ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រាប់ឲ្យមេឃុំចៅសង្កាត់ បន្ដខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដើម្បីជោគជ័យលើការបោះឆ្នោតអាណត្តិបន្ដបន្ទាប់ទៀត

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រាប់ឲ្យមេឃុំចៅសង្កាត់ បន្ដខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដើម្បីជោគជ័យលើការបោះឆ្នោតអាណត្តិបន្ដបន្ទាប់ទៀត

(ភ្នំពេញ)៖ លទ្ធផលបោះឆ្នោតផ្លូវការដែលបង្ហាញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសរុប ៩,៣៧៦ ទទួលបានតំណែងមេឃុំ ចៅសង្កាត់ ចំនួន១,៦៤៨នាក់, ជំទប់ទី១ ចំនួន១៦១៨នាក់ និងជំទប់ទី២ ចំនួន ២៦១នាក់។

ឯកឧត្តម ហ៊ុន ម៉ាណែត បានអះអាងថា ការខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងជាប់ជាប្រចាំនៅមូលដ្ឋាន ជាគន្លឹះនៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ លោកថា គណបក្សប្រជាជនកម្ពុជា មិនរង់ចាំដល់ពេលជិតបោះឆ្នោត ឬដល់ពេលឃោសនាទើបធ្វើសកម្មភាពនោះទេ ពោលគណបក្សប្រជាជនកម្ពុជា នៅបម្រើប្រជាពលរដ្ឋជានិច្ច។

ជាមួយនឹងជោគជ័យដែលទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់ប្រតិបត្តិការ ពិសេសមេឃុំ ចៅសង្កាត់ ត្រូវតែខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយឆន្ទៈ និងការស្មោះត្រង់បន្ដទៀត ដើម្បីជោគជ័យនៅអាណត្តិក្រោយៗទៀត។

តាមរយៈវីដេអូខ្លីមួយដែលបានបង្ហោះនៅលើ Facebook ឯកឧត្តម ហ៊ុន ម៉ាណែត បានអះអាងថា គោលនយោបាយល្អរបស់គណបក្សប្រជាជនកម្ពុជា ត្រូវផ្សាភ្ជាប់ជាមួយប្រតិបត្តិការដែលល្អ មានឆន្ទៈ សមត្ថភាព និងការស្មោះត្រង់ ដើម្បីបម្រើប្រជាពលរដ្ឋ មិនមែនប្រជាពលរដ្ឋគាំទ្រហើយ ជិះសេះលែងដៃនោះទេ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «គោលនយោបាយល្អក៏ដោយដូចសម្ដេចមានប្រសាសន៍ចឹង ដើម្បីជោគជ័យបានត្រូវការប្រតិបត្តិការដែលមានឆន្ទៈ សមត្ថភាព និងការស្មោះត្រង់ ដើម្បីបម្រើប្រជាពលរដ្ឋ ហើយនោះហើយគឺមន្ដ្រីមូលដ្ឋាន បើយើងដល់អ្នកប៉ះពាល់ផ្ទាល់មុនគេបំផុត គឺឃុំសង្កាត់ នេះឯង។ ឥលូវប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រហើយ គឺសូមបង្កើននូវការចូលរួម ពង្រឹងនូវការបម្រើប្រជាពលរដ្ឋកុំជិះសេះលែងដៃ ត្រូវបន្ដដើម្បី២០២៧យើងកុំឲ្យបែកញើស កុំឲ្យឆ្នាំ២០២៧យឺតពេល។ គណបក្សប្រជាជនកម្ពុជាឈ្នះ ហើយឈ្នះរហូតដោយសារយើងមិនចាំដល់ជិតបោះឆ្នោត ឬឃោសនាបានរៀបចំគគ្រឹកគគ្រែងនោះទេ គឺយើងធ្វើជាប់ជាប្រចាំ ដូច្នេះសូមបន្ដនូវគោលការណ៍ និងឆន្ទៈ នៅក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ»

សូមរំលឹកថា ជាមួយនឹងជោគជ័យនេះ គណបក្សប្រជាជនកម្ពុជា ក៏បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សទទួលបានជោគជ័យដ៏ត្រចះត្រចង់។

តាមរយៈជ័យជម្នះនេះ បានបង្ហាញថា ប្រជាជនបានបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍដែលមានតម្លៃលើសអ្វីៗទាំងអស់ ព្រមជាមួយនោះបានពង្រឹងមូលដ្ឋាន សម្រាប់គណបក្សប្រជាជនកម្ពុជា ឈានទៅទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នា ឆ្នាំ២០២៣ខាងមុខ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |