ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចក្រឡាហោម ស ខេង ដឹកនាំមន្រ្តីរាជរដ្ឋាភិបាលប្រារព្ធពិធីទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី៣៣

សម្តេចក្រឡាហោម ស ខេង ដឹកនាំមន្រ្តីរាជរដ្ឋាភិបាលប្រារព្ធពិធីទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី៣៣

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំ​មន្រ្តី​រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ប្រារព្ធពិធីទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី​៣៣ ក្រោមប្រធានបទ «ពិភពលោកមួយដែលមានប្រជាជន៨ប៊ីលាននាក់ ឆ្ពោះ​ទៅ​រក​អនាគត​ដែល​មាន​ភាព​ធន់ ដើម្បីចាប់យកឱកាស និងធានាសិទ្ធិ និងជាជម្រើសសម្រាប់ទាំងអស់គ្នា»។

កម្មវិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានមន្រ្តីអន្តរស្ថាប័ន មន្រ្តីអង្គការសហប្រជាជាតិ និង​មន្រ្តី​សង្គម​ស៊ីវិលមួយចំនួនចូលរួមផងដែរ។

ថ្លែងនៅក្នុងកម្មវិធីនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីថាទិវាប្រជាជនពិភពលោក១១កក្កដា បានប្រារព្ធ​ឡើង​ដោយ​ផ្ដើមចេញ​ពី​គំនិត​ចង់​ស្វែង​យល់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​អំពី​បញ្ហា​ប្រជាជន​នៅ​ក្នុង​ពិភពលោក ហើយថាផ្អែកលើមូលដ្ឋាននេះក្រុមប្រឹក្សាភិបាល នៃ​កម្មវិធី​អភិវឌ្ឍអង្គការ​សហប្រជាជាតិ​បានកំណត់យកថ្ងៃទី១១កក្កដា ឆ្នាំ១៩៨៩ ដើម្បីប្រារព្ធទិវានេះជាលើកដំបូង និងបានណែនាំ​ឱ្យរដ្ឋសមាជិកប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ដោយចាត់ទុកប្រជាជន​ជា​មធ្យោបាយ​ចុង​ក្រោយ​នៃការអភិវឌ្ឍ និងគោលដៅចុងក្រោយនៃការអភិវឌ្ឍ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា នៅឆ្នាំនេះ ទិវានេះបានប្រារព្ធឡើងក្រោមប្រធានបទ «ពិភពលោក​មួយ​ដែល​មានប្រជាជន៨ប៊ីលាននាក់ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ ដើម្បីចាប់​យក​ឱកាស និងធានាសិទ្ធិ និងជម្រើសសម្រាប់ទាំងអស់គ្នា»។ ប្រធាន​បទ​នេះ​ពិត​ជា​ឆ្លើយ​តប​ស្ថានភាព​ជាក់ស្ដែងនៃប្រជាជនក្នុងពិភពលោក ដោយសារអត្រា​មរណភាព​មាន​ការ​ធ្លាក់​ចុះ​ជាង​មុន ហើយមនុស្សរស់នៅមានអាយុវែងជាងមុន និងសុខភាពល្អប្រសើរ។

ឯកឧត្តម ឆាយ ថន បានឱ្យដឹងថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ទិវា​ប្រជាជន​ពិភព​លោក​ជា​រៀងរាល់​ឆ្នាំ​ដើម្បីរំលឹក និងជំរុញបន្ថែមដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បញ្ញវន្ត សិស្ស​និស្សិត និងអ្នកមានចំណែកពាក់ព័ន្ធទាំងអស់ រួមទាំងពលរដ្ឋ បន្តខិតខំ​ប្រឹងប្រែង ដើម្បី​បុព្វហេតុ​ប្រជាជន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ខណៈជារៀងរាល់ឆ្នាំ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល តែង​បាន​ផ្ញើសារលិខិតអបអរសាទរ និងជូនពរប្រជាពលរដ្ឋនាឱកាសទិវានេះ។

ថ្លែងនៅក្នុងពិធីនេះដែរ សម្តេចក្រឡាហោម ស ខេង បានអះអាងជាថ្មី​ម្តង​ទៀតថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​សូម​ប្ដេជ្ញាចិត្តបន្តគាំទ្រ កម្មវិធីសកម្មភាព នៃសន្និសីទ​អន្តរជាតិ ស្ដីពី​ប្រជាជន និង​អភិវឌ្ឍ​សំដៅ​សម្រេច​ឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពសកលឆ្នាំ២០៣០ ក៏ដូចជា​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយចិរភាពកម្ពុជាដែលមិនទុកចោលនរណាម្នាក់ដើម្បី សុខុមាលភាព​របស់​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង​ឆ្ពោះទៅ​រក​អនាគត​មួយ​ដែល​មាន​ភាព​ធន់​ដើម្បី​ចាប់យកឱកាស និង​ធានា​សិទ្ធិ និ​ង​ជម្រើសសម្រាប់ទាំងអស់គ្នា។

សម្ដេចក៏បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់​របស់​រាជ​រដ្ឋាភិបាល​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហការ និង​កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អជាមួយនឹងដៃគូអភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និងអ្នកមានចំណែកពាក់ព័ន្ធផ្សេងៗទៀត ក្នុងការ​ជំរុញ​ការ​អនុវត្ត​កម្មវិធី​សុខភាព នៃ​សន្និសីទ​អន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍសំដៅ​សម្រេច​បាន​ជោគ​ជ័យ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ហើយក្រសួងផែនការត្រូវបន្តរៀបចំ ទិវាប្រជាជន​ពិភពលោក​នេះ​ឲ្យបា​ន​ទៀង​ទាត់​ ដើម្បី​បញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការទទួលខុស​ត្រូវ​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​ប្រជាជន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |