ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ពលរដ្ឋផ្សារកណ្ដាលទី1 ព្រួយបារម្ភចំពោះល្បែងភ្នាល់អនឡាញ ក្រោមការបិទបាំងពី អ៉ីនធឺណេត24ម៉ោង

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទំនាក់ទំនងមកភ្នាក់ងារអង្គភាពសារព័ត៌មានយើងខ្ញុំ ដោយរៀបរាប់និងសម្ដែងក្តីបារម្ភយ៉ាងខ្លាំងអំពី«ផ្ទះអាជីវកម្មអ៉ីនធឺណេត24ម៉ោងមានបង្កប់ល្បែងភ្នាល់អនឡាញ» ដែលស្ថិតនៅទីតាំងផ្ទះលេខ82 ផ្លូវលេខ15 សង្កាត់ផ្សារកណ្តាលទី1 (ខាងត្បូងសាលាសង្កាត់ផ្សារកណ្ដាលទី1 ប្រហែល30ម៉ែត្រ )

គឺបើកតំណើរការ24ម៉ោងជារៀងរាល់ថ្ងៃ និងមានមនុស្សប្លែកៗ ចេញចូលគ្រប់ប្រភេទគួរឲ្យកត់សម្គាល់ ពិសេសគឺពេលយប់មានការរំខាននិងស្រែកហ៊ោពីអ្នកដែលចេញចូលកន្លែងខាងលើ

ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភនិងភ័យខ្លាចជាខ្លាំង ដែលក្នុងភូមិសង្កាត់របស់ខ្លួនមានបើកល្បែងភ្នាល់តាមអនឡាញនៅក្បែរផ្ទះ ព្រោះវាអាចបង្កឲ្យមានរឿងរ៉ាវនិងបញ្ហាចេញពីបុគ្គលញៀនល្បែងចាញ់អស់ទ្រព្យដែលបង្កអោយមានអសន្តិសុខសង្គម (ងាយនឹងកើតមានអំពើរលួច ឆក់ ប្លង់……) ពិសេសប៉ះពាល់ដល់យុវជន យុវតីដែលជាទំពាំងស្នងឫស្សីសំរាប់ប្រទេសជាតិទាំងមូលក៏ដូចជាកូនចៅរបស់ពួកគាត់ផ្ទាល់ផងដែរ

អាស្រ័យទៅតាមប្រភពព័ត៌មានដែលទទួលបានពីប្រជាពលរដ្ឋខាងលើ សូមលោក អ៊ុច សារុំ ចៅសង្កាត់ផ្សារកណ្តាលទី១ មេត្តាជួយមានចំណាត់ការទៅលើទីតាំងផ្ទះអាជីវកម្មអ៉ីនធឺណេត24ម៉ោងមានបង្កប់ល្បែងភ្នាល់អនឡាញនេះផង

ចេញផ្សាយ៖ថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |