲ្យ​រលូន បន្ទាប់ពី​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នាកាលពី​ខែ​មុន រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី។

មិន​តែប៉ុណ្ណោះ ឥណ្ឌូនេស៊ីក៏​នឹង​ត្រៀម​រៀបចំ​បង្កើត​ឲ្យ​មាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ឥណ្ឌូនេស៊ី​ទៀតផង។ ឯកឧត្តមបានចាត់ទុក​នេះ គឺជា​ការពង្រីក​សក្ដានុពល​ក្បាច់គុន​ព្រលឹង​ជាតិ​ឲ្យ​កាន់​ទូលំទូលាយ ដ្បិត​រហូតមកទល់​ពេលនេះគឺមាន ៦-៧​ប្រទេស​ហើយ ដែល​ត្រៀម​ចូលរួម​ប្រកួត​កីឡា​គុន​ល្បុក្កតោ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ។​ ​គួរ​ដឹងថា គុន​ល្បុក្កតោគឺជា​សិល្បៈ​ក្បាច់គុន​ប្រពៃណី​ជាតិខ្មែរ ហើយ​ប្រភេទ​កីឡា​អត្ដ​សញ្ញាណ​ជាតិ​មួយ​នេះ ក៏ត្រូវ​បានអនុម័ត​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ រួចហើយ​ដែរ ក្នុងចំណោម​កីឡា ៣៩​ប្រភេទ និង​កីឡា​សម្ដែង ១​ប្រភេទដែល​ទទួលបាន​ការគាំទ្រ​ពី​បណ្ដា​ប្រទេស​មា​ជិ​ក​ទាំងអស់ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​២ នៅ​កម្ពុជាកាលពីដើម​សប្ដាហ៍​កន្លងទៅ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |